ក្រុមហ៊ុនសាជីវកម្ម PTT ពង្រីកអាជីវកម្មថ្មីជាមួយគោលដៅផលិតរថយន្តអគ្គិសនី

ដោយៈសុជាតា

ប្រទេសថៃៈ ក្រុមហ៊ុនសាជីវកម្មខាងហ្គាស និងប្រេងកាតដែលមានឈ្មោះថា PTT បានបង្ហាញពីគោលដៅ ក្នុងកំណត់នូវការអភិវឌ្ឍ      រថយន្តអគ្គិសនីសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ។

ក្រុមហ៊ុនចង់កំណត់ប្រាក់ចំណេញ៣០ភាគរយ នៅត្រឹមឆ្នាំ២០៣០ ស្របពេលដែលប្រាក់ចំណេញ ពីការបង្កើតអាជីវកម្មថ្មីកាលពីឆ្នាំមុន តិចជាង១ភាគរយនៃប្រាក់ចំណេញសរុប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុនដ៏ធំរបស់ប្រទេសថៃនេះ រំពឹងទុកអំពីការចាប់ផ្តើមផលិតកម្ម រថយន្តអគ្គិសនីនៅត្រឹមឆ្នាំ២០២៣ ។

ផលិតកម្មរថយន្តអគ្គិសនី គឺអាជីវកម្មថ្មីក្រោមគម្រោងថាមពលនៅថ្ងៃអនាគតរបស់ PTT ដែលរួមបញ្ចូលទាំង វិទ្យាសាស្ត្រជីវិត ប្រព័ន្ធកង្វះថាមពល បញ្ញាសប្បនិមិត្ត  AI និង ការអភិវឌ្ឍ រូប៊ូត ថាមពលបង្កើតថ្មី និងឱសថជាដើម។

ប្រធាន និងអគ្គនាយក PTT លោក Auttapol Rerkiboon បាននិយាយកាលពីថ្ងៃអង្គារម្សិលម៉ិញនេះថា សម្រាប់ទសវត្សចុងក្រោយPTT មានផែនការយកចិត្តទុកដាក់ថាមពលនៅថ្ងៃអនាគត ដែលទាមទារ៣២ភាគរយនៃចំណាយទុនសរុប ហើយចំណែកនៅសល់៦៨ភាគរយនឹងបន្តរុករកហ្គាស និងផលិតកម្ម។

ជាងនេះទៀត ក្រុមហ៊ុនPTT នឹងបង្កើតការសម្រេចចិត្ត ក្នុងការបង្កើតផលិតកម្មរថយន្តអគ្គិសនីនៅតំបន់សេដ្ឋកិច្ច ផ្នែកខាងកើតប្រទេសក្នុងតម្លៃ១ពាន់ ទៅ២ពាន់ដុល្លារ។

ក្រុមហ៊ុននេះ បានចុះហត្ថលេខាអនុស្សានៈយោគយល់ ជាមួយfoxconn ដើម្បីផលិតរថយន្តអគ្គិសនី និងផ្នែកបង្គំសម្រាប់ទីផ្សារថៃ។ សម្រាប់ផ្នែកបង្កើតថាមពល PTT ដែលមានឈ្មោះថា Global Power synergy Plc មានគម្រោងបង្កើតសមត្ថភាពថ្មដល់កំរិតរាប់ម៉ោង បន្ទាប់ពីបើករោងចក្រសាកល្បងតម្លៃ១១០០លានបាតនៅខេត្ត រ៉ាក់យ៉ង។ ក្រុមហ៊ុន PTT ចង់បង្កើនថាមពលថ្ម ពី១៦ gigawatts ទៅ២០ GW នៅត្រឹម២០៣០។

ក្រុមហ៊ុន PTT បានចេញរបាយការណ៍ហិរញ្ញវត្ថុ ពីកំណើនប្រាក់ចំណូលកើនឡើង ២៣ភាគរយ នៅឆមាសទី១ ទៅជាង១ទ្រីលានបាត ពោលគឺកើនឡើងជិត៨២៥ពាន់បាត។ ចំណែកប្រាក់ចំណេញបានកើនឡើង៥ដង ដល់៥៧ពាន់បាតនៅ រយៈពេល៦ ខែឆ្នាំ២០២១  ពោលគឺកើនឡើង១០,៥ពាន់លានបាត នៅរយៈពេល៦ខែ ឆ្នាំ២០២០។

អគ្គនាយកក្រុមហ៊ុនPTT លោកAuttapol បានលើកឡើងថា កំណើនប្រាក់ចំណេញ និងប្រាក់ចំណូលនេះ គឺលទ្ធផលកើនឡើងតម្លៃប្រេងជាងសកល និងការលក់ ហ្គាសកើនឡើងជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here