ធនាគារពិភពលោកលូកដៃជួយនិយ័តករមូលបត្រកម្ពុជាដើម្បីជម្រុញការអភិវឌ្ឍ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ធនាគារពិភពលោក បានសម្រេចជួយដល់និយ័តករមូលបត្រកម្ពុជា ដើម្បីជម្រុញវិស័យនេះឲ្យមានភារីកចម្រើនដោយចីរភាព។

កិច្ចប្រជុំនេះដឹកនាំដោយលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ជាមួយនឹងអ្នកជំនាញការនៃធនាគារពិភពលោក (World Bank) ដែលដឹកនាំដោយលោកស្រី Ratchada Anantavrasilpa ដើម្បីពិភាក្សាទៅលើ “Toolkits for Policymakers to Green the Financial System”នៅព្រឹកថ្ងៃទី៦ សីហានេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស៊ូ សុជាតិ បានសម្តែងនូវការអរគុណចំពោះធនាគារពិភពលោក ដែលតែងតែជួយគាំទ្រដល់ការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។

ទន្ទឹមនឹងនេះ លោកក៏បានបង្ហាញថា នាពេលបច្ចុប្បន្ន ន.ម.ក. ក៏កំពុងតែធ្វើការជាមួយធនាគារអភិវឌ្ឍអាស៊ី (ADB) ដើម្បីអភិវឌ្ឍហិរញ្ញប្បទាននិរន្តភាព សម្រាប់វិស័យមូលបត្រនៅកម្ពុជាផងដែរ។

ក្នុងកិច្ចជំនួបពិភាក្សា ភាគីទាំងពីរបានឯកភាពគ្នា ក្នុងការជំរុញការកសាងសមត្ថភាពដល់មន្ត្រីនៃ ន.ម.ក. និងអ្នកចូលរួមក្នុងទីផ្សារមូលបត្រកម្ពុជាផងដែរ ដើម្បីកសាងនូវមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់អភិវឌ្ឍហិរញ្ញវត្ថុបៃតងនៅកម្ពុជានៅថ្ងៃអនាគត។ កិច្ចប្រជុំបានបញ្ចប់ទៅដោយប្រកបផ្លែផ្កា និងកិច្ចសហការខ្ពស់បំផុតពីស្ថាប័នទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here