តើអ្វីជា EQ និង IQ មានភាពខុសគ្នាបែបណា?

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ពាក្យ EQ និង IQ ត្រូវបានគេលឺញឹកញាប់ប៉ុន្តែអត្ថន័របស់វាមានភាពជាក់លាស់និងសសម្គាល់បែបណាយើងមិនទាន់ច្បាស់លាស់នៅឡើយទេ។

ហេតុនេះយើងសូមយកចំណេះដឹងថ្មីនេះមកចែករំលែកជាមួយលោកអ្នកដើម្បីបានសិក្សាស្វែងយល់ទាំងអស់គ្នា។
IQ(IntelligenceQuotient) ដែលប្រែថាជាកំរិតបញ្ញាគឺជារង្វាស់បញ្ញាម្យ៉ាង។ IQ ជាតេស្តស្តង់ដា ដែលមានពិន្ទុមេដ្យាន 100 និងគំលាតស្តង់ដា 15ត្រូវបានបង្កើតឡើងដើម្បីស្ទង់មើលប្រាជ្ញាមនុស្ស។ វាជារង្វាស់សមត្ថភាពក្នុងការយល់ដឹងការប្រើប្រាស់ចំណេះអនុវត្តដើម្បីសម្របសម្រួលនិងគ្រប់គ្រងមជ្ឈដ្ឋានជុំវិញខ្លួនរឺសមត្ថភាពក្នុងការគិតជាអរូបីតក្កៈ និងការវិនិច្ឆ័យជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែក EQ (EmotionalQuotient) ដែលប្រែថាកំរិតអារម្មណ៍គឺជារង្វាស់បញ្ញានៃអារម្មណ៍ រឺសមត្ថភាពក្នុងការប្រើប្រាស់ទាំងអារម្មណ៍ និងចំណេះដឹងនៅក្នុងជីវិត។ វាគឺជាវិធីមួយក្នុងការស្ទង់មើលភាពជោគជ័យរបស់មនុស្សក្នុងជីវិត។ ឃ្លានេះត្រូវបានគេបង្កើតឡើងនិងប្រើប្រាស់ដំបូងបង្អស់ក្នុងទសវត្សឆ្នាំ1980ហើយវាបញ្ជាក់ថា EQ មានតម្លៃដូច IQ ដែរ។គេតែងតែនិយាយថា EQ នាំឲ្យយើងជោគជ័យក្នុងជីវិត ឯ IQ នាំឲ្យយើងជោគជ័យក្នុងសាលារៀន។

ទោះបីជា IQ អាចបញ្ជាក់ពីពាក្យនានាដូចជាការរកហេតុផលតក្កៈចំណេះពាក្យពេចន៍ និងសមត្ថភាពគណិតវិទ្យាយ៉ាងណាក៏ដោយអ្នកខ្លះនៅតែយល់ថា វាមិនទាន់គ្រប់គ្រាន់នៅឡើយក្នុងការស្ទង់សមត្ថភាពច្នៃប្រឌិត រឺសមត្ថភាពអារម្មណ៍។ជាការពិតអ្នកជាច្រើនដែលមានIQខ្ពស់គឺហាក់ដូចជាមិនសូវប៉ិនប្រសប់ក្នុងការថែទាំទំនាក់ទំនងឡើយ។

អ្នកគួរតែអាចយល់អំពីភាពខុសគ្នារវាង EQ នឹង IQ បានកាន់តែច្បាស់ជាមួយឧទាហរណ៍ខាងក្រោមនេះ។
សេដ្ឋាមាន IQ ខ្ពស់។គេអាចមានហេតុផលត្រឹមត្រូវចេះវិនិច្ឆ័យប្រកបដោយតក្កៈ និងអាចផ្តោតខ្លាំងទៅលើការងារចំពោះមុខ។ គេរៀនឆាប់ចេះចាំរហ័សនូវអ្វីដែលថ្មី។ ប៉ុន្តែគេមិនអើពើពីអារម្មណ៍ខ្លួនឯង រឺអ្នកដទៃឡើយ។

បើការងារមិនសម្រេចដូចដែលគេចង់បាននោះទេគេនឹងចាប់ខឹងសម្បារហើយស្រែកឡួឡាររករឿងអ្នកដទៃ។ គេមិនអាចភ្ជាប់ខ្លួនគេទៅអ្នកដទៃរឺធ្វើជាមិត្តភក្តិជាមួយនរណា ដែលមិនឆ្លាតខ្លាំងដូចគេបានឡើយ។ លើសពីនោះគេមិនយល់ចិត្តអ្នកដទៃសោះឡើយ។នេះកំរិតសមត្ថភាពរបស់គេនៅក្នុងក្រុមទោះបីជាគេមាន IQ ខ្ពស់ក៏ដោយ។
នេះជាឧទាហរណ៍មូយដែលបង្ហាញអំពីអ្នកដែលមាន IQ ខ្ពស់តែមាន EQ ទាប។ វាជាឧទាហរណ៏មួយដែលស្តាប់ទៅដូចជាការពិតតែវាសម្បូរលើសពីយើងគិតដល់។អ្នកអាចដឹងបានដោយធ្វើការសង្កេតអំពីមនុស្សដែលនៅជុំវិញខ្លួនអ្នក។

ដូចបានបង្ហាញក្នុងឧទាហណ៍ខាងលើបញ្ញានៃអារម្មណ៍ផ្គុំឡើងពីធាតុជាច្រើនដែលត្រូវការសម្រាប់គ្រប់គ្រងអារម្មណ៍និងអាកប្បកិរិយាខ្លួនឯង និងទំនាក់ទំនងជាមួយអ្នកដទៃជាពិសេសគឺការស្គាល់ខ្លួនឯង (Self-awareness) ការដាក់បទបញ្ជាខ្លួនឯង (Self-regulation) ការយល់ចិត្តអ្នកដទៃ (Empathy)ការជំរុញទឹកចិត្ត (Motivation) និងភាពប៉ិនប្រសប់ក្នុងចំនងទំនាក់ទំនង (Adeptnessinrelationships) ជាហេតុធ្វើឲ្យបញ្ញានៃអារម្មណ៍មានសារសំខាន់ណាស់សម្រាប់ភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធិភាពជាពិសេសសម្រាប់តំណែងកាន់តែខ្ពស់។

តែសូមអ្នកកុំអស់សង្ឃឹមពីព្រោះការសិក្សាជាច្រើនបានបង្ហាញថាខុសពី IQ ដែលមិនប្រែប្រួល EQ អាចអភិវឌ្ឍបានតាមរយៈការបំប៉ននិងការវឹកហាត់។ ដូចនេះបើអ្នកជាអ្នកដឹកនាំម្នាក់រឺក៏អ្នកចង់ក្លាយជាអ្នកដឹកនាំមួយរូបដ៏ពូកែអ្នកគួរតែចាប់ផ្ដើមសង្កេតមើលនិងអភិវឌ្ឍ EQ របស់អ្នកឲ្យបានឆាប់កាលណាកាន់តែល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here