កម្ពុជាដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផែនទីបង្ហាញផ្លូវវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា២០៣០»

ដោយ សុជាតា

ភ្នំពេញ៖ ស្របពេលការរីកចំរើនឥតឈប់់ឈរនៃបច្ចេកវិទ្យា វិទ្យាសាស្រ្ត នៅលើពិភពលោក ដែលធ្វើឱ្យមានការប្រកួតប្រជែងគ្នាកាន់តែខ្លាំង នាពេលបច្ចុប្បន្ន ក៏ដូចជាថ្ងៃអនាគត រដ្ឋាភិបាលកម្ពុជា បានផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការនូវផែនទីបង្ហាញផ្លូវវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ២០៣០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២១ ថា ដោយផ្អែកលើគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិផ្សងៗ មានសសរស្តម្ភចំនួន៥ គឺ ១) អភិបាលកិច្ច ២) ការអប់រំ ៣) ការស្រាវជ្រាវ ៤) កិច្ចសហការ និង ៥) ប្រព័ន្ធអេកូឡូស៊ី ។

សូមបញ្ជាក់ថា ពិធីផ្សព្វផ្សាយនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ផែនទីបង្ហាញផ្លូវវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា២០៣០» តាមប្រព័ន្ធវីដេអូ ដែលប្រព្រឹត្តទៅក្រោម អធិបតីភាព ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងមានការចូលរួមពី អគ្គលេខាធិការរងនៃអង្គការ UNESCAP ថ្នាក់ដឹកនាំ មន្ត្រីតំណាងក្រសួង-ស្ថាប័ន មន្ទីរវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត និង វិស័យឯកជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here