SME Bankចាប់ផ្តើមដំណើរការគំរោងហិរញ្ញប្បទានសំរាប់ទ្រទ្រង់SMEជំហ៊ានទី២

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ (SME bank) បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ “​គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម ជំហាន​ទី​២”។

គំរោងនេះ ធ្វើឡើងក្នុង​គោលបំណង​ជួយ​ជំរុញ​សកម្មភាព ​អាជីវកម្ម​របស់ SMEs ក្នុងស្រុក​ឱ្យ​បន្តដំណើរការ​របស់ខ្លួន ​ក្នុងអំឡុងពេល​ដ៏លំបាក​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ក្នុង​សហគមន៍​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ


យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ដែលបានចេញផ្សាយកាលពី​ថ្ងៃទី​១៦ ខែសីហាបានឱ្យដឹងថា ធនាគារ​​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​បាន​ដាក់ឱ្យ​ដំណើរការ​”គម្រោង​សហហិរញ្ញប្បទាន​ ទ្រទ្រង់​សហគ្រាស​ធុន​តូច និង មធ្យម ជំហានទី​២” បន្ទាប់ពី​ទទួលបាន​លទ្ធផល​វិជ្ជមាន​ក្នុង​គម្រោង​ទី​១ រួចមក​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែលបានឱ្យដឹងថា​ ​ក្នុងនាម​រដ្ឋាភិបាល​កម្ពុជា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សូម​ជូនដំណឹង​ ទៅដល់​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម ជ្រាបថា ក្រោម​គំនិត​ផ្តួចផ្តើម​របស់​រាជរដ្ឋាភិបាល និង​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ចូលរួម​ក្នុង​ការអនុវត្ត​គម្រោង​សហហិរញ្ញប្បទាន ​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យមជំហាន​ទី​២ បន្ទាប់ពី​ទទួលបាន​ភាពជោគជ័យ​នៃ​គម្រោង​ទី​១ ដើម្បី​ចូលរួម​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ និង​ជួយ​ដល់SMEs ដែល​កំពុង​ត្រូវការ​ហិរញ្ញវត្ថុ​សម្រាប់​ទ្រទ្រង់​អាជីវកម្ម​បន្ត​។ គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យមជំហាន​ទី​២ ត្រូវបាន​បង្កើតឡើង និង​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ចាប់ពីពេលនេះ​តទៅ​។

​គម្រោង​សហហិរញ្ញប្បទាន​នេះ ​មាន​គោលបំណង​ផ្តល់​ឥណទាន​មាន​ការប្រាក់​ទាបដើម្បី​ជំរុញ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យ​អាទិភាព ​ដូចជា ឧស្សា​​ហកម្ម សេវាកម្ម និង​ពាណិជ្ជកម្ម​សម្រាប់​ជំនួស​ឱ្យ​ការនាំចូល បម្រើ​សេចក្តីត្រូវការ​ក្នុងស្រុក ឬ​បម្រើ​ធាតុ​ចូលក្នុង​ការផលិត​របស់​ក្រុមហ៊ុន​ធំៗ​ជាដើម​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here