សហគ្រិនកសិកម្មជជែកគ្នាពីគំនិតច្នៃប្រឌិតលើវិស័យនេះដោយចីរភាព

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ បណ្តាសហគ្រិន និងវាគ្មិនជំនាញមកពីស្ថាប័នល្បីៗ ខាងផ្នែកកសិកម្ម នឹងបង្កើតវេទិកា សន្និសីទសហគ្រិនកសិកម្មកម្ពុជា តាមអនឡាញ ក្រោមប្រធានបទ”គំនិតច្នៃប្រឌិតនៃកសិកម្ម សម្រាប់ការរីកចម្រើនប្រកបដោយចីរភាព”។

វេទិកាជជែកពិភាក្សានេះនឹងធ្វើឡើង តាមប្រព័ន្ឋអនឡាញនាថ្ងៃទី២៨ កក្កដានេះ ស្របពេលវិស័យកសិកម្ម បាននិងកំពុងដើរតួនាទីកាន់តែសំខាន់លើការជម្រុញកំនើនសេដ្ឋកិច្ច និងការនាំចេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចពិភាក្សាចម្បងក្នុងកម្មវិធីនេះ នឹងសង្កត់ធ្ងន់ទៅលើ ឱកាសនៃការស្វែងយល់អំពីវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា និងជាពិសេសដំណើរការវិស័យកសិកម្មនៅកម្ពុជាក្នុងបរិបទកូវីដ១៩ សព្វថ្ងៃ។

ប្រធានបទ គំនិតច្នៃប្រឌិតនៃកសិកម្ម សម្រាប់ការរីកចម្រើនប្រកបដោយចីរភាព នេះនឹងមានបែងចែកជា៤ផ្នែកសំខាន់ៗដូចជា ទី១ ដំណើរការ បញ្ហា និងឱកាសសម្រាប់វិស័យកសិកម្មកម្ពុជា ទី២-គោលនយោបាយអភិវឌ្ឍន៍កសិកម្ម របស់រាជរដ្ឋាភិបាលឆ្នាំ ២០៣០ និងលខ័ណ្ឌតំរូវភូតគាមអនាម័យសំរាប់នាំចេញកសិកផល ទី៣-ករណីផ្សេងៗរបស់ធុរៈកិច្ចកសិកម្ម មេរៀន ឧបសគ្គ និងដំណើរឆ្ពោះតទៅមុខ និងទី៤-កញ្ចប់ជំនួយគាំទ្រដល់សហគ្រិនកសិកម្មកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here