អ្នកជំនាញ​អះអាងថា ខណ្ឌ​សែន​សុខ​នៅតែមាន​ប្រជាប្រិយភាព​លើ​ទីផ្សារ​ទិញ​លក់

ដោយ វុត្ថា

ភ្នំពេញៈ ក្រុម​អ្នកជំនាញ​អចលនទ្រព្យ​បាន​អះអាងថា វិស័យ​អចលនទ្រព្យ​នៅក្នុង​ខណ្ឌ​សែន​សុខ និង​នៅតាម​បណ្តា​ទីកន្លែងផ្សេងៗទៀត​របស់​ទីក្រុង​ភ្នំពេញ នៅតែមាន​សក្តានុពល​ខ្ពស់ និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភា្ន​ក់​ងារ​អចលវត្ថុ​កម្ពុជា​លោក​ច្រឹ​ក សុខ​នី​ម​បាន​ប្រាប់​គេហទំព័រ Propertyarea.asia នៅ​ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២០នេះ ឱ្យដឹងថា កំណើន​វិស័យ​អចលនទ្រព្យ នៅតែមាន​សារៈសំខាន់ ដើម្បី​ឆ្លើយតប​ទៅនឹង​ការផ្គត់ផ្គង់​សម្រាប់​កំណើន​នូវ​ប្រជាពលរដ្ឋ​ន​ខ្មែរ និង​បណ្តាជន​ជាតិ​បរទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្ថែមទៀតថា “មនុស្ស​ជាច្រើន នៅតែ​មិនអាច​មើលរំលង​បាន​នោះ គឺ​តំបន​ខាងជើង ឈាង​ខាងលិច​របស់​រាជធានី​ភ្នំពេញ​ជាពិសេស ម្តុំ​ខណ្ឌ​សែន​សុខ​បាននិងកំពុង​ធ្វើការ​អភិវឌ្ឍ​ន៍​លំនៅឋាន និង​អគារខ្ពស់ៗជាច្រើន” ។ លោក​បញ្ជាក់ថា “ការណ៍​នេះ​បានធ្វើឱ្យ​តម្លៃ និង​កំណើនសេដ្ឋកិច្ច ក្នុង​វិស័យ​អចលនទ្រព្យ​របស់​ទីក្រុង​ភ្នំពេញ ទទួលបាន​នូវ​ការគាំទ្រ​យ៉ាងខ្លាំង និង​បាន​នឹង​កំពុង​រីកលូតលាស់” ។

លោក​បញ្ជាប់​បន្ថែម​ទៀ​ថា កំណើន​ទាំងអស់នេះ បាននិងកំពុង​រុញច្រាន​ដល់​ការ​ផ្គត់​ផ្គត់​លំនៅឋាន នៅក្នុង​ទីក្រុង​ភ្នំពេញ ហើយ​កំណើន​នេះ​នៅតែ​បន្ត​រីកចំរើន​បន្ថែមទៀត និង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​បំរើ​ដល់​ការផ្គត់ផ្គង់ និង​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​ប្រកបដោយ​ចីរភាព។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុ​ធីតា​ឱ្យដឹង​ដែរ​ថា តំបន់​សែន​សុខ បាននិងកំពុង​អភិវឌ្ឍន៍​យ៉ាងខ្លាំង លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ពី​សំណាក់​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន ដែល​ក្នុងនោះ​វិស័យ​អចលនទ្រព្យ និង​សំណង់​បានបង្ហាញ​ពី​ភាពលេច​ធ្លោ​ជាងគេ​ផងដែរ។

លោកស្រី​បាន​បញ្ជាក់ថា “ខណ្ឌ​សែន​សុខ បានក្លាយ​ទៅជា​តំបន់​ដែលមាន​ប្រជាប្រិយភាព​ខ្ពស់ ក្នុង​វិស័យ​សំណង់​លំនៅដ្ឋាន​កម្រិត​មធ្យម និង​កំពុង​ឈានទៅរក​កម្រិត​ខ្ពស់​ជាបណ្ដើរៗ ហើយ​ក៏បាន​ត្រៀមខ្លួន​រួចរាល់​ជាស្រេច ក្នុង​ទទួលយក​វត្តមាន​ថ្មី​នៃ​វិស័យ​ខុន​ដូ ដែល​កំពុងមាន​តម្រូវការ​នាពេល​បច្ចុប្បន្ន​នេះ​ផងដែរ” ។

បច្ចុប្បន្ន​ខណ្ឌ​សែន​សុខ បាន​ក្លាយជា​តំបន់​ដែលមាន​សក្ដា​នុព​ខ្ពស់ សម្រាប់​បម្រើ​ដល់​វិស័យ​ពាណិជ្ជកម្ម ជាក់ស្ដែង​បច្ចុប្បន្ន​ក្រៅពី​ជា​តំបន់ ដែល​ប្រមូលផ្តុំ​ទៅ​លំនៅដ្ឋាន​កម្រិត​មធ្យម និង​កម្រិត​ខ្ពស់ ក៏មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្មធំៗ ដូចជា​ផ្សារ​ទំនើប AEON2 ផ្សារ Makro ផ្សារ Global House ផ្សារ​ទំនើប​ជីបម៉ុង មណ្ឌល​វិមាន​សែន​សុខ រួមជាមួយ​នឹង​អាគារ​ពាណិជ្ជកម្ម​អន្តរជាតិ​មួយចំនួនទៀត ដែល​ជំរុញ​ឱ្យ​វិស័យ​អចលនទ្រព្យ នៅក្នុង​តំបន់​នេះ កាន់​តែមាន​សក្តានុពល​ខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here