គណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំក្រុមការងារជាន់ខ្ពស់ស្ដីពីសមាហរណកម្ម សេដ្ឋកិច្ចអាស៊ានលើកទី៤០

ដោយៈសុជាតា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានដឹកនាំប្រតិភូចូលរួម កិច្ចប្រជុំក្រុមការងារជាន់ខ្ពស់ស្ដីពី សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន លើកទី៤០តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះដឹកនាំដោយលោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជាន់ខ្ពស់ស្ដីពី សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន សម្រាប់កម្ពុជានិងសហប្រធានដោយ លោកGabriel Lim អគ្គលេខាធិការអចិន្ត្រៃយ៍សម្រាប់ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម ប្រទេសសិង្ហបុរី និងមានការចូលរួមពីប្រធានក្រុមការងារជាន់ខ្ពស់ស្ដីពី សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន របស់ប្រទេសសមាជិកអាស៊ាន និងគណៈប្រតិភូនៃប្រទេសសមាជិកអាស៊ានទាំងអស់ និងអគ្គលេខា​ធិការរងអាស៊ាន និងមន្ត្រីលេខាធិការដ្ឋានអាស៊ានផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អង្គប្រជុំនេះ បានកត់សម្គាល់វឌ្ឍនភាពការងារសំខាន់ៗ ក្រោមភាពជាប្រធានអាស៊ានរបស់ព្រុយណេ ហើយបានពិនិត្យពិភាក្សាលើរបៀបវារៈសំខាន់ៗ ត្រៀមសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី៥៣ ដែលនឹងប្រារព្វទ្បើងក្នុងខែកញ្ញា ឆ្នាំ២០២១ រួមមាន ទី១ ស្ថានភាពទូទៅ និងវឌ្ឍនភាពនៃការអនុវត្តក្របខ័ណ្ឌការស្តារឡើងវិញ គ្រប់ជ្រុងជ្រោយអាស៊ាន (ACRF) និងពិភាក្សាលើផលប៉ះពាល់ ដែលអាចកើតមានក្នុងការអនុវត្តកម្មវិធីស្តារឡើងវិញខាងលើ ទី២ បច្ចុប្បន្នភាពលើការសម្រេចបានសមិទ្ធិផលអាទិភាពសេដ្ឋកិច្ច (PEDs) របស់ព្រុយណេ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២១។

ទី៣. បច្ចុប្បន្នភាព លើការអនុវត្តអនុសាសន៍នៅក្នុងរបាយការណ៍ស្តីពី ការពិនិត្យឡើងវិញសម្រាប់ពាក់កណ្តាលអាណត្តិ នៃផែនការមេសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៥ (AEC Blueprint 2025); ទី៤. សេចក្តីព្រាងចុងក្រោយនៃឯកសារយុទ្ធសាស្ត្ររួមសម្រាប់បដិវត្តន៍ឧស្សាហកម្មទី៤ (4IR) ទី៥. បច្ចុប្បន្នភាពលើការងារត្រៀមរៀបចំចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥ ទី៦ បច្ចុប្បន្នភាពលើការងារត្រៀមរៀបចំ របស់កម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here