ការពង្រីកផ្ទៃដីដាំមៀននៅប៉ៃលិនកើនឡើងតិចតួច ដោយសារលក្ខខ័ណ្ឌអាកាសធាតុ

ដោយៈគង់ ម៉ាលីនណា

ប៉ៃលិនៈ មន្រ្តីកសិកម្មមូលដ្ឋានបានឲ្យដឹងថា ការដាំដុះមៀននៅខេត្តប៉ៃលិនកើ់នឡើងតិចតួច ដោយសារលក្ខខ័ណ្ឌអាកាសធាតុមិនអំណោយផល និងកត្តារួមផ្សំដទៃទៀត។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន លោកសាយ​ សុផាតបានឲ្យដឹងថា ការពង្រីកផ្ទៃដាំដុះដើមមៀន ឬតាង៉ែន នៅឆ្នាំ២០២១នេះមានទំហំប្រមា​ណ៥ភាគរយ នៃផ្ទៃដីឆ្នាំមុនៗប្រមាណជាង៤,៥០០ហិចតា មូលហេតុដោយសារដំណាក់កាលចុងក្រោយនេះនៃផ្ទៃដីត្រូវពង្រីក ប្រឈមបញ្ហាខ្វះទឹកក្នុងការស្រោចស្រព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “មៀនប៉ៃលិន ជាដំណាំសក្ដានុពលទី៣របស់ខេត្ត បន្ទាប់ពីដំឡូងមី និងស្វាយកែវរមៀត។ ថ្វីបើខេត្តប៉ៃលិន ជាតំបន់សក្ដានុពលតែការដាំដុះមៀ នប៉ៃលិន ប៉ុន្តែនៅមានកម្រិតនៅឡើយ ដោយសារខ្វះប្រភពទឹក ដែលធ្វើឲ្យការដាំដុះមានភាពយឺតយ៉ាវជាងខេត្តដទៃ”។

លោកបន្តថា “នាពេលខាងមុខ ប្រសិនបើភាគីចិនឯកភាពបើកច្រកទីផ្សារបន្ថែមលើការនាំចេញមៀនប៉ៃលិន នោះការដាំដុះនឹងពង្រីកថែមទៀត ដើម្បីឆ្លើយតបតម្រូវការនាំចេញ ខណៈដែលជារៀងរាល់ឆ្នាំ មៀនប៉ៃលិនត្រូវបានបញ្ជូនទៅលក់នៅទីផ្សារប្រទេសថៃប្រមាណ៨០ភាគរយ និងនៅសល់២០ភាគរយ សម្រាប់ផ្គត់ផ្គង់លក់នៅក្នុងស្រុក”។

លោកប្រធានមន្ទីរកសិកម្មបានបន្ថែមថា សម្រាប់ឆ្នាំនេះ តម្រូវការមៀនប៉ៃលិនពីភាគីថៃ មិនទាន់មានពន្លឺទេថា យើងអាចនឹងនាំចូលបានឬអត់ទេ ដោយសារបញ្ហាការរាលដាលឆ្លងវីរុសកូវីដ១៩ផង ដូច្នេះការឆ្លង ឬការធ្វើអាជីវកម្មគឺមានការលំបាក។

ទិន្នផលម់ៀនប៉ៃលិន ឬតាង៉ែន មានចំនួនចន្លោះពី២៥,០០០ ទៅ ៣០,០០០តោនក្នុងមួយហិកតា និងអាចនឹងកើនដល់ ៤០,០០០តោនអាស្រ័យលើបច្ចេកទេសដាំដុះ ការ​មើលថែរ និងលក្ខខ័ណ្ឌអាកាសធាតុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here