NBC: សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់កម្ពុជាស្ថិតក្នុងអត្រាគ្រប់គ្រងបាន

ដោយៈ សាវុធ

ភ្នំពេញៈ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់កម្ពុជា នៅក្នុងឆមាសទី១ ឆ្នាំនេះ នៅតែមានកម្រិតទាប ដោយរដ្ឋាភិបាលលើកឡើងថា អត្រានេះនៅតែអាចគ្រប់គ្រងបាន ខណៈអត្រានេះត្រូវរំពឹងថានឹងកើនឡើងបន្តិច នៅចុងឆ្នាំនេះ។

របាយការណ៍ឆមាសទី១ របស់ធនាគារជាតិនៃកម្ពុជា (NBC) ដែលចេញផ្សាយកាលពីថ្មីៗនេះ បានឱ្យដឹងថា អត្រាអតិផរណារួមជាមធ្យម២,៥ភាគរយនៅឆមាសទី១ ឆ្នាំ ២០២១ ទាបជាងអត្រានៅឆមាសទី២ ឆ្នាំ២០២០ ដែលមាន៣,១ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា អត្រាអតិផរណាមានកម្រិតទាបនៅដើមឆ្នាំ ប៉ុន្តែបានកើនឡើងចាប់ពីខែមីនា ដោយសារការកើនថ្លៃម្ហូបអាហារ គួបផ្សំនឹងការបន្តកើនឡើងនៃក្រុមទំនិញ និងសេវាពាក់ព័ន្ធទៅនឹងប្រេងឥន្ធនៈ។

យោងតាមរបាយការណ៍ បានឱ្យដឹងថា អតិផរណាក្រុមម្ហូបអាហារមានកម្រិត២,៩ភាគរយ (៥ភាគរយនៅក្នុងឆមាសទី២ ឆ្នាំមុន) ដោយកំណើនថ្លៃមានកម្រិតទាបនៅដើមឆ្នាំនេះ ប៉ុន្តែបានកើនឡើងចាប់ពីខែមីនា ដែលបណ្ដាលមកពីការរីករាលដាលជំងឺកូវីដ១៩ និងការបិទខ្ទប់។

ចំពោះថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈបានបន្តកើនឡើងសន្សឹមៗ ហើយបានប្តូរពីកម្រិតបរិត្តផរណា ៣,៣ ភាគរយ ទៅអតិផរណា ៥,៣ ភាគរយនៅឆមាសនេះ។

ធនាគារជាតិនៃកម្ពុជាបន្ថែមថា “ការកើនឡើងនេះស្របទៅនឹងនិន្នាការថ្លៃប្រេងឆៅពិភពលោក ដោយសារតែតម្រូវការបានចាប់កើនសន្សឹមៗមកវិញ ក្នុងពេលដែលការផ្គត់ផ្គង់ពីក្រុមប្រទេសនាំចេញប្រេង (OPEC) និងដៃគូត្រូវបានកាត់បន្ថយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here