អាជ្ញាធរអប្សរាសម្រេចផ្អាកលក់សំបុត្រជូនភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ

ដោយៈលក្ខិណា

សៀមរាបៈ អាជ្ញាធរអប្សរាដែលជាអ្នកគ្រប់គ្រងរមណីយដ្ឋានអង្គរ ក៏ប្រកាសផ្អាកលក់សំបុត្រ និងបិទការទស្សនាប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ បន្ទាប់ពីមានការរីករាលដាលជំងឺកូវីដ១៩ ដ៏គួរឲ្យបារម្ភ។

យោងតាមសេចក្ដីជនដំណឹងរួម រវាងអាជ្ញាធរជាតិអប្សរានិងគ្រឹះស្ថានអង្គរបានឱ្យដឹងថា អនុលោមតាមសេចក្តីសម្រេចរាជរដ្ឋាភិបាល ចុះថ្ងៃទី២៨កក្កដា ២០២១ ស្ដីពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ មេរោគកូវីដ១៩ប្រភេទ ដែលតា ( Delta ) អាជ្ញាធរជាតិអប្សរានិងគ្រឹះស្ថានអង្គរ និងការបិទការចូលទស្សនាប្រាសាទនានា និងផ្អាកលក់សំបុត្រទស្សនា ក្នុងរមណីយដ្ឋានអង្គរ គិតចាប់ពីថ្ងៃទី៣០ ខែកកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា រយៈពេល៦ខែឆ្នាំ២០២១នេះ ភ្ញៀវទេសចរបរទេស ទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន៥.៣២៩នាក់ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០កន្លងទៅធ្លាក់ចុះដល់ទៅ៩៨,៦៣ភាគរយ។ សម្រាប់ចំណូលដែលទទួលបាន ពីការទិញប័ណ្ណទស្សនារមណីយដ្ឋានអង្គរពីភ្ញៀវទេស​ចរបរទេស មានចំនួនតែ២១៩.២១៨ដុល្លារអាមេរិកប៉ុណ្ណោះ ធ្លាក់ចុះរហូតដល៩៨,៧៩ភាគរយ ។

ការបិទខ្ទប់ខេត្តសៀមរាប បីដូចជាបិទឧស្សាហកម្មទេសចរណ៍ ក្នុងខេត្តនេះទាំង​មូល ខណៈសៀមរាបជាខេត្តគោលដៅទេសចរណ៍ទី១ នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែការសម្រេចរបស់រាជរដ្ឋាភិបាលគឺ ការបង្ខំចិត្តមួយដើម្បីទប់ស្កាត់ការឆ្លង មេរោគកាចសាហាវនៅក្នុងប្រទេសកម្ពុជា ។

លោកធួន ស៊ីណានប្រធានសមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាបានលើកឡើងថា វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា ក៏ដូចជា ពិភពលោកទាំងមូល សម្រាប់ឆ្នាំនេះ ប្រហែលមិនអាចងើបឡើងវិញបានទេ បើស្ថានភាពកូវីដ១៩ទាំងនៅកម្ពុជា និងនៅក្នុងលក្ខខ័ណ្ឌពិភពលោកនៅតែបន្តរាលដាល។

លោកបន្តថា “ប្រតិបត្តិករទេសចរជាច្រើនទៀត នៅតែបន្តរងផលប៉ះពាល់សម្រាប់ឆ្នាំ២០២១នេះ ខណៈសកម្មភាពអាជីវកម្មនៅតែមិនអាចកម្រើកវិញបាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here