លោកឧកញ៉ាលឹម ហេងៈអ្នកធុរកិច្ចឥណ្ឌូននេស៊ីជាច្រើនចង់វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា

ដោយៈគង់ សូរិយា

ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានថ្លែងថា អ្នកវិនិយោគឥណ្ឌូនេស៊ីជាច្រើន កំពុងមានបំណងចូលមកវិនិយោគ លើវិស័យកសិកម្មនៅកម្ពុជា។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២៧ កក្កដាកន្លងមកថា កាលពីសប្តាហ៍មុន លោកជាមួយ អ្នកឧកញ៉ាម៉ុង រិទ្ឋីបានជួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូនស៊ីប្រចាំកម្ពុជា ដែលតាមរយៈជំនួបនេះភាគីឥណ្ឌូនស៊ីបានបង្ហាញពី​បំណងមកវិនិយោគនៅកម្ពុជា ដោយផ្តោតជាពិសេសលើវិស័យកសិកម្ម ដែលកំពុងមាន​សក្តានុពលនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ក្រុមហ៊ុនដែលគ្រោងចូលមកវិនិយោគនៅកម្ពុជា ជាក្រុមហ៊ុនធំ ដែលពូកគេផ្តោត លើការកែច្នៃផលិតផលកសិកម្ម ដើម្បីនាំចេញទៅកាន់ប្រទេសជាច្រើន ពិសេសប្រទេសចិន”។ លោកបន្តថា “ក្រោយចប់បញ្ហាជំងឺកូវីដ១៩ អ្នកវិនិយោគឥណ្ឌូនេស៊ី ចិន និងអ្នកវិនិយោគបរទេសជាច្រើនទៀត នឹងចូលមកកាន់ទីផ្សារកម្ពុជា”។

វិស័យកសិកម្មជាវិស័យមានសក្តានុពលមួយ ដោយវិស័យមួយនេះមានភាពរីកចម្រើន ទោះបីស្ថិតក្នុងដំណាក់កាលបញ្ហាកូវីដ១៩ ជាក់ស្តែងរដ្ឋាភិបាលបាននិងកំពុងជម្រុញការនាំចេញផលិតផលកសិកម្ម ឲ្យបាន១២ភាគរយ នៃផលិតផលនាំចេញសរុបនៅឆ្នាំ២០២៥ខាងមុខនេះ។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មកំពុងរៀបចំសេចក្តី ព្រាងគោលនយោបាយជាតិស្វាយចន្ទីរ និងគោលនយោបាយជាតិម្រេច ដើម្បីធ្វើយ៉ាងណាឲ្យការដាំដុះមានគុណភាពខ្ពស់ និងជម្រុញការនាំចេញឲ្យបានកាន់តែច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here