ការវិនិយោគលើបច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុជាផែនការអាទិភាពរបស់ធនាគារហត្ថា

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ជាមួយនឹងការឆ្ពោះទៅមុខដោយភាពរ៉ឹងមាំ ធនាគារហត្ថាបាននិងកំពុងឆ្ពោះទៅមុខជាមួយនឹងផែនការពង្រីកអតិថិជនថ្មីៗ ថែររក្សាអតិថិជនចាស់ ពិសេសផ្តល់សេវាកម្មកាន់តែមានភាពងាយស្រួលដល់អ្នកប្រើប្រាស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានអគ្គនាយកធនាគារហត្ថា លោកឧកញ៉ាហួត អៀងតុងបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ទោះបីជាប្រឈមមុខនឹងបញ្ហាជំងឺកូវីដ១៩ ប៉ុន្តែធនាគារហត្ថានៅតែបន្តទៅមុខដោយសុខភាពរ៉ឹងមាំ ជាមួយកំណើនឥណទាន កំណើនប្រាក់បញ្ញើរ និងកំណើនអតិថិជន បើទោះបីជាអត្រាសងត្រលប់ បានកើនឡើងជាង១ភាគរយក្តី ប៉ុន្តែអ្វីៗស្ថិតក្នុងស្ថានភាពល្អប្រសើរ។

លោកបន្តថា “ផែនការចំពោះមុខរបស់យើង គឺផ្តល់សេវាកម្មហិរញ្ញវត្ថុផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យា ដើម្បីឲ្យអ្នកប្រើប្រាស់មានភាពងាយស្រួល ទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ដល់អ្នកប្រើប្រាស់”។លោកបន្តថា “ជាក់ស្តែងនៅឆ្នាំ២០២១នេះ ធនាគារហត្ថាបាន​វិនិយោគទឹកប្រាក់៦លានដុល្លារ លើបច្ចេកវិទ្តាហិរញ្ញវត្ថុ ដើម្បីសម្រួលដល់អ្នកប្រើប្រាស់​របស់យើង”។

លោកឧកញ៉ាហួត អៀងតុងបានបន្តថា ការរីកចម្រើនរបស់ធនាគារហត្ថា ដោយ​សារយើងមានផែនការយុទ្ឋសាស្រ្ត ចក្ខុវិស័យច្បាស់លាស់ ពិសេសគឺការគាំទ្រពីដៃគូរបស់យើងទាំាំងអតិថិជនដាក់ប្រាក់បញ្ញើរ ទាំងអតិថិជនប្រើប្រាស់សេវាឥណរបស់យើង​ ព្រោះយើងចង់ឲ្យដៃគូបរបស់យើងរីកចម្រើន និងជោគជ័យរួមគ្នា។

ទោះបីកម្ពុជាប្រឈមមុខនឹងវិបត្តិជំងឺកូវីដ១៩ក្តី ប៉ុន្តែកាលពីពេលថ្មីៗនេះ ធនាគារហត្ថាបានបញ្ចុះបឋមសិលា សាងសង់អាគារការិយាល័យកណ្តាលរបស់ខ្លួនកំពស់២២ជាន់ ដែលមានទំហំជាង៤០,០០០ម៉ែត្រការ៉េលើមហាវិថីតេជោហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ​ដែលឆ្លុះបញ្ចាំងពីសុខភាពរបស់ធនាគារនេះមានភាពរ៉ឹងមាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here