ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ល្បី​របស់​អាមេរិក​ប្រកាស​ចាប់យក​ចំណែក​ទីផ្សារ​នៅ​កម្ពុជា

ដោយៈ សុវណ្ណារ៉ា

ភ្នំពេញៈ ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ល្បីឈ្មោះ ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក Coldwell Banker Cambodia និង​មាន​អាយុ​ជាង១១០ឆ្នាំ​មកហើយ​នោះ បានប្រកាស​ចាប់ផ្តើម​បើក​ដំណើរ​ការទទួល និង​ផ្តល់​សេវាកម្ម​ក្នុង​ទីផ្សារ​អចលនទ្រព្យ កម្រិត​ខ្ពស់​លើកដំបូង​នៅ​កម្ពុជា។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ Coldwell Banker Cambodia លោក Ken Lo បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០កន្លងមក​ថា ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ ដែល​ទើបតែ​សម្ពោធ​បើក​ដំណើរការ ជា​ផ្លូវការ​នៅ​កម្ពុជា​កាលពី​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ មួយ​នេះ មាន​ទីស្នាក់ការ​កណ្តាល​នៅ​សហរដ្ឋអាមេរិក ដែលជា​ក្រុមហ៊ុន​ដ៏​ធំ និង​ល្បីឈ្មោះ​លំដាប់​ទី៣ជា​សាកល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្តទៀតថា “ជាមួយនឹង​ការបើក​ដំណើរ​ការផ្តល់សេវា​នៅ​កម្ពុជា ជា​លើកដំបូង​នៅពេលនេះ ក្រុមហ៊ុន​បាន​ផ្តោត​សំខាន់​ទៅលើ​ឯកទេស និង​ជំនាញ​ផ្នែក​អចលនទ្រព្យ​សម្រាប់​ពាណិជ្ជកម្ម (Commercial Real Estate) និង​ទីផ្សារ​អចលនទ្រព្យ​លំដាប់​ខ្ពស់។ លោក​បន្តទៀតថា “ទីផ្សារ​គោលដៅ​របស់​យើង គឺ​ខុសពី​បណ្តា​ក្រុមហ៊ុន​ភ្នាក់ងារ​ទូទៅ នៅ​ដែល​កំពុងដំណើរការ​ស​ព្វ​ថ្ងៃនេះ​នៅ​កម្ពុជា ដោយសារតែ​ពួកគេ​ធ្វើ​សេវាកម្ម​ចំរុះ បានន័យថា មិន​ថា​អចលនវត្ថុ​នោះ​មាន​កម្រិត​តូច ធំ ឬ​មធ្យម​នោះទេ គឺ​ធ្វើ​ទាំងអស់ ប៉ុន្តែ​សម្រាប់​ទីផ្សារ​គោលដៅ របស់​Coldwell Banker Cambodia គឺជា​ប្រភេទ​អចល​ទ្រព្យ​កម្រិត​ខ្ពស់​មានតម្លៃ​ថ្លៃ​អាច​ចាប់ពី១លាន​ដុល្លារ​ឡើងទៅ” ។

ជាមួយនឹង​ការបង្ហាញ​ពី​គោលដៅ​ទីផ្សារ​ខាងលើនេះ លោក Ken Lo ក៏បាន​បញ្ជាក់​ឱ្យដឹង​ផងដែរ​ថា សម្រាប់​ការផ្តល់​សេវាកម្ម នៅក្នុង​ទីផ្សារ​អចល​ទ្រព្យ​នៅ​កម្ពុជា ដែលជា​ការចូលរួមចំណែក​មួយ​យ៉ាងសំខាន់ នៅក្នុង​ការលើកកម្ពស់​វិស័យ​អចលនទ្រព្យ​កម្ពុជា​ឱ្យមាន​ភាពល្អប្រសើរ​មួយកម្រិត ខណៈដែល​បណ្តា​ប្រទេស​ជ​ច្រើន លើ​សាកលលោក​កំពុង​ជួប​វិ​សេដ្ឋកិច្ច តាមរយៈ​ក្រុមហ៊ុន Coldwell Banker Cambodia មានការ​ផ្គត់ផ្គង់​ទៅលើ​ទីផ្សារ Office Space បែប​ទាន់សម័យ​ជាច្រើន​ទីតាំង និង​ស្របតាម​តម្រូវការ​នាពេល​បច្ចុប្បន្ន។

លោក​បាន​បញ្ជាក់ថា ក្រុមហ៊ុន​ជាច្រើន ដែល​កំពុង​ប្រតិបត្តិការ​នៅពេល​បច្ចុប្បន្ន បាន និង​កំពុង​ធ្វើ​ការវិវឌ្ឍ​ទីស្នាក់ការ​របស់ខ្លួន ពី​ការជួល​ផ្ទះល្វែង ឬ​វីឡាតូចៗ មកកាន់​សំណង់​អាគារ​ទំនើបខ្ពស់ៗលំដាប់​ស្ដង់ដារ​អន្តរជាតិ ដែល​ក្រៅពី​អាចជួយ​បង្កើន​កេរ្តិ៍ឈ្មោះ ថែមទាំង​ជួយផ្តល់​ទំនុកចិត្ត ដល់​ដៃគូ​វិនិយោគ​របស់ខ្លួន​ថែមទៀត។ ដូច្នេះ​ការសម្រេចចិត្ត​ជ្រើសរើស​Office Space កម្រិតស្តង់ដារ​ធ្វើជា​ទីស្នាក់ការ​ក្រុមហ៊ុន គឺជា​ជម្រើស​ដ៏​ប្រសើរ​បំផុត” ។

ជាមួយគ្នានេះ តាមរយៈ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ លំដាប់​អន្តរជាតិ​ដែលមាន​កេរ្តិ៍ឈ្មោះ​ប្រចាំ​នៅ​សហរដ្ឋអាមេរិក ដែល​ទើបតែ​បង្ហាញ​វត្ត​មាននៅ​កម្ពុជា នាពេលនេះ លោក Ken Lo បានធ្វើការ​លើកទឹកចិត្ត​ដល់​បណ្តា​ម្ចាស់​អគារ ក៏ដូចជា​អ្នក​អភិវឌ្ឍន៍​អគារធំៗលំដាប់​អន្តរជាតិ​នៅ​កម្ពុជា ជាពិសេស​អគារ​បម្រើ​វិស័យ Office Space អាច​ជួប​ប្រឹក្សា​ជាមួយ​ក្រុមហ៊ុន Coldwell Banker ក្នុងនាម​ជា​ដៃគូ​សហការ ដើម្បី​ផ្គត់ផ្គង់​ចំណែក​ទីផ្សារ ក៏ដូចជា​ការណែនាំ​អតិថិជនល្អៗ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ស្របតាម​ចក្ខុវិស័យ​នៃ​ការបណ្តាក់ទុន​វិនិយោគ។

ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ Coldwell Banker Cambodia មាន​ទទួល​បម្រើសេវា និង​ប្រឹក្សា​តែ​ចំពោះ​អចលនវត្ថុ​ទាំងឡាយណា ដែលមាន​តម្លៃ​ខ្ពស់​អាច​ចាប់ពី៨០ម៉ឺន​ដុល្លារ ឬ១លាន​ដុល្លារ​រ​ឡើងទៅ ដោយ​ក្នុងនោះ​មិន​ថា​ជា​ប្រភេទ​អគារ​ពាណិជ្ជកម្ម ខុន​ដូ លំនៅដ្ឋាន និង​ទីតាំង​ជួល​ដូចជា Commercial Land, Commercial Industrial, Property Residence ។

បន្ថែម​ពីនេះ ក្រុមហ៊ុន​ក៏មាន​នាំយក​អចលនទ្រព្យ​ពី​កម្ពុជា ទៅ​លក់​នៅលើ​ទីផ្សារ​ក្រៅប្រទេស ហើយក៏​នាំយក​អចលនទ្រព្យ នៅក្រៅ​ប្រទេស​មក​លក់​នៅ​ប្រទេស​កម្ពុជា​វិញ​ផងដែរ ដូចជា​ប្រទេស​អូស្ត្រាលី​ជាដើម ដែលមាន​ប្រជាជន​ខ្មែរ​ទៅ​រស់នៅ និង​សិក្សា​បន្ត​នៅ​ទីនោះ​ច្រើន។ សម្រាប់​អ្នក​ដែលមាន​កូនចៅ​រៀន​ចប់​នៅក្នុង​ស្រុក ហើយ​ត្រូវ​បញ្ជូនទៅ​សិក្សា​បន្ត​នៅ​ប្រទេស​អូ​ស្ត្រា ឬ​កាណាដា អាច​ទិញ​អចលនទ្រព្យ ឬ​លំនៅដ្ឋាន​តាមរយៈ Coldwell Banker Cambodia ដែលជា​ក្រុមហ៊ុន មានការ​ទទួលស្គាល់​លំដាប់​ពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here