ក្រសួងសាធារណការជំរុញការផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកនៅតាមកំពងផែកម្ពុជា

ដោយៈសុជាតា

ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូនកំពុងជំរុញការធ្វើទំនើបកម្ម ដោយជំរុញការផ្លាស់ប្តូរទិន្នន័យ តាមប្រព័ន្ឋអេឡិកត្រូនិកនៅកម្ពុជា ដើម្បីសម្រួលដល់ការដឹកជញ្ជូន។

លោករស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងកាលពីថ្ងៃទី៣១ សីហាកន្លងមកថា រយៈពេលកន្លងមកការបំពេញបែបបទនាវាឆ្លងកាត់ ភ្នាក់ងារនាវាចរណ៍ត្រូវធ្វើឡើងជាមួយអាជ្ញាធរមានសមត្ថកិច្ច ដោយត្រូវចំណាយពេលរង់ចាំយូ មានការលំបាក និងនីតិវិធីស្មុគស្មាញ ហេតុដូច្នេះទើបក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារដ្ឋាភិបាល បានគិតគូរប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងការវិវឌ្ឍន៍ខ្លួនទៅជារាជរដ្ឋាភិបាលអេឡិចត្រូនិក ដើម្បីជួយសម្រួលដល់ការធ្វើបែបបទនាវាចរណ៍ចូល- ចេញឆ្លងកាត់មានភាពងាយស្រួល ចំណេញពេលវេលា មានប្រសិទ្ធភាព និងតម្លាភាព ស្របតាមយុគសម័យ​បដិវត្តន៍ឧស្សាហកម្ម៤.០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វឌ្ឍនភាពគម្រោងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យ អេឡិចត្រូនិកនៅកំពង់ផែ (Port EDI) ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ ពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ពីតំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ តំណា​ងកំពង់ផែស្វយ័តភ្នំពេញ តំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងតំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ មន្ត្រីជំនាញ ក្រុមអ្នកបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here