សមាគមហិរញ្ញវត្ថុនិងបច្ចេកវិទ្យាកម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលមួយដើម្បីលើកម្ពស់វិស័យបច្ចេកវិទ្យា

ដោយៈ សាវុធ

ភ្នំពេញៈ សមាគមហិរញ្ញវត្ថុនិងបច្ចេកវិទ្យាកម្ពុជា (CAFT) នឹងរៀបចំកិច្ចប្រជុំកំពូល CamTech Summit នៅថ្ងៃទី ៨ ខែវិច្ឆិកា ដើម្បីផ្តល់ផលប្រយោជន៍ដល់ឧស្សាហកម្ម រាប់ចាប់ពីវិស័យអចលនទ្រព្យរហូតដល់វិស័យកសិកម្ម។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតខ្មែរថាមស៍នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។

មហោស្រពអន្តរជាតិ World Fintech Festival ជាព្រឹត្តិការណ៍នៃមហោស្រព Fintech ប្រទេសសិង្ហបុរីដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា (NBC) និងសមាគមធនាគារនៅកម្ពុជា (ABC) ក៏ដូចជាសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Remi Pell ប្រធាន CAFT បានប្រាប់ថា តាមទស្សនៈរបស់ CAFT សិង្ហបុរីគឺជាផ្លូវសម្រាប់សមាជិករបស់យើងក្នុងការទទួលបានទស្សនិកជនអន្តរជាតិ។

ព្រឹត្តិការណ៍កូនកាត់តាមរយៈប្រព័ន្ធអ៊ិនធរណេត និងក្រៅប្រព័ន្ធនឹងត្រូវបានចាក់ផ្សាយនៅក្នុងប្រទេសជាង ៣០ ហើយមានការចូលរួមពីវាគ្មិនក្នុងស្រុក និងអន្តរជាតិផងដែរ។

លោក Tomas Pokorny អគ្គលេខាធិការ CAFT បានឲ្យដឹងថា ព្រឹត្តិការណ៍រយៈពេលប្រាំថ្ងៃនេះនឹងបង្ហាញពីរបៀបដែលហិរញ្ញវត្ថុ និងបច្ចេកវិទ្យាអាចប្រសព្វគ្នាដើម្បីផ្តល់ផលប្រយោជន៍ដល់ឧស្សាហកម្ម រាប់ចាប់ពីវិស័យអចលនទ្រព្យរហូតដល់វិស័យកសិកម្ម។

ព្រឹត្តិការណ៍សម្ពោធនឹងត្រូវធ្វើឡើងក្នុងពេលដំណាលគ្នានៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដើម្បីបង្ហាញពីវិស័យទេសចរណ៍ និងបច្ចេកវិទ្យា។ ថ្ងៃទី២ នឹងប្រព្រឹត្តិទៅនៅ រាជធានីភ្នំពេញ និងទីតាំង ខេត្តខេត្តព្រះសីហនុ ដើម្បីបង្ហាញពីវិស័យអចលនទ្រព្យ និងបច្ចេកវិទ្យា។

ថ្ងៃទី៣ នឹងប្រព្រឹត្តិទៅនៅ រាជធានីភ្នំពេញ និងខេត្តបាត់ដំបង ដើម្បីបង្ហាញពីវិស័យកសិកម្ម បច្ចេកវិទ្យា និងពាណិជ្ជកម្ម។

យោងតាមលោក Pokorny ថ្ងៃទី៤ និងទី៥ នឹងប្រព្រឹត្តិទៅនៅ រាជធានីភ្នំពេញ ហើយក៏ជាទីក្រុងដៃគូម្ដងទៀត នៃមហោស្រពអន្តរជាតិ World Fintech៕

LEAVE A REPLY

Please enter your comment!
Please enter your name here