ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកសម្រេចបានជាង៤០០០លានដុល្លារក្នុងរយៈពេល៧ខែដើមឆ្នាំនេះ

ដោយៈ សាវុធ

ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងសហរដ្ឋអាមេរិកមានទំហំទឹកប្រាក់ជាង៤,០៧៧លានដុល្លារ ក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០២១នេះកើនឡើង៣៧.៨៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ មានចំនួន២,៩៥៧លានដុល្លារ។ នេះបើយោងតាមទិន្ន័យ របស់ក្រសួងពាណិជ្ជកម្មកម្ពុជាដែលចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្ន័យរបស់ក្រសួង បានឱ្យដឹងថា រយៈពេល៧ខែ ដើមឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញ ទៅអាមេរិក ក្នុងទំហំទឹកប្រាក់ជាង៣,៨៦៧លានដុល្លារ ខណៈការនាំចូលពីអាមេរិកវិញ ក្នុងទំហំទឹកប្រាក់ជាង២០៩លានដុល្លារ។

ផលិតផលសំខាន់ៗ ដែលកម្ពុជា នាំចេញទៅអាមេរិក មានសម្លៀកបំពាក់ សម្ភារសម្រាប់ការធ្វើដំណើរ (វ៉ាលី កាបូប) កង់ និងសម្ភារប្រើប្រាស់ មួយចំនួនទៀត។ ចំណែកកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

ឆ្នាំ២០២០ ទំហំពាណិជ្ជកម្ម កម្ពុជា-អាមេរិក មានទឹកប្រាក់ជាង៥,៥០៩លានដុល្លារ ក្នុងនោះ កម្ពុជានាំចេញ បាន៥,២៥៨លានដុល្លារអាមេរិក ខណៈអាមេរិក នាំចូលមកកម្ពុជាវិញ មានតែជាង២៥០លានដុល្លារប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here