ចំណាយពេលត្រឹម ១នាទី ជួយឱ្យអ្នកគេងលក់បានលឿនដោយមិនបាច់ប្រើថ្នាំ

បញ្ហាគេងមិនលក់ ច្រើនកើតមានលើមនុស្សវ័យចំណាស់ វ័យកណ្តាល និងយុវវ័យ ដែលចំណាយពេលសិក្សានិងធ្វើការរហូតដល់យប់ជ្រៅ។ វាពិតជាមានផលប៉ះពាល់សុខភាពខ្លាំងណាស់ ពិសេសដំណើរការនៃខួរក្បាល។ ចំណាយពេលត្រឹមតែ ១នាទី នោះលោកអ្នកនឹងគេងលក់បានយ៉ាងលឿនដោយមិនចាំបាច់ប្រើថ្នាំ។

វិធីសាស្រ្តនេះហៅថា 4,7,8 ដែលមានភាពងាយស្រួលសម្រាប់មនុស្សគ្រប់គ្នាអនុវត្ត។ ប្រសិនបើមានបញ្ហាថប់អារម្មណ៍ ស្រ្តេស នៅមុនពេលថ្ងៃចូលសម្ភាសធ្វើការ ធ្វើបទបង្ហាញ ប្រឡងថ្នាក់ជាតិ ឬមានកិច្ចប្រជុំពិសេស ដល់ថ្នាក់គេងមិនលក់ សូមសាកល្បងវិធីសាស្រ្តមួួយនេះ។

ជាដំបូងសូមគេងនៅលើគ្រែ សណ្តូកខ្លួនឱ្យត្រង់ រួចត្រូវដកដង្ហើមយឺតៗតាមច្រមុំឱ្យបាន ៤វិនាទី ក្រោយមកត្រូវទប់ដង្ហើមប្រមាណ ៧វិនាទី ចុងក្រោយ ដកដង្ហើមចេញតាមមាត់ចំនួន ៨វិនាទី។ អនុវត្តវិធីសាស្រ្តនេះម្តងហើយម្តងទៀតឱ្យគ្រប់ ១នាទី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មូលហេតុដែលវិធីសាស្រ្តនេះមានប្រសិទ្ធភាពដោយសារនៅពេលដែលអ្នកធុញថប់ឬស្រ្តេស សម្ពាធឈាមឡើងខ្ពស់ ហើយប្រព័ន្ធដង្ហើមរបស់អ្នកចេញចូលយ៉ាងលឿន។ ដូចនេះលំហាត់ប្រាណខ្យល់ដង្ហើមពិតជាជំនួយ និងសម្រួលឱ្យចង្វាក់បេះដូងដំណើរការស្រួលយឺតជាងមុន។

ម្យ៉ាងវិញទៀត សមាធិនឹងប្រមូលផ្តុំបានយ៉ាងប្រសើរ ដោយមិនដឹងខ្លួន ដែលធ្វើឱ្យអ្នកភ្លេចអស់នូវបញ្ហាទាំងឡាយ ហើយមកផ្តោតនៅលើលំហាត់ប្រាណនេះវិញ។ វិធីសាស្រ្តនេះត្រូវបានរុករកឃើញដោយលោកវេជ្ជបណ្ឌិតវេជ្ជសាស្រ្តនៃសាកលវិទ្យាល័យ Harvard ដែលមានឈ្មោះថា Andrew Well នឹងត្រូវបានទទួលស្គាល់ថាជា យូហ្គាឥណ្ឌា ដែលជម្រុញដល់ប្រព័ន្ធរាងកាយមានសភាពធូរស្បើយ និងសុវត្ថិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here