តើ​ម៉ាក្រូសេដ្ឋកិច្ច​និង​មីក្រូសេដ្ឋកិច្ច​ខុសគ្នា​បែបណា?

ដោយ​គង់ ម៉ា​លីន

ភ្នំពេញៈ នៅក្នុង​ទិដ្ឋភាព​ស​សេដ្ឋកិច្ច គេ​បែង​ចែកចេញជា​ផ្នែកធំៗពីរ គឺ​ម៉ាក្រូ និង​មីក្រូសេដ្ឋកិច្ច ដែល​សំដៅ​ដល់​អត្ថបទ​ខុសគ្នា ប៉ុន្តែ​ក៏​ហាក់​មាន​ភាពស្រដៀងគ្នា​ផងដែរ។

តើ​ម៉ាក្រូសេដ្ឋកិច្ច និង​មីក្រូសេដ្ឋកិច្ច​មាន​ភាពខុស​គ្នា​ដូចម្តេច? ភាពខុសគ្នា​រវាង​ម៉ាក្រូសេដ្ឋកិច្ច និង​មីក្រូសេដ្ឋកិច្ច លោក អ្នក​ទាំងអស់គ្នា​ប្រាកដជា​ធ្លាប់​បានដឹង ឮ​ពី​ពាក្យ​គន្លឹះ​ទាំងពីរ​នេះ ជាពិសេស​ចំពោះ​សិស្សានុសិស្ស ឬ​និ​សិ​ត្ស​ដែល​បាន​សិក្សា​មុខជំនាញ​ហិរញ្ញវត្ថុ សេដ្ឋកិច្ច​ឬ​មុខវិជ្ជា​តម្រង់ទិស​នៅ​ថ្នាក់មូលដ្ឋាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជា​យ៉ាងណា​ប្រជាជន​ខ្មែរ​ភាគច្រើន នៅតែមាន​ការភ័ន្ដច្រឡំ​អំពី​ភាពខុសគ្នា​និង​អត្ថន័យរ​បស់ពាក្យ​ទាំងពីរ​នេះ។

ខាងក្រោម​នេះ​គឺជា​និយមន័យ គឺ​មីក្រូសេដ្ឋកិច្ច (Microeconomics) : គឺជា​ការសិក្សា​ពី​អត្ត​ច​រឹត​របស់​សហគ្រាស គ្រួសារ ក្នុងការ​ប្រើប្រាស់ និង​ជ្រើសរើស​ធនធាន​កម្រ ការសិក្សា​នេះ​មានដូចជា : គោលនយោបាយ​កំណត់​តម្លៃ​របស់​សហគ្រាស តម្រូវការ​និង​ការផ្គត់ផ្គង់ ការសំរេចចិត្ត​របស់​គ្រួសារ​ទៅលើ​អ្វីដែល​ត្រូវ​ទិញ និង​របៀប​ទីផ្សារ​បែងចែក​ធនធាន។

 ចំណែក ម៉ាក្រូសេដ្ឋកិច្ច (Macroeconomics) : សិក្សា​ពី​ដំណើរការ និង​បញ្ហា សេដ្ឋកិច្ច​ទាំងមូល ដូចជា ការរីកលូតលាស់​សេដ្ឋកិច្ច​អតិផរណា ភាព​គ្មាន​ការងារ​ធ្វើ និង បំរែបំរួល នៃ​សេដ្ឋកិច្ច ។

ចំណុច​ដែល​ទទួល​ការចាប់អារម្មណ៍​នៅក្នុង​សេដ្ឋកិច្ច​មាន៖ ការបែងចែក​ធនធាន​កំរ៉ ផលិតកម្ម ការចាត់ចែង ពាណិជ្ជកម្ម និង​ការប្រកួតប្រជែង។ មូលដ្ឋានគ្រឹះ​នៃ​សេដ្ឋកិច្ច​ត្រូវបាន​យកទៅ​ប្រើប្រាស់​កាន់តែច្រើន​ឡើង ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងឡាយ ដែល​ទាក់ទង​ទៅនឹង​ជម្រើស​នៅក្រោម​ភាព​កំរ៉ ឬ​ការកំណត់​តម្លៃ​សេដ្ឋកិច្ច​នៅ​កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here