ក្រសួងពាណិជ្ជកម្មបង្កើតផ្សារCambodia Tradeឆ្លើយតបបរិបទឌីជីថល

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបានបង្កើតផ្សារCambodia Trade ដើម្បីឆ្លើយតបនឹងបរិបទសេដ្ឋកិច្ចកម្ពុជា និងការវិវត្តនៃបច្ចេកវិទ្យាថ្មីៗ។

លោកប៉ាន សូរស័ក្តរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ឲ្យដឹងនាព្រឹក​ថ្ងៃទី៣០សីហានេះថា ការបង្កើតផ្សារខេមបូឌាត្រេដនេះ (Cambodia Trade) គឺស្របនៅនឹងបរិបទរបស់សេដ្ឋកិច្ចកម្ពុជា និងការវិវត្តន៍ឆាប់រហ័សនៃបច្ចេកវិទ្យាថ្មី ដោយសារមានក្រុមជាច្រើន បានប្តូរអាជីវកម្ម តាមប្រព័ន្ធអេឡិចត្រូវនិក តាមរយៈការលក់តាមប្រព័ន្ធអេឡិចត្រូវនិក និងបណ្តាញសង្គមនានា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា សកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ក៏មានការរីកចម្រើនខ្លាំង នៅក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ និងដោយមើលឃើញសកម្មភាពទាំងនេះ ក្រសួងក៏បានបង្កើត ផ្សារខេមបូឌាត្រេដនេះឡើង ដើម្បីប្រែក្លាយកាលានុវត្តភាព ឱ្យទៅជាការពិតសម្រាប់សហគ្រាសធុនតូច និងមធ្យម។

ធ្វើការក្នុងភាពជាដៃគូរបស់ក្រសួងពាណិជ្ជកម្ម  លោក ហាន ប៉េងក្វាងអគ្គនាយកធនាគារវីងបានមានប្រសាសន៍ថា ធនាគារវីងនឹងពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ បែបឌីជីថល ដល់សមាជិកសហគ្រាសធុនតូច និងមធ្យមរបស់ផ្សារខេមបូឌាត្រេដ ដោយរៀបចំឲ្យមានជា ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ និងសកម្មភាពកសាងសមត្ថភាពផ្សេងៗជាច្រើន។ ជាមួយគ្នានេះក្រសួងពាណិជ្ជកម្ម និងធនាគារវីង នឹងធ្វើការរួមគ្នាដើម្បីជំរុញពាណិជ្ជកម្មបែបឌីជីថល និងការទូទាត់តាមប្រព័ន្ធឌីជីថលនៅកម្ពុជា៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here