រដ្ឋាភិបាលអនុញ្ញាតឱ្យសណ្ឋាគារនៅខេត្តសៀមរាបនិងភ្នំពេញ អាចថែរទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតស្រាល

ដោយៈលក្ខិណា

ភ្នំពេញៈ ក្រសួងសុខាភិបាល កាលពីថ្ងៃទី១កញ្ញា២០២១ម្សិលមិញនេះ បានជម្រាបទៅកាន់អភិបាលរាជធានីភ្នំពេញ និងខេត្តសៀមរាបថា ក្រសួងសុខាភិបាលនឹងអនុញ្ញាតដាក់ឱ្យដំណើរការសាកល្បង ទីតាំងសណ្ឋាការមួយចំនួន នៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាបជាកន្លែងផ្ដល់សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា សម្រាប់ឈ្មោះសណ្ឋាគារ ដែលនឹងដាក់ឱ្យដំណើរការសាកល្បងនេះ នឹងត្រូវចេញផ្សាយដោយរដ្ឋបាលខេត្តសៀមរាប និងរាជធានីភ្នំពេញ។ ដូច្នេះសូមឱ្យអភិបាលខេត្តរាជធានី ខេត្តទាំងពីរនេះ ជម្រាបបន្តទៅកាន់ម្ចាស់សណ្ឋាគារ ដែលមានបំណងរៀបចំជាកន្លែងផ្ដល់សេវាថែរទាំ និងព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាល ទំនាក់ទំនងទៅកាន់ក្រសួងសុខាភិបាល តាមរយៈអនុគណៈកម្មការបច្ចេកទេស និងព្យាបាលដែលមានលេខទូរសព្ទ ០១២ ៦៩៥ ៥៣៥ ដើម្បីទទួលបាននូវការណែនាំពីរបៀប នៃការដាក់ពាក្យស្នើសុំការអនុញ្ញាតនេះ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឌិន សុមេធារិទ្ធប្រធានសមាគមសណ្ឋាគារកម្ពុជាបានមានប្រសាសន៍កន្លងមកថា នៅក្នុងបរិបទ នៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ សណ្ឋាគារជាច្រើនបានផ្អាកនិងបិទទ្វារ ហើយសណ្ឋាគារដែលនៅដំណើរការ ក៏មិនសូវមានភ្ញៀវចូលសម្រាកនិងស្នាក់នៅទេ។

លោកបន្តថា សណ្ឋាគារមួយចំនួនទៀតរកចំណូលបាន តាមរយៈការយកធ្វើជាកន្លែងចត្តាឡីស័ក សម្រាប់ជនបរទេសនិងជនចូលមកប្រទេសកម្ពុជា  ហើយបើពឹងលើភ្ញៀវទេសចរជាតិ ក៏ដូចជាអន្តរជាតិដូចពីមុន មិនមានភ្ញៀវនោះឡើយ”។

តែយ៉ាងណាលោកក៏នៅតែរំពឹងថា ក្រោយពេលរដ្ឋាភិបាលបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានគ្រប់គ្នា រដ្ឋាភិបាលនឹងបើកទូលាយឡើងវិញ ហើយនឹងមានភ្ញៀវទេសចរក្នុងស្រុកធ្វើដំណើរកម្សាន្ត និងអាចឱ្យវិស័យទេសចរណ៍មានសកម្មភាពបន្តិចឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here