រដ្ឋាភិបាលរៀបបចំកែសម្រួលសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់អន្តរក្រសួងបាន និងកំពុងចាប់ផ្តើមពិភាក្សាលើសេចក្តីព្រាងអនុក្រិតស្តីពីកការរៀបចំ និងការប្រព្រឹត្តិទៅរបស់គណកម្មាធិការជាតិ គ្រប់គ្រងកម្មសិទ្ឋបញ្ញា។

កិច្ចប្រជុំកាលពីថ្ងៃទី៤ សីហាកន្លងមកនេះ ដឹកនាំដោយលោកតឹក រ៉េកកំរ៉ង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការចូលរួមពី លោកហូ ស៊ីវយ៉ុង អគ្គនាយកសេវាពាណិជ្ជកម្ម លោក សន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងមន្រ្តីជំនាញពាក់ព័ន្ធ និងតំណាងជាន់ខ្ពស់នៃក្រសួង ស្ថាប័ន ដែលជាសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការកែសម្រួលអនុក្រឹត្យសម្រួលអនុក្រឹត្យលេខ ១៤២ អនក្រ បក ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០០៨ស្តីពី ការបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញានេះ ដោយ​សារនៅពេលបច្ចុប្បន្ន ក្រសួងមួយចំនួនដែលជាសមាជិករបស់ គ.ក.ប មានការផ្លាស់ប្តូរទាំងរចនាសម្ព័ន្ធ និងតួនាទីភារកិច្ច ហើយមានការបង្កើតក្រសួងថ្មីៗមួយចំនួន ដែលមានភារកិច្ចពាក់ព័ន្ធកម្មសិទ្ធិបញ្ញា រួមទាំងការវិវត្តថ្មីៗនៅក្នុងបរិបទសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា និងពិភពលោក។

ហេតុដូចនេះ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងមក ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ គ.ក.ប. អង្គប្រជុំបានពិភាក្សា និងឯកភាពស្នើសុំកែសម្រួលអនុក្រឹត្យនេះ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ។

ការកែសម្រួលអនុក្រឹត្យនេះ ត្រូវបានឆ្លងកាត់កិច្ចប្រជុំធំៗចំនួន២ រួមមាន (១) កិច្ចប្រជុំជំនាញបច្ចេកទេស ដែលដឹកនាំរួមដោយលោក ស៊ា ម៉ៅ អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងលោក ហង្ស ម៉ើន អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និង(២) កិច្ចប្រជុំអន្តរក្រសួងចង្អៀត ចំនួន ៤លើក តាមរយៈប្រព័ន្ធវីដេអូ ដែលដឹកនាំដោយ

លោក តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី។
សេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ថ្មីនេះមានការកែសម្រួល ឈ្មោះនិងបន្ថែមក្រសួងថ្មី តួនាទី និងភារកិច្ចមួយចំនួន ដើម្បីឱ្យមានសង្គតិភាពនឹងឯកសារគតិយុត្តពាក់ព័ន្ធ និងស្របតាមការផ្លាស់ប្តូរជាក់ស្តែងរបស់ក្រសួង ស្ថាប័ន ជាសមាជិក ព្រមទាំងឱ្យឆ្លុះបញ្ចាំងពីការវិវត្តជាក់ស្តែងរបស់កម្ពុជា រួមទាំងការមកដល់នៃបដិវត្តន៍៍ឧស្សាហកម្មជំនាន់ទី៤ និងបរិបទសេដ្ឋកិច្ចឌីជីថល ដែលទាមទារឱ្យមានការត្រៀមខ្លួនជាមុន និងពង្រឹងវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here