ខេត្ត​ព្រះសីហនុ​មាន​គំរោង​អភិវឌ្ឍន៍​ចំនួន២០នៅតាម​បណ្តា​កោះ​ជាមួយ​ទុនវិនិយោគ ៣០០០លាន​ដុល្លារ

ដោយ ​ឧ​ត្ត​ម

ព្រះសីហនុៈ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ព្រះសីហនុ លោក​ឃាង ភា​រម្យ​បាន​អះអាងថា បច្ចុប្បន្ន​មាន​គម្រោង​វិនិយោគ​នៅតាម​បណ្តា​កោះ និង​ឆ្នេរសមុទ្រ​នៅក្នុង​ខេត្ត​ព្រះសីហនុ សរុប​ចំនួន២០គម្រោង ដែលមាន​ទុន​ប្រមាណ​ជាង៣ ពាន់​លាន​ដុល្លារ​អាំ​មេ​រិ​ក។

លោក​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី១០ សីហា​កន្លងមក​ថា ប្រតិភូ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ កាលពី​កន្លងមកនេះ ក៏បាន​ចុះមក​ពិនិត្យ​គម្រោង​វិនិយោគ របស់​បណ្តា​ក្រុមហ៊ុន​មួយចំនួន នៅ​ខេត្តកោះកុង ដែល​បាន​ចុះកិច្ចសន្យា​ជួល​កោះ ឆ្នេរ និង​រមនីយដ្ឋាន​នានា​ជាមួយ​រដ្ឋាភិបាល​ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋាភិបាល​កម្ពុជា តាមរយៈ​អន្តរក្រសួង បាននិងកំពុង​តាមដាន​សកម្មភាព​រប​ស់​ក្រុមហ៊ុន​ឯកជន ដែល​ទទួលបាន​សិទ្ធិ​វិយោគ នៅតាម​បណ្តា​កោះ​នានា នៅតាម​បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ​របស់​នៅ​កម្ពុជា។

លោក​ឃាង ភារ​ម្យ​បាន​បន្តថា កន្លងមកនេះ​ក្រុមមន្ត្រី​របស់​អន្តរក្រសួង ដែល​ដឹកនាំ​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍ បាន​ចុះមក​ពិនិត្យមើល​ដោយផ្ទាល់ នូវ​សកម្មភាព​អ​វឌ្ឍន៍​កោះ​មួយចំនួន នៅក្នុង​ខេត្ត​ព្រះសីហនុ ។

លោក​បន្តថា “ការ​ចុះមក​ពិនិត្យមើល​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ពិនិត្យ ពី​វឌ្ឍនភាព​នៃ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ឯកជន នៅតាម​បណ្តា​កោះ​មួយចំនួន​នៅក្នុង​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​កាលពី​កន្លងមកនេះ” ។ លោក​បន្តថា “កោះ​ដែល​ក្រុមមន្ត្រី​អន្តរក្រសួង​បាន​ចុះ​ត្រួតពិនិត្យ​រួមមាន​កោះ​ថ្មី កោះ​ឬ​ស្សី កោះ​តា​គាវ កោះក្របី កោះ​ប្រឹស និង​កោះរ៉ុង​ជាដើម ក្នុងន័យ​តាមដាន​រាល់​ការអនុវត្ត​គម្រោង​វិនិយោគ ដែល​ទទួលបាន​ពី​រាជរដ្ឋាភិបាល​ហ្នឹង អ្នក​វិនិយោគិន​បាន​ធ្វើបាន​អ្វីខ្លះ? ហើយ​បានធ្វើ​ទៅតាម​ផែនការ ឬ​កម្មវិធី​វិនិយោគ​របស់ខ្លួន​ដែរឬទេ ?” ។

តាមរយៈ​ការពិនិត្យ​គម្រោង​ទាំងនេះ ប្រធាន​គណៈប្រតិភូ​បាន​សំណូមពរ​មក​រដ្ឋបាល​ខេត្ត​បន្ត​កិច្ចសហការ និង​សម្រប​សម្រួល​គម្រោង​ទាំងនេះ អោយ​អនុវត្តបាន​ល្អប្រសើ​តាម​ផែនការ​វិនិយោគ និង​ខិតខំ​បង្កលក្ខណៈ​ងាយស្រួល ជំរុញ​ការវិនិយោគ​នៅក្នុង​ខេត្ត ឲ្យ​បានល្អ​ប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here