NBCនិងក្រសួងកិច្ចការនារីចាប់ផ្តើមដំណើរការគម្រោងលើកកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តី

ដោយៈសុធា

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC) និងក្រសួងកិច្ចការនារីបានចាប់ផ្តើមលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់ស្ត្រីនៅកម្ពុជា ដោយផ្តោតលើការប្រើប្រាស់ទម្រ ង់ឌីជីថល។

គម្រោងនេះមានឈ្មោះថា “ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្តី និងសហគ្រិនស្រ្តី” នឹងរួមចំណែកក្នុងការជំរុញការចូលរួមពីយុវតី និងសហគ្រិនស្រ្តី ជាពិសេ សប្រជាជននៅតាមជនបទ រួមបញ្ចូលទាំងសិស្សនិងនិស្សិតស្រី ដែលកំពុងប្រកបអាជីវកម្មខ្នាតតូច ឬមានបំណងចង់បង្កើតអាជីវកម្ម។ ជាមួយគ្នាផងដែរ គម្រោងនេះមានគោលបំណងបង្កើនសមត្ថភាពបច្ចេកទេស ដល់មន្រ្តីក្រសួងកិច្ចការនារី និងថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតប ទៅនឹងតម្រូវការរបស់ស្ត្រីនៅកម្ពុជា ឲ្យបានកាន់តែប្រសើរជាងមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា មានប្រសាស ន៍ថានៅថ្ងៃទី2 ខែកញ្ញាកន្លងមកថា “ធនាគារជាតិនៃកម្ពុជាទទួលស្គាល់ថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុគឺជាមូលដ្ឋានគ្រឹះក្នុងការ លើក កម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងរួមចំណែកសម្រេច បាននូវគោលដៅកំណត់ក្នុងយុទ្ធសាស្រ្ត ជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥”។

ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជា សហការជាមួយភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា បានធ្វើយុទ្ធនាការលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដោយផ្តោតលើអតិថិជនដែលមានលទ្ធភាពស្រូបយកចំណេះដឹង ដើម្បីធានានូវការ យល់ដឹង ការរក្សា និងការប្រើប្រាស់ព័ត៌មានដែលបានផ្សព្វផ្សាយ សម្រាប់ទទួលបានសេវា ហិរញ្ញវត្ថុផ្លូវការ។

ជាមួយគ្នានេះ លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា ប្រទេសកម្ពុជាយើងត្រូវការពង្រឹង និងពង្រីកប្រព័ន្ធអេកូឡូស៊ីសហគ្រិន ដូចជាលទ្ធភាពក្នុងការទទួលហិរញ្ញវត្ថុ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ បរិយាកាសគាំទ្រ និងស្ថាប័នគាំទ្រ ដែលទាំងអស់នេះ គឺជាកាលានុវត្តភាព សម្រាប់សក្តានុពលនៃកំណើន ការអភិវឌ្ឍផលិតភាព ភាពច្នៃប្រឌិត និងនវានុវត្តន៍ នៅក្នុងបរិបទប្រកួតប្រជែងរបស់សាកលដែលមានការផ្លាស់ប្តូរយ៉ាងលឿន។

សំខាន់ជាងនេះទៅទៀត សហគ្រិន និងអ្នកធ្វើអាជីវកម្មស្ត្រីកម្ពុជា នៅមានច្រើននៅក្នុង ប្រភេទអាជីវកម្មខ្នាតមីក្រូ និងខ្នាតតូចនិងក្រៅផ្លូវការ ហើយចំណេះដឹងផ្នែកហិរញ្ញ​វត្ថុក៏នៅមានកម្រិត។ កត្តាទាំងអស់នេះ បាននាំឱ្យពួកគាត់អាចមើលឃើញបានទូលំទូលាយពីហានិភ័យ និងភាពងាយរងគ្រោះនៅក្នុងដំណើរការ នៃការអភិវឌ្ឍអាជីវកម្ម ធៀបទៅនឹងបុរស ដែលជាអ្នកគ្រប់គ្រងអាជីវកម្ម។

ចំណែកលោកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រង ក្រុមហ៊ុនវីសា ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “ក្រុមហ៊ុន វីសាបានរៀបចំកម្មវិធីចំណេះដឹង ផ្នែកហិរញ្ញវត្ថុនៅទូទាំងពិភពលោក ហើយសង្កេតឃើញថាកម្មវិធីនេះ មានផលប្រយោជន៍ជាច្រើនទៅលើប្រជាជន និងសហគមន៍។ នេះជាឆ្នាំទីបីហើយដែលក្រុមហ៊ុន វីសាបានគាំទ្រដល់គំនិតផ្តួចផ្តើមរៀបចំកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុនៅកម្ពុជា ហើយយើងរំពឹងថា កិច្ចការនេះនឹងបន្តលើកកម្ពស់ ភាពអង់អាចផ្នែកហិរញ្ញវត្ថុរបស់ប្រជាជន ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here