លោកស៊ុន ចាន់ថុលនឹងលើកឡើងពីសមិទ្ឋផលហេដ្ឋារចនាសម្ព័ន្ឋពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន នឹងលើកឡើងពីសមិទ្ឋិផលហេដ្ឋារចនាសម្ព័ន្ឋ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣នៅថ្ងៃទី៣០សីហាខាងមុខនេះ។

យោងតាមការផ្សព្វផ្សាយព៌តមានលើបណ្តាញ ទំនាក់ទំនងសង្គមរបស់ក្រសួងសាធារណៈការបានឲ្យដឹងថា តើបងប្អូនមានអ្វីចង់សួរមកកាន់​ ឯ.ឧ.ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​​ ដែរទេ?។

នាថ្ងៃទី៣០​ ខែសីហា​ខាងមុខនេះ​ លោកទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន​ នឹងអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធី​ MPWT LIVE SHOW ក្នុងប្រធានបទ​ “សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ ២០២៣”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បងប្អូនប្រជាពលរដ្ឋអាចធ្វើការសួរសំណួរ ដោយទម្លាក់ចូលក្នុងខមិន​ខាងក្រោម​ ដើម្បីជ្រើសរើសមកឆ្លើយតបជូន​ ក្នុងកម្មវិធីផ្សាយផ្ទាល់​នេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here