ដោយៈសុជាតា
ភ្នំពេញៈ ការរីកចំរើននៃវិស័យសំណង់ និងគេហដ្ឋាននៅក្នុងប្រទេសកម្ពុជា បានធ្វើអោយវិស័យធនាគារ និងហិរញ្ញវត្ថុបានប្រកួតប្រជែងគ្នា កាន់តែខ្លាំងក្លាទៅលើផ្តល់សេវកម្មប្រកបដោយទំនុកចិត្ត និងងាយស្រួលជាងមុន។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ ធនាគារស្ថាបនា ដែលជាធនាគារវិនិយោគគីភាគហ៊ុនភាគច្រើនរបស់ប្រទេសជប៉ុន បានសហការជាមួយក្រុមហ៊ុនវាយតម្លៃក្នុងស្រុកដ៏ធំមួយ V trust Company ដោយឥតគិតថ្លៃសេវាកម្ម។
លោកជា រតនា មន្រ្តីគ្រប់គ្រងទំនាក់ទំនង (Relationship Management officer) នៃធនាគារស្ថាបនាបានបញ្ជាក់ថា កម្ចីគេហដ្ឋានឆ្លាតវៃ គឺផលិតផលកម្ចី ដែលកែសំរួលថ្មិ ដោយបែងចែកជា៣ផ្នែក នោះគឺកម្ចីទិញផ្ទះ personal loan និង credit Card ។ អតិថិជនអោយទិញគេហដ្ឋាន ដែលមានកម្ចី រហូតដល់៨៥ ភាគរយនៃតម្លៃផ្ទះ ជាមួយនឹងរយៈពេលវែងរហូតដល់២៥ឆ្នាំ ។ ដោយអតិថិជនដែលចង់កម្ចីគេហដ្ឋានឆ្លាតវៃ ត្រូវទាមទារលក្ខខណ្ឌ ដោយតំរូវអោយក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ សិក្សាពីតម្លៃគេហដ្នានដែលមាននៅក្នុងបុរី និងប្រាក់ចំណូលរបស់អតិថិជន។
លោកបន្ថែមទៀតថា ក្រុមហ៊ុនបានសហការជាមួយក្រុមហ៊ុន វាយតម្លៃអចលនទ្រព្យប្រមាណ១៥ក្រុមហ៊ុនរួចមកហើយ។ ប៉ុន្តែក្រុមហ៊ុនចុងក្រោយនេះ គឺក្រុមហ៊ុន V trust បានកាត់បន្ថយចំណាយអតិថិជន តាមរយៈការមិនគិតសេវាកម្មវាយតម្លៃទាំងអស់សម្រាប់រយៈពេល៣ខែ។
គិតមកដល់ពេលនេះ មានអតិថិជនប្រមាណ១០នាក់ហើយ បានមកទាក់ទងទទួលកម្ចីនៅសាខាកណ្តាលស្ថាបនាផងដែរ។
ធនាគារស្ថាបនា ភីអិស៊ី ត្រូវបានបង្កើតឡើងដោយជោគជ័យ នៅក្នុងខែមេសា ឆ្នាំ ២០១៦ ជាមួយនឹងដើមទុន១២០លានដុល្លារ មានសាខាប្រមាណ១៧២ និងបុគ្គលិកចំនួនជាង៤ពាន់នាក់ គិតត្រឹមឆ្នាំ២០២១៕