ដោយៈគង់ ម៉ាលីន
បាត់ដំបងៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោកងួន រតនៈបានអញ្ជើញចូលរួមកិច្ចប្រជុំ គណៈកម្មការអនុវត្តនីតិវិធីស្នើសុំ ធ្វើអនុប្បយោគដីទំហំ៧២.៥ហិកតា ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។
កិច្ចប្រជុំនេះ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១កន្លងមកនេះ ប៉ុន្តែកិច្ចប្រជុំនេះមិនបានបញ្ជាក់ពីការផ្លាស់ប្តូរនេះ ដើម្បីយកដីនេះទៅធ្វើអ្វីឲ្យពិតប្រាកដនៅឡើយទេ។
គណៈកម្មការអនុវត្តនីតិវិធី ស្នើសុំធ្វើអនុប្បយោគដីទំហំ៧២.៥ហិកតា ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ស្ថិតនៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង៕