៣ វិធីសាស្រ្តអាចសន្សំលុយបានជោគជ័យ ទោះបីអ្នកជាមនុស្សទម្លាប់ចាយធំ

ការសន្សំលុយមានច្រើនរបៀបណាស់ ប៉ុន្តែមានប្រសិទ្ធភាពឬអត់អាស្រ័យទៅលើសមីខ្លួនតែប៉ុណ្ណោះ។ ដោយឡែកសម្រាប់មនុស្សទម្លាប់ចាយធំ ចាយផ្តេសផ្តាសច្រើន ពិតជាពិបាកឱ្យពួកគេលត់ដំសន្សំលុយណាស់។ យ៉ាងណាមិញ ៣វិធីសាស្រ្តនេះនឹងជួយឱ្យអ្នកសន្សំលុយបានយ៉ាងជោគជ័យ ទោះបីជាអ្នកពូកែចាយលុយប៉ុណ្ណាក៏ដោយ។

សន្សំលុយជាដំណាក់កាល
បុគ្គលដែលបុគ្គលិកបម្រើការងារនៅតាមស្ថាប័ននានា ជាពិសេសយុវវ័យ ច្រើនតែទទួលបានចំណូលជាប្រាក់បៀរវត្សប្រចាំខែ ដូចនេះដើម្បីកាត់បន្ថយការចាយវាយឥតប្រយោជន៍ សូមសាកល្បងសន្សំលុយមួយចំនួនជារៀងរាល់សប្តាហ៍រយៈពេលពេញមួយឆ្នាំ ។ ឧទាហរណ៍ថា សប្តាហ៍ទី ១ អ្នកត្រូវដកសន្សំ ៥ ដុល្លារ ក្រោយមកសប្តាហ៍ទី ២ សន្សំ ១០ ដុល្លារ បន្ទាប់មកទៀតនៅសប្តាហ៍ទី ៣សន្សំ ១៥ដុល្លារ ថែម៥ដុល្លាររៀងរាល់សប្តាហ៍។ អ្នកនឹងសង្កេតឃើញពីកំណើនតួលេខទឹកប្រាក់របស់អ្នកជាមិនខាន ដែលវាកើនឡើងដោយមិននឹកស្មានដល់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណាយបណ្តើរសន្សំបណ្តើរ
ចំនុចនេះអ្នកអានមួយចំនួនអាចនឹងគិតថា គួរឱ្យអស់សំណើច និងហួសចិត្ត ប៉ុន្តែវាប្រៀបបីដូចជាព្រួញមួយបាញ់បានសត្វពីរ។ បើអ្នកពូកែចាយ អ្នកក៏ត្រូវពូកែសន្សំដូចគ្នា។ របៀបសន្សំគឺងាយស្រួល គប្បីត្រូវដក ១០ភាគរយ នៅគ្រប់ការចំណាយទាំងនោះ។ ជាក់ស្តែង ប្រសិនបើអ្នកទិញអាវថ្មីតម្លៃ ៣០ដុល្លារ នោះអ្នកត្រូវដក ១០ភាគរយនៃថ្លៃអាវ ចំនួន ៣ដុល្លារ សម្រាប់សន្សំ។ ទិញកាន់តែច្រើន លុយសន្សំក៏មានកាន់តែច្រើន។

កែទម្លាប់អាក្រក់ទៅជាទម្លាប់សន្សំ
វិធីសាស្រ្តនេះក៏ជា វិធីសាស្រ្តព្រួញមួយបាញ់បានសត្វពីរផងដែរ។ វាប្រៀបបីដូចជាការផាកពិន័យនៅពេលដែលអ្នកបង្ករសកម្មភាពឬទម្លាប់មិនល្អណាមួយ។ ឧទាហរណ៍៖ បើសិនជាអ្នកទៅធ្វើការយឺត ឬចូលគេងមិនទៀងម៉ោង ត្រូវផាកពិន័យទុកសន្សំម្តង ១០ ទៅ ២០ ដុល្លារ ក្នុងមួយករណី។ វិធីនេះជួយកែប្រែទម្លាប់អាក្រក់របស់អ្នក ព្រមទាំងបង្វិលអត្ថប្រយោជន៍ជូនអ្នកវិញនៅពេលក្រោយ។

សូមចំណាំក្នុងចិត្តថា ការសន្សំលុយគឺត្រូវតែមានការតាំងចិត្តខ្ពស់ មិនបោះបង់ ប្រៀបបីដូចជាអ្នកទ្រាំមិនចាយលុយមិនបាន ទ្រាំមិនដើរលេងមិនបានដូចគ្នា។ ថ្វីត្បិតតែពិបាកបន្តិច តែវានឹងផ្តល់នូវមេរៀន និងផ្តល់ភាពងាយស្រួលសម្រាប់អ្នកនៅថ្ងៃណាមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here