រដ្ឋាភិបាលឯកភាពកំណត់យកខេត្តមណ្ឌលគីរី ជាគោលដៅអេកូទេសចរណ៍ លំដាប់អន្តរជាតិ

ដោយៈសុជាតា

មណ្ឌលគិរីៈ រដ្ឋាភិបាលបានសម្រេចអនុម័ត ដាក់អោយប្រើប្រាស់ជាផ្លូវការនូវផែនការមេ អភិវឌ្ឍវិស័យទេសចរណ៍ ខេត្តមណ្ឌលគីរី សម្រាប់ឆ្នាំ ២០២១រហូតដល់  ២០៣៥។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងអារម្ភកថានៃផែនការមេ នេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា  ជាមួយនឹងលក្ខណៈអំណោយផល នៃអាកាសធាតុខ្យល់បរិសុទ្ធ ទេសភាពធម្មជាតិនៃទាក់ទាញ វាលស្មៅបៃតង ព្រមទាំងធនធានធម្មជាតិដ៏សម្បូរបែប ផែនការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគីរី ដើម្បីជាត្រីវិស័យចង្អុលបង្ហាញយន្តការ និងទិសដៅយុទ្ធសាស្រ្តសំខាន់ សម្រាប់អភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគីរី ឆ្លើយតបទៅនឹងចក្ខុវិស័យអភិវឌ្ឍក្នុងរយៈពេល ២០២១ ទៅ ២០៣៥ និង បណ្តាឆ្នាំខាងមុខ។

ខេត្ត មណ្ឌលគីរី  ជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ និង សាច់សម្រាប់បំពេញតម្រូវការក្នុងប្រទេស និង ឈានទៅដល់ការនាំចេញទៅផ្សារក្រៅប្រទេស។ ជាងនេះទៀត រដ្ឋាភិបាលឯកភាព ក្នុងការកំណត់អាទិភាពសំខាន់ៗចំនួន៦ ក្នុងការតំបន់ទាំងនេះអោយបានច្បាស់លាស់រួមមាន។ ទី១ តំបន់របៀងអេកូទេសចរណ៍ និង ទេសចរណ៍ធម្មជាតិនៃដែនសត្វព្រៃទាំង៥  ទី២ តំបន់របៀងទេសចរណ៍វប្បធម៌ និង អេកូទេសចរណ៍ ប៊ូស្រា ដាក់ដាំ ទី៣ ក្រុងសែន មនោរម្យ ទី៤ តំបន់ស្រុកអូរវាំងភ្ជាប់ជាមួយនឹងអភិវឌ្ឍអាកាសយានដ្ឋានខេត្តមណ្ឌលគីរី ទី៥ តំបន់ទីប្រជុំជននៃស្រុកកោះញែក និងទី៦តំបន់ទេសចរណ៍សមាហរ័ណតាមច្រកព្រំដែន។

ដើម្បីសម្រេចអោយបានជោគជ័យ និងផ្លែផ្កានៃការអនុវត្តផែនការមេ អាស្រ័យទៅលើការចូលរួម និង សហការរវាងរដ្ឋ ឯកជន ប្រជាពលរដ្ឋ និងដៃគូ អភិវឌ្ឍ៕

LEAVE A REPLY

Please enter your comment!
Please enter your name here