វិភាគៈ តើសេដ្ឋកិច្ចកម្ពុជានឹងវិវត្តន៍ទៅជាយ៉ាងណាបន្ទាប់ពីវិបត្តិសកលនេះផុតរលត់?

ដោយៈ ម៉ាណេត

ភ្នំពេញៈ តំបន់អាស៊ីអាគ្នេយ៍ មានលក្ខណៈត្រៀមប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីDelta អំឡុងពេលបច្ចុប្បន្ននេះ ខណៈប្រទេសកម្ពុជានៅតែមានសុទិដ្ឋិនិយមចំពោះកំណើនសេដ្ឋកិច្ចនាពេលខាងមុខដដែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណនុសំខាន់ៗដែលយើងគួរកត់សម្គាល់ គឺកម្ពុជាបានចំណាយប្រាក់ជាង១ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយការបង្កើនភាពស៊ាំនៅសហគមន៍នឹងអាចសម្រេចបាននៅខែតុលា ឆ្នាំ២០២១។ មណ្ឌលទេសចរណ៍ នៃក្រុងព្រះសីហនុ និងខេត្តសៀមរាប ទំនងជានឹងវិវត្តទៅជាប៉ូលសេដ្ឋកិច្ចសំខាន់ៗ និងទីក្រុងដែលមានរីកចម្រើនកាន់តែខ្លាំង ក្រោយពីបញ្ចប់ការផ្ទុះរាលដាលនៃជំងឺនេះ។

ប្រទេសកម្ពុជា មានសក្តានុពលរីកចម្រើនយ៉ាងត្រចះត្រចង់ ដោយសារការពង្រីកសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ ការបង្កើនពាណិជ្ជកម្មជាមួយចិន និងប្រជាជនវ័យក្មេង។

ការឆ្លើយតបដ៏រឹងមាំរបស់រដ្ឋាភិបាល
យោងតាមក្រសួងសុខាភិបាលកម្ពុជា ប្រជាជនកម្ពុជាជាង៧,២លាននាក់បានចា​ក់​វ៉ាក់សាំង (យ៉ាងតិចបានចាក់វ៉ាក់សាំងបង្ហារជំងឺកូវីដ-១៩ មួយដូស) ស្មើនឹង៧១.៣១% នៃប្រជាជនដែលមានសិទ្ធិទទួលបាន។

ចំនួនប្រជាជនកម្ពុជា ដែលបានទទួលការចាក់វ៉ាក់សាំងគ្រប់ដូស ក៏មានការកើនឡើងជាលំដាប់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានសន្យាថា កុមារអាយុចាប់ពី ១២ ទៅ ១៧ ឆ្នាំជាក្រុមបន្ទាប់នឹងត្រូវចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី១ ខែសីហា នេះតទៅ។

ការប្រឡងថ្នាក់ជាតិថ្នាក់ទី១២ ត្រូវគ្រោងធ្វើនៅខែធ្នូ។ ប្រទេសកម្ពុជាអាចសម្រេចបាននូវភាពស៊ាំសហគមន៍ ដែលមានន័យថាប្រជាពលរដ្ឋ៦៥% ចាប់ពីអាយុ១២ឆ្នាំ បានទទួលវ៉ាក់សាំងបង្ការគ្រប់ដូស នៅខែតុលាឆ្នាំនេះ។
រដ្ឋាភិបាលកម្ពុជា ក៏កំពុងស្វះស្វែងរកវ៉ាក់សាំងបន្ថែមទៀតផងដែរ ដើម្បីឱ្យខ្លួនអាចផ្តល់កម្រិតដូសទី៣ ដល់អ្នកដែលបានចាក់ថ្នាំបង្ការហើយ។

បច្ចុប្បន្នប្រទេសកម្ពុជា កំពុងមានការកើនឡើងគួរឱ្យព្រួយបារម្ភ ហើយមេដឹកនាំកំពុងស្នើសុំឱ្យមានភាពស្ងប់ស្ងាត់ និងព្យាយាមបន្ធូរបន្ថយភាពតានតឹងអារម្មណ៍។ ចំនួនករណីឆ្លង និងមរណភាពកើនឡើង អាចបណ្តាលឱ្យកើតមានជំងឺផ្សេងៗទៀត ដំណាលគ្នា (ជំងឺមុនមានស្រាប់កាន់តែអាក្រក់ទៅៗ ) ហើយចំនួនទាំងនេះ អាចកាត់បន្ថយយ៉ាងឆាប់រហ័សនៅកម្ពុជា ជាងកន្លែងផ្សេងៗទៀតក្នុងតំបន់។

ទោះយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក្រីក្រ នឹងទទួលរងនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ។ ជាសំណាងល្អរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវបំណងជួយពួកគេយ៉ាងមុតមាំ ហើយបានចំណាយថវិកាយ៉ាងច្រើន ជាពិសេសសម្រាប់អ្នកដែលមានប្រាក់ចំណូលទាប ដើម្បីទ្រ​ទ្រង់សេដ្ឋកិច្ច ដែលភាគច្រើន រួមមាន កម្មករកាត់ដេរ និងអ្នកប្រកបរបរក្រៅប្រព័ន្ធ (អ្នករត់រ៉ឺម៉កកង់បី អ្នកលក់ចំណីអាហារ ម្ចាស់ហាងតូចតាច។ ល។ )។

យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី កម្ពុជាបានចំណាយប្រាក់ចំនួន១.៣៦ពាន់លា​នដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលស្មើនឹងប្រមាណ៥.១% នៃផលិតផ​លក្នុងស្រុកសរុបរបស់ប្រទេស។
កម្មវិធីការផ្ទេរសាច់ប្រាក់ Covid-19 (CCTP) បានផ្តល់ឱ្យ ដូចជាថវិកាដែលបានចំណាយដើម្បីទិញវ៉ាក់សាំងស៊ីណូហ្វាម ស៊ីណូវ៉ាក់ និងអាស្ត្រាហ៊្សេនីកា ក៏ដូចជា ការវិនិ​យោគចាំបាច់ ដើម្បីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ដូចជា សម្ភារធ្វើតេស្ត ការចំណាយលើប្រាក់ឈ្នួល ការពន្យាពន្ធ ការទទួលបានឥណទាន និងច្រើនផ្សេងទៀត។

នៅឆ្នាំនេះ រដ្ឋាភិបាលទំនងជាចំណាយច្រើនជាងមុនទៀត
ខណៈវាជាការពិតដែលថា ចំនួនប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅក្នុងភាពក្រីក្របានកើនឡើង ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតលើអាជីវកម្ម និងការធ្លាក់ចុះនៃតម្រូវការ សម្រាប់ការនាំចេញសម្លៀកបំពាក់ (ជាចំណុចសំខាន់នៃសេដ្ឋកិច្ចកម្ពុជា) វាច្បាស់ថាអ្វីៗអាចកាន់តែអាក្រក់។

យោងតាមក្រុមប្រឹក្សាជាតិគាំពារសង្គមបានឲ្យដឹងថា ប្រជាជនប្រមាណ២.៧លា​ននាក់បានទទួលអត្ថប្រយោជន៍ពី CCTP ដែលជាគម្រោងប្រឆាំងនឹងភាពក្រីក្រ ដែលមានប្រជាពលរដ្ឋស្មើនឹង១៤%។
ផ្ទុយពីប្រទេសដទៃទៀតនៅក្នុងតំបន់ ដូចជា ហ្វីលីពីន និងឥណ្ឌូនេស៊ី ដែលបានអនុវត្តន៍ការបិទខ្ទប់ប្រទេសដោយផ្នែក ដើម្បីធ្វើឱ្យមានភាពងាយស្រួល សម្រាប់ប្រជាជនក្រីក្រ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវការបិទខ្ទប់យ៉ាងតឹងរ៉ឹង។

ជាលទ្ធផលសកម្មភាពសេដ្ឋកិច្ច បានវិលត្រឡប់មកវិញលឿនជាងមុន បន្ទាប់ពីការផ្ទុះរាលដាលដំបូង។

លើសពីវិស័យទេសចរណ៍
ទន្ទឹមនឹងនេះ ការផ្ទុះឡើងបានពង្រីកផែនការ ធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចនៃក្រុងព្រះសីហនុ កំពង់ផែទឹកជ្រៅ និងខេត្តសៀមរាប ដែលជាទីតាំងនៃប្រាសាទព្រហញ្ញសាសនា ដ៏ល្បីល្បាញលើពិភពលោក ដែលមានឈ្មោះថាអង្គរវត្ត។

យោងតាមគេហទំព័រ ហេឡូអង្គរ ដែលជាផតថលចំណេះដឹងរបស់កម្ពុជា គម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាច្រើន កំពុងដំណើរការនៅក្នុងខេត្តសៀមរាប រួមមាន ការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី គម្រោងសំខាន់ៗចំនួន២០ ដែលជាផ្នែកមួយនៃផែនកា​រមេអភិវឌ្ឍន៍វិស័យទេសចរណ៍ នៅខេត្តសៀមរាប និងគម្រោងការអភិវឌ្ឍទេសចរណ៍ និងបដិសណ្ឋារកិច្ចជាច្រើនទៀត ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឯកជន និងមានការគាំទ្រពីវិនិយោគិន មកពីសហរដ្ឋអាមេរិក ជប៉ុន និងចិន។

នៅពេលជំងឺរាតត្បាតចប់ទៅ តំបន់នេះមានបំណង ទទួលភ្ញៀវទេសចរអន្តរជាតិចំនួនជាង៧.៥ លាននាក់ជារៀងរាល់ឆ្នាំ (កម្ពុជាទទួលបានតែ ៦.៦លាននាក់ប៉ុណ្ណោះ នៅឆ្នាំ ២០១៩) ហើយកំពុងចាត់វិធានការអនុវត្តសកម្មភាពនេះ។

បន្តិចម្តងៗ ខេត្តសៀមរាប ក៏ក្លាយជាទីតាំងដ៏ពេញនិយម សម្រាប់ការចាប់ផ្តើមអាជីវកម្ម ព្រោះមនុស្សជាច្រើន ចង់បង្កើតអាជីវកម្មដោយខ្លួនឯង នៅក្រៅទីក្រុងភ្នំពេញ។

ទន្ទឹមនឹងនេះដែរ ក្រុងព្រះសីហនុ កំពុងព្យាយាមឆ្លងកាត់ដំណាក់កាលដំបូង ដែលនៅដំណាក់កាលនោះ ការអភិវឌ្ឍន៍អចលនទ្រព្យ ផ្អែកលើកាស៊ីណូមានជាទូទៅ។ វាធ្វើ ឱ្យភ្នាក់ងារទេសចរណ៍ម្នាក់ មិនពេញចិត្តនឹងចំណុចនេះ ដែលគាត់សរសេរបង្ហាញពីភាពមិនល្អ និងមិនពេញចិត្តនឹង “ទេសចរណ៍ហួសប្រមាណ” នេះ។

ផ្ទុយមកវិញ ក្រុងព្រះសីហនុ ត្រូវបានគេព្យាករណ៍ថា នឹងវិវឌ្ឍន៍ និងល្បីល្បាញលើ​សពីជាកន្លែង ដែលទាក់ទាញទេសចរណ៍ទៅទៀត។ ជាទីតាំងកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ក្រុងព្រះសីហនុ មានបំណងប្រែក្លាយ ទៅជាទីក្រុងឧស្សាហកម្មស្រដៀងនឹងទីក្រុងសិនជិន (Shenzhen) ដែលពោរពេញទៅដោយតំបន់សេដ្ឋកិច្ចពិសេស និងការអភិវឌ្ឍសកម្មភាពផលិតនាំចេញ។

នេះមិនត្រឹមតែអាចធ្វើឱ្យព្រលានយន្តហោះ ក្រុងព្រះសីហនុ មានភាពប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការចាក់បញ្ចូលហិរញ្ញវត្ថុ ជាបន្តបន្ទាប់នឹងនាំឱ្យមានគម្រោ​ងកាន់តែប្រសើរឡើង។

ឧទាហរណ៍ ទីក្រុងរាម ដែលជាគម្រោងទីក្រុងនៅក្នុងទីក្រុង អភិវឌ្ឍនៅលើដីក្បែរព្រលានយន្តហោះ នឹងក្លាយជាគម្រោងអភិវឌ្ឍន៍ ប្រកបដោយចីរភាពដំបូងគេមួយរបស់ប្រទេសកម្ពុជា ដែលបានប្រើប្រាស់អ្នកជំនាញអភិវឌ្ឍអាស៊ី អស់រយៈជាច្រើនទសវត្សរ៍ ជាពិសេសក្រុមហ៊ុន ឧស្សាហកម្ម Suzhou Industrial Park ដ៏ល្បីល្បាញ។

គម្រោងដែលជាគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុន Canopy Sands Development ដែលជាសមាជិកនៃក្រុមហ៊ុន Prince Holding Group ត្រូវបានគេរំពឹងថា នឹងទាក់ទាញការវិនិយោគចំនួន១៦ពាន់លានដុល្លារ ហើយការអភិវឌ្ឍន៍នៅដំណាក់កាលដំបូងបានចាប់ផ្តើមរួចហើយ។

គម្រោងនេះ នឹងប្រកាន់ខ្ជាប់នូវគោលការណ៍ រចនាប្រកបដោយចីរភាព ដូចជាការការពារបរិស្ថាន ការកែច្នៃធនធានប្រើឡើងវិញ ការផលិតរថយន្ត ដែលមិនប៉ះពាល់ដល់បរិស្ថាន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

ក្នុងនាមជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលងាយរងគ្រោះ ដោយសារទឹកជំនន់ និងគ្រោះរាំងស្ងួត មានតម្រូវការច្បាស់លាស់ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ការអភិវឌ្ឍឧស្សាហកម្ម និងពាណិជ្ជកម្មនៅខេត្តព្រះសីហនុ ត្រូវបានគេរំពឹងថា នឹងពន្លឿនការធ្វើចំណាកស្រុកចូលក្នុងទីក្រុង ហើយយុវជនកម្ពុជា ដែលមានចំនួនច្រើនជាងពីរភាគបីនៃប្រជាជនសរុប នឹងត្រូវការទ្រព្យសម្បត្តិដែលមាននិរន្តរភាពបែបនេះ។

ក្នុងពេលជាមួយគ្នានេះដែរ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានដំណើរការនាំចូល និងនាំចេញបានចំនួន១ពាន់លានដុល្លារ នៅឆមាសទីមួយនៃឆ្នាំនេះ ដែលកើនឡើងប្រមាណ ៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លើសពីការងើបឡើងវិញនៃតម្លៃភាគហ៊ុននៅលើទីផ្សារ ការធ្វើពាណិជ្ជកម្មកើនឡើងរវាងចិន និងអាស៊ីអាគ្នេយ៍ ភាគីទាំងពីរ បានឃើញពីការកើនឡើង នៃលំហូរពាណិជ្ជកម្មទំនិញ ទោះបីជាមានការធ្លាក់ចុះនៅកន្លែងផ្សេងទៀតក៏ដោយ មានន័យថាកម្ពុជាអាចទទួលបានអត្ថប្រយោជន៍យ៉ាងខ្លាំង ដោយសារសាជីវកម្មចិនផ្លាស់ប្តូរសកម្មភាពរបស់ខ្លួននៅអាស៊ីអាគ្នេយ៍ ។

បើយោងតាមស្ថាប័ន Brookings ទោះបីជាមានវីរុសបំប្លែងខ្លួនថ្មី Delta ក៏ដោយ ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងភាពជាដៃគូក្នុងតំបន់ និងកិច្ចព្រមព្រៀងទូលំទូលាយនិងជឿនលឿន សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិ កអាចបណ្តាលឱ្យមានកំណើនពាណិជ្ជកម្មប្រចាំឆ្នាំចំនួន ១៩ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។

ការធ្វើឱ្យធនធានមនុស្សប្រសើរឡើង?
នៅចុងបញ្ចប់ ប្រសិនបើប្រជាជនកម្ពុជាមិនអភិវឌ្ឍជំនាញ ខណៈដែលពួកគេត្រៀមខ្លួនសម្រាប់អនាគត ដែលរងឥទ្ធិពលដោយបដិវត្តឧស្សាហកម្ម ៤.០ ទេ នោះគ្មានគម្រោងណាមួយ ដែលនឹងផ្តល់សេវាកម្មដល់ប្រទេសទេ។ ដើម្បីបញ្ចៀសពីកំហុសឆ្គងនៅសាលារៀនកើនឡើង ប្រទេសកម្ពុជាចាំបាច់ត្រូវមើលពីការកើនឡើង នៃការចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ និងការវិលត្រឡប់ទៅសាលារៀនវិញ របស់នាយោជិកយ៉ាងតិចចំនួន២ភាគ៥ នៅទូទាំងពិភពលោក។

យោងតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ ២០១៩-២០២៣ ក្រសួងអប់រំយុវជន និងកីឡាមានគោលបំណងឱ្យនិស្សិត១៦% បានចុះឈ្មោះចូលរៀន និងបញ្ចប់ការសិក្សានៅសកលវិទ្យាល័យនៅឆ្នាំ២០២៣ យ៉ាងហោចណាស់លើផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យា វិស្វកម្ម និងវេជ្ជសាស្ត្រ។

មានការរំពឹងទុកថានៅពេលអនាគត ប្រទេសកម្ពុជានឹងមានចំនួននិស្សិតបញ្ចប់ការសិក្សា ដែលមានជំនាញពាក់ព័ន្ធកើនឡើង ដែលនឹងអាចចូលរួមក្នុងសេដ្ឋកិច្ចចម្រុះ ដោយពង្រីកការអភិវឌ្ឍឱ្យបានច្រើន លើសពីពេលមានជំងឺរាតត្បាត ដែលបានទាញមនុស្សរាប់លាននាក់ចេញពីភាពក្រីក្រ។

អនាគតប្រទេសកម្ពុជានៅតែប្រសើរក្រោយពីជំងឺរាតត្បាត
ជាការពិត ឧបសគ្គនៅតែមាន ហើយអនាគតដ៏ភ្លឺស្វាងសម្រាប់កម្ពុជា មិនអាចលាក់បាំងការពិត ដែលថាការកសាងប្រទេសកម្ពុជាឡើងវិញ គឺជាកិច្ចការដ៏លំបាក។ គ្មានប្រទេសណា ដែលត្រូវទទួលរងការរីករាលដាលយូរជាងអ្វី ដែលចាំបាច់នោះទេ ហើយរាល់ជីវិតដែលបាត់បង់ ដោយសារលទ្ធផលនៃCovid-19 គឺជាសោកនាដកម្ម។

រោគរាតត្បាតនេះរំឮកយើងថា គ្មាននរណាម្នាក់មានសុវត្ថិភាពទេ ប្រសិនបើមនុ​ ស្ស​គ្រប់រូបគ្មានសុវត្ថិភាព។ សេចក្តីថ្លែងការណ៍បានលើកឡើងជាញឹកញាប់ ដោយអង្គការ WHO, UNICEF, អគ្គលេខាធិការអង្គការសហប្រជាជាតិ និងមនុស្សនានា ព្រមទាំងអង្គការជាច្រើនរាប់មិនអស់ ដូច្នេះការផ្តោតការយកចិត្តទុកដាក់ ត្រូវតែស្ថិតនៅយ៉ាងខ្ជាប់ខ្ជួនលើការដាក់កំហិត និងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

ប្រសិនបើ បុគ្គលណាម្នាក់នៅប្រទេសកម្ពុជា កំពុងស្វែងរកមូលហេតុ ដើម្បីមានសុទិដ្ឋិនិយម ក្នុងពេលដ៏ខ្មៅងងឹតនេះ មានហេតុផលរឹងមាំដើម្បីបញ្ជាក់បាន ប្រសិនបើពួកគេមានទស្សនៈវែងឆ្ងាយ។

ការព្យាករណ៍ទាំងអស់នេះ នឹងកាន់តែច្បាស់នៅឆ្នាំក្រោយ នៅពេលដែលប្រទេសកម្ពុជាកាន់តំណែង ជាប្រធានអាស៊ានជាលើកទី៣ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងនាមជាប្រទេសឯករាជ្យ។

សង្ឃឹមថាប្រទេសកម្ពុជា នឹងមានឈ្មោះល្បីល្បាញ ជាងអតីតកាលដ៏ខ្មៅងងឹត និងគួរឱ្យខ្លាច ក្នុងអនាគតដ៏ខ្លី។ ប្រភព KT/CaliforniaNewsTimes៕

LEAVE A REPLY

Please enter your comment!
Please enter your name here