វិធីសាស្រ្ត ៥យ៉ាង ជួយឱ្យលូតកម្ពស់ ទោះបីអាយុលើស១៨ឆ្នាំ

មានរាងខ្ពស់ស្រឡះស្អាត សុទ្ធសឹងតែជាក្តីស្រម៉ៃរបស់មនុស្សគ្រប់រូប ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថា អាយុលើស ១៨ ឆ្នាំហើយ តើនៅអាចបន្តលូតកម្ពស់បានដែរឬទេ? ចម្លើយគឺ នៅលូតបាន ព្រោះមនុស្សនៅតែបន្តលូតលាស់រហូត ឬអាចនិយាយបានថា មានអាយុ ២៥ ឆ្នាំចុះក្រោមប្រសិទ្ធភាពនៃការលូតលាស់នៅបន្តមាន ប្រសិនជាបានអនុវត្តការរស់នៅល្អ។

ដើម្បីឱ្យកម្ពស់នៅតែបន្តលូតលាស់ សូមអនុវត្តតាមវិធីសាស្រ្តដូចខាងក្រោម៖
១.ផ្លាស់ប្តូរការហូបចុក៖ រាងកាយត្រូវការសារធាតុចិញ្ចឹមល្អៗ និងមានសក្តានុពល ដើម្បីបំប៉នរាងកាយ ជាពិសេសអ្នកដែលចង់លូតកម្ពស់បន្ថែម។ អាហារត្រូវតែមានបន្លែស្រស់ៗ និងមានជាតិប្រូតេអ៉ីនដូចជា សាច់មាន់ ត្រី សណ្តែកដី តៅហ៊ូ ស៊ុត ជាដើម។

២.ទទួលទានទឹកដោះគោស្រស់ជារៀងរាល់ថ្ងៃ៖ ក្នុងភេសជ្ជៈទឹកដោះគោនេះមានសារធាតុចិញ្ចឹមជាច្រើនដូចជា ប្រូតេអ៉ីន កាល់ស្យូម និងវីតេមីន ដែលជម្រុញឱ្យឆ្អឺងលូតលាស់និងរឹងមាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

៣.ហាត់ប្រាណជាប្រចាំ៖ សម្រាប់បុគ្គលដែលទទួលទានថ្នាំជំនួយពន្លូតកម្ពស់ មិនត្រូវដេកចាំឱ្យថ្នាំទៅបំប៉នឆ្អឺងឱ្យលូតនោះទេ។ អ្នកផ្ទាល់ត្រូវចូលរួមធ្វើសកម្មភាពជម្រុញឱ្យថ្នាំមានប្រសិទ្ធភាព ដោយប្រើប្រាស់នូវទម្លាប់ហាត់ប្រាណតាមរយៈក្បាច់មួយចំនួននៅក្នុងវីដេអូយូធូប។

៤.គេងឱ្យបាន ៧ទៅ៩ម៉ោង៖ ការគេងឱ្យបានគ្រប់គ្រាន់ជារៀងសំខាន់ សម្រាប់អ្នកដែលមានវ័យចាប់ពី ១៨ ឆ្នាំឡើងទៅ ត្រូវសម្រាកឱ្យបាន ៧ទៅ ៩ម៉ោង ដើម្បីឱ្យសាច់ដុំបានសម្រាក និងជួយឱ្យកោសិការាងកាយមានពេលវេលាទៅជួសជុល និងពន្លឿនជាតិថ្នាំជំនួយកម្ពស់នោះបានល្អ។

៥.រៀនអង្គុយឱ្យត្រង់៖ ការអង្គុយឱ្យត្រង់មិនត្រឹមតែជួយដល់ប្រព័ន្ធឆ្អឺងតែមួយមុខឡើយ តែវាជាទម្លាប់មួយជួយឱ្យអ្នកខ្ពស់ ហើយឆ្អឹងរីកលូតលាស់ដោយគ្មានភាពវៀច ឬចុករោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here