លោកឧកញ៉ាហ៊ួត ជាដាក់គោលដៅពង្រីកទីផ្សារសំណង់ជាមួយគោលដៅ១០០សាខា

ដោយៈសុជាតា

ភ្នំពេញៈ លោកឧកញ៉ាហ៊ួត ជាអគ្គនាយកក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់ហ៊ួត ជាបានកំណត់គោលដៅ ចង់ក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ ឈានមុខគេនៅទីផ្សារកម្ពុជា តាមរយៈពង្រីកសាខារហូតដល់ ១០០ សាខានៅបំណាច់ឆ្នាំ២០២១នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយបង្កើតឡើងនៅឆ្នាំ ២០១០ ក្រុមហ៊ុនផ្គត់ផ្គង់សំណង់ ហ៊ួត ជា បានក្លាយទៅជាក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយ ដែលបំរើដល់ផ្គត់ផ្គង់ សម្ភារៈសំណង់នៅទីផ្សារកម្ពុជា។ ជាមួយនឹងការីកចំរើនជាបន្តបន្ទាប់ ក្រុមហ៊ុនសំណង់នេះ បានលក់ហ្វ្រេនឆាយគ្រឿងសំណង់ជាបន្តទៀត ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់ឆ្នាំ២០២១ បានកើនឡើងរហូតដល់៧៨សាខា។

លោក ឧកញ៉ា ហ៊ូត ជាបានបន្តថា ក្រុមហ៊ុនរបស់លោកបានចាប់ផ្តើម លក់ហ្រេ្វនឆាយដោយពង្រីកពី៨សាខា រហូតដល់១៣សាខា នៅឆ្នាំ ២០១៨ និងបន្តកើនឡើងរហូតដល់ ២៥សាខា ឆ្នាំ ២០១៩ និង៥០ សាខា នៅឆ្នាំ ២០២០ និង បង្កើនសាខានៅទូទាំងប្រទេសរហូតដល់៧៨សាខា គិតត្រឹមឆ្នាំ ២០២១ នេះ។

លោកបន្ថែមទៀតថា “ប្រទេសកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍បានធ្វើអោយតំរូវការសំណង់បន្តរីកចំរើនឥតឈប់ឈរ ហេតុដូចនេះហើយការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនតាមរយៈការលក់ហ្រ្វេនឆាយនេះ នឹងរំពឹងថាកើនឡើងបន្តទៀត”។លោកបន្តថា “ តាមរយៈគោលការណ៍ គុណភាពជាចំបង តម្លៃសមរម្យនិងទំនួលខុសត្រូវ ដែលជាកត្តាជោគជ័យរបស់ក្រុមហ៊ុន ក្នុងការពង្រីកសាខាបានលឿនរហ័ស”។

ចំពោះការទិញប្រេនឆាយ អ្នកចង់ទិញអាចមានជម្រើសពីរ ទី១ យុទ្ធសាស្រ្តប្រាំឆ្នាំ ជាមួយនឹងតម្លៃ៥០០០ដុល្លារ និងជម្រើសទី២ ក្រុមហ៊ុនរៀបចំអោយទាំងអស់ ទាំងទីតាំង គូសប្លង់ និងឯកសាររដ្ឋបាលផងដែរ ព្រមទាំងដាក់តម្លៃសម្រាប់អតិថិជនចូលលក់តែម្តង។

ជាងនេះទៀត ទស្សនៈវិស័យរបស់ក្រុមហ៊ុន ចង់ក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈឈានមុខគេនៅទីផ្សារកម្ពុជា តាមរយៈបណ្តាយសាខា១០០សាខា នៅបំណាច់ឆ្នាំ ២០២១ នេះ ទៅតាមបណ្តាខេត្តមួយចំនួន ដូចជា ខេត្ត រតនគីរី មណ្ឌលគីរី និងទីប្រជុំជនមួយចំនួនទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here