ប្រតិបត្តិករទេសចរកម្ពុជារំពឹងថាពិធីបុណ្យសមុទ្រនឹងក្លាយព្រឹត្តិការណ៍ទូងស្គរដាស់វិស័យនេះឡើងវិញ

ដោយ វិសាល

ភ្នំពេញ ៖ បន្ទាប់ពីក្រសួងទេសចរណ៍និងរដ្ឋបាលខេត្តព្រះសីហនុ រួមគ្នាក្នុងការសហការរៀបចំនូវពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ បណ្ដាប្រតិបត្តិករទេសចរជាច្រើនរំពឹងថា វានឹងក្លាយជាព្រឹត្តិការណ៍មួយក្នុងការនាំភ្ញៀវទេសចរជាតិនិងអន្តរជាតិធ្វើដំណើរកម្សាន្តឡើងវិញ ហើយវាជាព្រឹត្តិការណ៍ទូងស្គរដាស់វិស័យនេះ ឱ្យងើបឡើងវិញបន្ទាប់ពីត្រូវបានជួបញ្ហាអស់រយៈពេលជាងជិត២ឆ្នាំមកនេះ ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឱ្យដឹងថា ពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុលើកនេះ ឃើញមានការសហការរៀបចំពីខាងអាស៊ានផងដែរ ហើយបើសិនជាកម្ពុជាពន្លឿនការវ៉ាក់សាំងបានកាន់តែច្រើន និងបញ្ចប់ទៅតាមផែនការគ្រោងទុក ព្រឹត្តិការណ៍នឹងក្លាយជាព្រឹត្តិការណ៍សំខាន់ ក្នុងការជំរុញវិស័យទេសចរណ៍ឱ្យប្រសើរឡើងវិញ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវបន្តថា ប្រតិបត្តិករទេសចរគួរតែត្រៀមខ្លួនឱ្យរួចរាល់មុនពេលពិធីមកដល់ ដូចជាត្រៀមនូវផលិតផលទេសចរណ៍ថ្មីៗទៅកាន់ភ្ញៀវទេសចរ ពីព្រោះពេលនោះនឹងមានទេសចរពីបណ្ដាប្រទេសផ្សេងៗជាច្រើនមកចូលរួម ដូច្នេះលោកជំទាវជឿជាក់ថា ទោះបីមានការកំណត់ពីចំនួនចូលរួមក្ដី តែវានឹងក្លាយជាព្រឹត្តិការណ៍សំខាន់សម្រាប់វិស័យទេសចរណ៍កម្ពុជា ។

ប្រធានសមាគមទេសចរណ៍រូបនេះ បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១នេះ ស្ថានភាពវិស័យទេសចរណ៍ នៅកម្ពុជាកាន់តែស្ងប់ស្ងាត់ ហើយវិបត្តិក៏កាន់តែធ្ងន់ទៅៗផងដែរ ដោយសារតែមេរោគកូវីដ១៩បំប្លែងថ្មីជាបន្តបន្ទាប់ចូលមកកម្ពុជា ដូច្នេះយើងមិនអាចរង់ចាំទាល់តែកូវីដ១៩ស្ងប់ស្ងាត់ឬវាត្រលប់ទៅវិញទើបធ្វើនោះទេ ។ កម្ពុជាត្រូវធ្វើអ្វីម្យ៉ាងដើម្បីស្ដារវិស័យសេដ្ឋកិច្ចហើយក្នុងនោះវិស័យទេសចរណ៍ជាវិស័យសំខាន់ក្នុងការជំរុញ កំណើនសេដ្ឋកិច្ចដែលកម្ពុជាត្រូវយកចិត្តទុកដាក់ ។

មកដល់បច្ចុប្បន្នកម្ពុជាបានសម្រេចរឹតបន្តឹងចំពោះរមណីយដ្ឋានសំខាន់ៗដែលធ្លាប់មានភ្ញៀវកម្សាន្តនោះ ដើម្បីទប់ស្កាត់ការឆ្លងនិងចម្លងនៃមេរោគកូវីដ១៩ ក្នុងខេត្តសៀមរាប ជាខេត្តគោលដៅទេសចរណ៍សំខាន់កម្ពុជា ក៏ត្រូវបានប្រកាសបិទខ្ទប់ និងផ្អាកការទស្សនាតំបន់រមណីយដ្ឋានសំខាន់ៗជាច្រើន ។ការណ៍នេះនឹងធ្វើកម្ពុជាបាត់បង់ចំណូលកាន់តែច្រើនឡើងថែមទៀត ជាពិសេសប្រជាពលរដ្ឋដែលធ្លាប់រកចំណូលបានពីវិស័យនេះ ក៏នឹងត្រូវប៉ះពាល់បន្ថែម ខណៈកន្លងមកពួកគាត់បានប៉ះពាល់រួចស្រេចទៅហើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here