ឧកញ៉ាសុង សារ៉នៈដើម្បីអាជីវកម្មជោគជ័យត្រូវគិតគូពីគុណតម្លៃអាជីវកម្មរបស់ខ្លួន

ដោយៈសុធា

ភ្នំពេញៈ សហគ្រិនវ័យក្មេងនៅកម្ពុជាបានលើកឡើងថា ដើម្បីអោយអាជីវកម្មមួយជោគជ័យ ត្រូវគិតគូរពីគុណតម្លៃនៃអាជីវកម្មរបស់ខ្លួន ជាជាងសម្លឹងឃើញតែប្រាក់ចំណេ​ញមួយមុខ។

លោកឧកញ៉ាសុង សារ៉ននាយកប្រតិបត្តិក្រុមហ៊ុន Amru Rice និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានលើកឡើង ក្នុងកម្មវិធីបណ្ដុះធុរកិច្ចថ្មី របស់អង្គការ CPSA ដើម្បី  ឱ្យអាជីវកម្មមួយអាចដំណើរការបានល្អ និងមាននិរន្តរភាព បណ្ដាកសិករ និងសហគ្រិនទាំងអស់ ត្រូវគិតគូរពីគុណតម្លៃនៃអាជីវកម្មខ្លួន ជាជាងសម្លឹងឃើញតែប្រាក់ចំណេញតែមួយមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “គុណតម្លៃនៃអាជីវកម្ម ដែលសហគ្រិនត្រូវតែមានគឺ សម្លឹងឃើញបញ្ហាជាឱកាស និងចូលរួមដោះស្រាយ បង្កើតអ្វីដែលថ្មីឱ្យស្របនឹងតម្រូវការបច្ចុប្បន្ន ហើយពង្រឹង    ផលិតភាពផលិតផលខ្លួនផងដែរ”។

លោកឧកញ៉ាសុង សារ៉នបានពន្យល់ថា កសិករគឺជាអ្នកផលិត និងបង្កើតអាជីវកម្មដោយខ្លួនឯងដូច្នេះត្រូវពង្រឹងផលិតភាព និងបង្កើនស្តង់ដារផលិតផល។ ចំណែកទីផ្សារ ត្រូវចំណាយពេលសិក្សាបន្ថែម នូវអ្វីដែលជាតម្រូវការបច្ចុប្បន្ន។ ទន្ទឹមនឹងនេះ កសិករក៏ត្រូវដាំដំណាំ ឱ្យស្របតាមគោលនយោបាយរដ្ឋាភិបាល ព្រោះវាមានតម្រូវការទីផ្សារខ្ពស់ ដែលអាចឱ្យកសិករអាចពង្រីកអាជីវកម្មផងដែរ។

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជារូបនេះ មានប្រសាសន៍ថា យើងជាកសិករ គឺយើងជាសហគ្រិន។ អ៊ីចឹងយើងត្រូវដាំដំណាំ តាមគោលនយោបាយរដ្ឋាភិបាល កុំឆាប់ជឿគេ កុំសម្រេចចិត្តដោយគ្មានមូលដ្ឋានច្បាស់លាស់។ យើងត្រូវមើលគោលនយោបាយគេដើរទៅណា ត្រូវមើលទិសដៅ។ ក្រៅពីនេះកសិករ ក៏ត្រូវរួមគ្នាជាបណ្ដុំ ឬសហគមន៍ ដើម្បីជជែកគ្នា ចែករំលែកព័ត៌មាន និងស្វែងរកឱកាស ព្រោះវាក៏ជាផ្នែកមួយជំរុញអាជីវកម្មរបស់ពួកគេផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here