ចំណេះដឹង! តើអ្នកគួរតែជ្រើសរើសយកឈ្មួញផ្ដាច់មុខឬដៃគូរសហការនៅប្រទេសកម្ពុជា?

ដោយៈ សាវុធ

ភ្នំពេញៈ នៅពេលដែលអ្នកចាប់ផ្ដើមបើកអាជីវកម្មលើកដំបូងអ្នកប្រហែលជាគិតថាតើអ្នកគួតែក្លាយជាឈ្មួញតែម្នាក់ឯងឬមួយក៏មានដៃគូសហការ? ថ្ងៃនេះយើងមានគំនិតសំខាន់ៗមួយចំនួនជូនអ្នករាល់គ្នាអំពីវាទាំងពីរ មុននឹងសម្រេចចិត្តចិត្តចាប់ផ្ដើមបើកអាជីវកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឈ្មួញផ្ដាច់មុខគឺជាមនុស្សដែលធ្វើការសម្រាប់ខ្លួនឯង។ មិនមែនបានន័យថាអាជីវកម្មរបស់គេមានតែគេម្នាក់បុគ្គលិកតែម្នាក់ឯងទេ ប៉ុន្តែពួកគេអាចជួលបុគ្គលិកដទៃមកធ្វើការនៅក្រុមហ៊ុនរបស់គេបានផងដែរ។ ឈ្មួញផ្ដាច់មុខ គឺជាម្ចាស់ដែលធ្វើឲ្យមានភាពដំណើរការអាជីវកម្មដោយចូលរួមទាំងស្រុងនូវដើមទុន។

តម្រូវការរាយការណ៏វត្ថុតិចតួច: ពត៌មានអំពីឈ្មួញផ្ដាច់មុខគ្មាននណាម្នាក់អាចដឹងពីកាលបរិច្ឆេទរបស់ក្រុមហ៊ុនរបស់គេបានទេ។

ម្ចាស់មានការគ្រប់គ្រងពេញលេញ: ឈ្មួញផ្ដាច់មុខមានការគ្រប់គ្រងពេញលេញនៃអាជីវកម្មរបស់ពួកគេដូច្នេះគ្មានម្ចាស់ផ្សេងទៀតទេ។

អាចបទបែនតាមកាលៈទេសៈ: ពួកគេមិនចាំបាច់ពិភាក្សាមួយម្ចាស់ដទៃទេជាពិសេសនៅពេលស្ថានភាពបន្ទាន់កើតឡើងនោះពួកគេអាចផ្លាស់ប្ដូរបានយ៉ាងឆាប់រហ័ស។

មានលទ្ធភាពក្នុងការរកដើមទុនតិច: ឈ្មួញផ្ដាច់មុខភាគច្រើនមានការលំបាកក្នុងការរៃអង្គាសប្រាក់ដើម្បីចាប់ផ្ដើមអាជីវកម្ម។ ពួកគេអាចមានការលំបាកក្នុងការពង្រីកមុខជំនូញរបស់ពួកគេនៅថ្ងៃអនាគត។

ម្ចាស់អាជីវកម្មមានបន្ទុកខ្ពស់: នៅពេលដែលមានហេតុការណ៏ណាមួយអាក្រក់កើតឡើងជាពិសេសនៅពេលដែលជំនួញរបស់គេមានការធ្លាក់ចុះគឺមានតែម្ចាស់នោះទេដែលជាអ្នករ៉ាប់រង។

ការសម្រេចចិត្ត: ការសម្រេចចិត្តទាំងអស់ត្រូវធ្វើឡើងដោយម្ចាស់ដោយផ្ដាច់មុខតែប៉ុណ្ណោះ។ គ្មាននរណាម្នាក់អាចជួយបានទេ ដូច្នេះភាពជោគជ័យឬបរាជ័យគឺអាស្រ័យទៅលើម្ចាស់អាជីវកម្មតែមួយគត់។

ជាបន្ទាប់គឺជាការសហការជាដៃគូ(សហកម្មសិទ្ធ) វាសំដៅទៅលើក្រុមហ៊ុនដែលមានម្ចាស់ចាប់ពីរឫច្រើនធ្វើការជាមួយគ្នាសហការគ្នាដើម្បីរកប្រាក់ចំណេញ។ ភាពជាដៃគូត្រូវបានបង្កើតឡើងដោយកិច្ចសន្យា។ ពួកគេត្រូវបែងចែកប្រាក់ចំណេញដោយទទូលខុសត្រូវនៃការបែងចែកប្រាក់ខែរបស់ភាគីនីមួយៗ។

មានទុនច្រើន: ដៃគូនីមួយៗនឹងផ្ដល់មូលនិធិដល់អាជីវកម្មជាមួយដើមទុនក្នុងការចាប់ផ្ដើមអាជីវកម្ម។

ចែករំលែកទំនួលខុសត្រូវ: ដៃគូនីមួយៗប្រាកដជាមានជំនាញផ្សេងគ្នា ដូចច្នេះពួកគេអាចគ្រប់គ្រងទៅលើអ្វីដែលពួកគេមានជំនាញប្រសប់ ដូចច្នេះពួកគេអាចធ្វើបានល្អបំផុតដើម្បីទទួលបានលទ្ធផលល្អមកកាន់ក្រុមហ៊ុនរបស់គេជាក់ជាមិនខាន។

ការធ្វើការសម្រេចចិត្តយឺត: វាជាការចាំបាច់ដែលដៃគូទាំងអស់ត្រូវយល់ព្រមព្រៀងគ្នានឹងរាល់អ្វីៗដែលកំពុងធ្វើ។ នេះមានន័យថានៅក្នុងស្ថានភាពទាន់ហន់ណាមួយត្រូវតែមានឆ្លងកាត់ម្ចាស់នីមួយ ដើម្បីពិនិត្យ ដូចនេះមានសេរីភាពតិចតួចក្នុងការសម្រចចិត្ត។

ការចែករំលែកប្រាក់ចំណេញ: ដៃគូរសហការត្រូវតែចែករំលែកប្រាក់ចំណេញត្រូវតែមានភាពស្មើរគ្នាដោយផ្អែកអត្រាហ៊ុនដែលគេបានចូលរួមទិញ។ នេះអាចនាំឲ្យមានភាពមិនចុះសម្រុង ពីព្រោះថាដៃគូមួយទៀតមិនបានធ្វើការឲ្យអស់ពីសមត្តភាព ដោយដៃគូសហការមួយទៀតខិតខំប្រឹងប្រែងធ្វើការតែទទួលបានប្រាក់ស្មើគ្នាដដែល។

ខ្វែងគំនិតគ្នា: នេះគឺជារឿងអាក្រក់បំផុតមួយក្នុងការសហការជាដៃគូពីព្រោះចំនួនភាគរយនៃការខ្វែងគំនិតគ្នាមានកំរិតខ្ពស់។ ដូច្នេះវាមានការលំបាកក្នុងការទំនាក់ទំនង។

ដូចដែលអ្នកបានឃើញហើយថាមានគុណសម្បត្តិក៏ដូចជាគុណវិបត្តិក្នុងការចាប់ផ្ដើមអាជីវកម្មជាឈ្មួញផ្ដាច់មុខឬមួយក៏ដៃការសហការ។ ដូចច្នេះអ្នកសម្រេចចិត្តជ្រើសរើសអ្នកគួតែសម្រចចិត្តឲ្យច្បាស់លាស់។ ដូចច្នេះសូមកុំភ្លេចគិតឲ្យបានម៉តចត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here