កុំធ្វើសកម្មភាពនេះ នៅពេលដែលចូលភោជនីយដ្ឋានលំដាប់ខ្ពស់

នៅពេលអ្នកដើរចូលក្នុងភោជនីយដ្ឋានលំដាប់ខ្ពស់ មានតម្លៃថ្លៃ មុខម្ហូបប្រណិត និងមានរបៀបរបបក្នុងការទទួលទាន ដាច់ខាតសូមកុំបង្ហាញសកម្មភាពនេះឱ្យសោះ ចៀសវាងបញ្ហានាំឱ្យខ្មាសគេ។
ប្រសិនបើអ្នកចង់ឱ្យអ្នកដទៃសម្លឹងមកបែបសរសើរពីករិយាមាយាទពេលទទួលទានអាហារ និងមិនបាក់មុខ សូមកុំរំលងចំនុចទាំងនេះ។

១.ពេលញ៊ាំអាហារ សូមកុំទំពារបែបបើកមាត់ និងកុំនិយាយលឺពេលកំពុងទទួលទាន។

២.កុំកាត់អាហារទាំងអស់ដែលមាននៅលើចាន។ អ្នកអាចកាត់សាច់ឬបន្លែជាចំណិត នៅពេលដែលអ្នកញ៊ាំវា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

៣.កុំបង្ហាញអាកប្បកិរិយាមើលងាយអ្នករត់តុ ដើម្បីកុំឱ្យអ្នកដទៃប៉ាន់ស្មានថាអ្នកជាមនុស្សចូលចិត្តមាក់ងាយ និងរើសអើង។

៤.ចៀសវាងការពិភាក្សារឿងតម្លៃ និងរិះគន់អំពីតម្លៃ នៅចំពោះមុខអ្នករត់តុ ឬបុគ្គលិកបម្រើការនៅក្នុងភោជនីយដ្ឋាន។

៥.មួយវិញទៀត ការស្លៀកពាក់ចូលភោជនីយដ្ឋានថ្លៃៗពិតជាសំខាន់ ដូច្នេះសូមកុំពាក់អាវយឺតឬខោខូវប៊យឡើយ។

៦.នៅពេលកាន់កែវស្រាក្រហម សូមកុំលើកកូនម្រាមដៃឡើងលើ។ ថ្វីត្បិតតែវាអាចជាទម្លាប់សម្រាប់មនុស្សមួយចំនួន ប៉ុន្តែវាបង្ហាញពីភាពមិនសមរម្យផងដែរ។

៧.កុំដាក់ក្រណាត់ការពារប្រឡាក់នៅពាសវាសពាលកាល។ ជាធម្មតានៅពេលអ្នកចូលក្នុងហាងអាហារថ្លៃ សូមសង្កេតមើលឃើញថា នឹងមានក្រណាត់ការពារប្រឡាក់នៅក្បែរចានជាក់ជាមិនខាន។ ដូច្នេះនៅពេលអ្នកទទួលទានអាហាររួចរាល់ អ្នកអាចដាក់ក្រណាត់នៅក្បែរចាន(ខាងឆ្វេង)ឬនៅលើកៅអីក៏បាន។

៨.ក្រោយពីទទួលទានអាហារ សូមដាក់ស្លាបព្រានិងសម រួមទាំងកាំបិត ឱ្យត្រង់ស្របទិសគ្នា ព្រោះនេះជាសញ្ញាថា អ្នកបានបញ្ចប់ការទទួលទានហើយ។

៩.កុំដាក់ទូរសព្ទនៅក្បែរខ្លួនឬនៅលើតុ! ការទទួលទានអាហារក្នុងហាងថ្លៃនិងប្រណិត ភាគច្រើនត្រូវផ្តោតនៅលើការសន្ទនាជាជាងការចុចទូរសព្ទ ព្រោះនេះជាការបង្កើនអនុស្សាវរីយ៍ដ៏ល្អរវាងគ្នានិងគ្នា។

១០.កុំទទួលទានអាហារលឿនជាងមិត្តរួមតុឱ្យសោះ ដោយសារសកម្មភាពនេះជាការបង្ហាញភាពមិនឱ្យតម្លៃគ្នា។

ចំនុចទាំង១០នេះពិតជាសំខាន់ដែលអ្នកត្រូវចៀសវាងឱ្យបាន ដើម្បីបញ្ជាក់ពីសេចក្តីថ្លៃថ្នូរ អត្តចារិកល្អ និងកិរិយាសមរម្យចំពោះដៃគូ មិត្តរួមការងារ និងក្រុមអភិជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here