ក្រសួងប្រៃសណីយ៍ដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ e-Registration ដើម្បីលើកកម្ពស់ សង្គមឌីជីថល

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគម បានប្រកាសដាក់ឲ្យប្រើប្រាស់ប្រព័ន្ធស្នើសុំបំពេញប្រតិបត្តិការអាជីវកម្ម ក្នុងវិស័យប្រៃសណីយ៍ និងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិក (e-Registration) សម្រាប់ថ្នាក់ជាតិ ដើម្បីស្នើសុំសេវាសាធារណៈឌីជីថល ប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព។

យោងតាមសេចក្តីជូនដំណឹងស្តីពី ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធស្នើសុំបំពេញប្រតិ​បត្តិការអាជីវកម្មក្នុងវិស័យ ប្រៃសណីយ៍ និងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិក (e-Registration) សម្រាប់ថ្នាក់ជាតិ ដែលចុះនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគម បានបញ្ជាក់ថា ស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាលក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក ការកសាងរដ្ឋាភិបាលឌីជីថល គឺជាកិច្ចការអាទិភាពដែលត្រូវចាប់ផ្តើមធ្វើបរិវត្តកម្មឌីជីថល ដោយផ្តោតលើការពង្រឹងសេវាសាធារណៈ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថលជាស្នូល សំដៅជំរុញការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងន័យនេះ ក្រសួងបានបង្កើតនូវប្រព័ន្ធស្នើសុំបំពេញ ប្រតិបត្តិការអាជីវកម្មរសម្រាប់ថ្នាក់ជាតិ ដែលមានឈ្មោះថា ប្រព័ន្ធ e-Registration។ ប្រព័ន្ធនេះ នឹងផ្តល់ភាពងាយស្រួល និងឆាប់រហ័សដល់ប្រតិបត្តិករ ឬម្ចាស់អាជីវកម្មក្នុងការស្នើសុំសុំលិខិតអនុ​ញ្ញាតវិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ សម្រាប់បំពេញប្រតិបត្តិការអាជីវកម្ម ក្នុងវិស័យប្រៃស​ណីយ៍ និងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័តមាន។

សេចក្តីជូនដំណឹងដដែលបានបន្តថា ប្រតិបត្តិករ ឬម្ចាស់អាជីវកម្ម អាចដាក់ពាក្យស្នើសុំតាមរយៈគេហ័រទំព័រ របស់ក្រសួងប្រៃសណីយ៍ និងសូមស្កេន ឃ្យូអ៊រកូដ (QR Code) ដើម្បីទាញយកសៀវភៅណែនាំអំពីការប្រើប្រាស់ប្រព័ន្ធមួយនេះ។

អត្ថប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធ e-Registration ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់នូវអត្ថប្រយោជន៍ ដែលម្ចាស់អាជីវកម្មនឹងទទួលបាន មានដូចជា៖ ចំណេញពេលវេលា កាត់បន្ថយភាពស្មុគស្មាញ និងដឹងពីស្ថានភាពនៃការស្នើសុំ, ការទូទាត់ប្រាក់តាមប្រព័ន្ធអនឡាញតាមរយៈ អេប៊ីអេ(ABA) កាណាឌីយ៉ា(CANADIA) និងអេស៊ីលីដា(ACLEDA), ទទួលបានការអនុម័តឆាប់រហ័ស និងទាញយកនិងបោះពុម្ពលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណឌីជីថល ប្រសិនបើអ្នកទទួលបានការអនុម័ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here