ដោយៈ សុជាតា
ភ្នំពេញៈ បើយោងតាមទិន្នន័យពីអង្គការពាណិជ្ជកម្ម ក្រៅប្រទេសជប៉ុន jetro ចេញផ្សាយកាលពីថ្មីៗ បានបង្ហាញអោយដឹងថា គិតចាប់ពីខែ មករា ខែមិថុនា ឆ្នាំ ២០២១ ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារជប៉ុន មានតម្លៃ៨២៥លានដុល្លារពោលគឺកើនឡើងតិចតួច ប្រមាណ២.៧ភាគរយ ពីចំនួន៧៩៤លានដុល្លារ។
ចំពោះទំនិញដែលប្រទេសនាំមកទីផ្សារកម្ពុជា មានតម្លៃជាង២៩៥ លានដុល្លារកើនឡើង៣៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែ២១៨លានដុល្លារ។ ការកើនឡើងទំហំនាំចេញ និងនាំចូលបានធ្វើអោយទំហំពាណិជ្ជកម្មទ្វេភាគី មានតម្លៃសរុបប្រមាណ១១០០រយលានដុល្លារ នៅក្នុងរយៈពេល៦ខែ ឆ្នាំ ២០២១។
បើតាមអ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា ការកើនឡើងតិចតួចនៃការនាំចេញ និង នាំចូលទំនិញទ្វេភាគីនេះ គឺដោយសារតែវិបត្តិCovid 19 ជាសាកលដែលធ្វើអោយការនាំចេញ និងនាំចូល ត្រូវរាំងស្ទះ និងមានកំណើនតិចតួច ។ ប៉ុន្តែស្ថានការបានចាប់ផ្តើមធូរស្រាលមកវិញ ដោយសារតែការពន្លឿនការចាក់វាំង ប្រឆាំងនឹងCovid 19 នេះ ដែលធ្វើអោយកំណើននេះ នឹងកើនឡើងជាបន្តបន្ទាប់នៅបណ្តាឆ្នាំខាងមុខ។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ពុជាបានឲ្យដឹងថា ទំនិញជប៉ុននាំចូលមកកម្ពុជា ភាគច្រើនជាគ្រឿងចក្រ និងគ្រឿងអេឡិចត្រូនិចសម្រាប់អោយចង្វាក់ផលិតកម្ម។ ចំណែកឯទំនិញកម្ពុជានាំចេញ ទៅកាន់ទីផ្សារប្រទេសជប៉ុន គឺភាគច្រើនជាទំនិញ កសិកម្ម និងសំលៀកបំពាក់ជាដើម៕