តើធ្វើយ៉ាងណាដើម្បីវិនិយោគភាគហ៊ុនទទួលបានប្រាក់ចំណេញខ្ពស់?

ដោយៈលក្ខិណា

ភ្នំពេញៈ វិស័យមូលបត្រ ឬផ្សារហ៊ុននៅក្នុងប្រទេសកម្ពុជា ចាប់ផ្ដើមមានសន្ទុះបន្តិចម្ដងៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក៏មានវិនិយោគិនកាន់តែច្រើនផងដែរចាប់ផ្ដើមចាប់អារម្មណ៍ លើការវិនិយោគផ្សារហ៊ុនក្នុងប្រទេសកម្ពុជា ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តើអ្នកចង់វិនិយោគលើផ្សារហ៊ុន គួរធ្វើដូចម្តេចដើម្បីទទួលបានប្រាក់ចំណេញខ្ពស់ យើងគួរវិនិយោគផ្សារហ៊ុននៅពេលណា?។

លោកង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុមួយរូបនៅកម្ពុជា បានលើកឡើងពីគន្លឹះត្រួសៗ ដែលដកស្រង់ចេញពីមហាសេដ្ឋីពិភពលោក គឺលោកWarren Buffett ។

លោកង៉ែត ជូបានឱ្យដឹងថា លោក Warren Buffett បានចំណាយច្រើនមុននឹងលោកចាប់ផ្ដើមវិនិយោគអ្វីមួយ ជាក់ស្ដែងលោកត្រូវចំណាយពេលអាន និងស្រាវជ្រាវរហូ​តដល់៨០ភាគរយ នៃសកម្មភាពរបស់លោកប្រចាំថ្ងៃ ដោយ២០ភាគរយជាការងារប្រចាំថ្ងៃរបស់លោក ។

លោកបន្តថា មហាសេដ្ឋី Warren Buffett ដាក់ទុនវិនិយោគទៅលើក្រុមហ៊ុនណាដែលធំៗ មិនងាយនឹងដួលរំលំ ក្នុងនោះលោកបានចាប់ផ្ដើមវិនិយោគមុនគេ គឺក្រុមហ៊ុនកូកាកូឡា ដោយលោកដឹងថាក្រុមហ៊ុននេះ នឹងរីកលូតលាស់កាន់តែខ្លាំង ព្រោះនៅលើពិភពលោក គ្មានអ្នកណាឈប់ផឹកកូកាកូឡាទេ ហើយនឹងមានមនុស្សកាន់តែច្រើនផឹកកូកាកូឡា ។

លោកង៉ែតជូ បានផ្ដល់ជាទស្សនៈផងដែរថា ការវិនិយោគលើផ្សារហ៊ុន គួរទិញភាគហ៊ុន នៅពេលដែលវាមានតម្លៃទាបជាងអ្វីដែលវាគួរមានតម្លៃ។ មានន័យថា ជាភាគហ៊ុននៃក្រុមហ៊ុន ដែលដាក់តម្លៃលក់ទាបជាងតម្លៃជាក់ស្ដែងនៃក្រុមហ៊ុន ឬទិញនៅក្រោមទីផ្សារ ហើយនៅពេលគេផ្អើលទិញ គួរមិនគួរទៅផ្អើលទិញតាមគេនោះទេ ព្រោះពេលនេះតម្លៃវានឹងឡើង។ តែនៅពេលដែលគេចាប់ផ្ដើមខ្លាច យើងគួរតែហ៊ានជាងមុន។

លោកបន្តថា “វាមិនខុសពីការវិនិយោគលើអចលនទ្រព្យនោះទេ នៅពេលអចលនទ្រព្យណាគេបញ្ចុះតម្លៃ២០ភាគរយក្រោមទីផ្សារ បានន័យថាយើងកំពុងតែចំណេញបាន២០ភាគរយហើយ”។លោកបន្តថា “នេះជាគោលការណ៍រួម មិនសំដៅលើវិស័យណាមួយឡើយ បើសិនជាយើងទិញបានក្រោមទីផ្សារ បានន័យថាយើងចំណេញរួចបាត់ទៅហើយ”។

កម្ពុជាជាប្រទេសមួយកំពុងមានសក្ដានុពលខ្ពស់ ពីព្រោះកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ និងមានឱកាសក្នុងការរីកចម្រើននៃវិស័យសេដ្ឋកិច្ចខ្ពស់ ជាក់ស្ដែងមុនពេលមានវិបត្តិសេដ្ឋកិច្ចកម្ពុជា បានហក់ឡើងដល់៧ភាគរយ ហើយបើប្រទេសរីកចម្រើនធំៗមិនមានកម្រិតនៃការឡើងខ្ពស់បែបនេះទេ។

សម្រាប់វិស័យផ្សារហ៊ុន ក៏ជាវិស័យមួយដែលមានសក្ដានុពល ក្នុងការរីកចម្រើនខ្ពស់ដែរ ហើយវាហុចផល់ដល់អ្នកដែលមានចក្ខុវិស័យក្នុងការវិនិយោគវែងឆ្ងាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here