ផ្សារទំនើប AEON Mall1 នឹងត្រូវពង្រីកបន្ថែមដើម្បីទាញសក្តានុពលទីផ្សារលក់រាយ

ដោយៈគង់ សូរិយា

ភ្ហំពេញៈ ផ្សារទំនើប AEON Mall1 ដែលស្ថិតនៅលើផ្លូវសម្តេចសុធារស នឹងត្រូវពង្រីកទំហំបន្ថែមទៀត ដើម្បីឆ្លើយតបនឹងកំនើនតម្រូវការ និងសក្តានុពលទីផ្សារលក់រាយ​របស់ខ្លួន។

ការសម្រេចពង្រីកទំហំជាន់ផ្ទាល់ដី និងបន្ថែមស្ដង់ទំនិញចំនួន៣០កន្លែងទៀត ដើម្បីបំពេញតម្រូវការ និងទាក់ទាញអ្នកអាជីវកម្មថ្មីៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ចេញផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ផ្សារទំនើបអីអនទី១ នឹងពង្រីកជាន់ផ្ទាល់ដីទំហំប្រមាណ២៧,០០០ ម៉ែត្រការ៉េបន្ថែម ដែលធ្វើឲ្យទំហំផ្សារនេះកើនឡើងដល់ ១៦២,០០០ម៉ែត្រការ៉េ ក្រោយពេល​ពង្រីករួច។

ការពង្រីកជាន់ផ្ទាល់ដីបន្ថែមនេះ នឹងអាចបង្កើតបានទីតាំងតូបអាជីវកម្មចំនួន៣០តូបបន្ថែមទៀត ឬសរុបស្មើនឹង២៤០ស្តង់។ ការពង្រីកបន្ថែមនេះ ក៏នឹងធ្វើឱ្យការចំណតរថយន្តក្នុងផ្សារទំនើប អាចទទួលបានរថយន្តបន្ថែមចំនួន៧០គ្រឿង ខណៈចំណតរថយន្តអាចទទួលរថយន្ត នឹងកើនឡើងដល់២៣៧០គ្រឿង។

ក្រុមហ៊ុន AEON Cambodia ដែលជាបុត្រសម្ព័ន្ឋរបស់ក្រុមហ៊ុន EAON Mall Group បានបង្ហាញសុទិដ្ឋិនិយមថា ការពង្រីកទីតាំងជាន់ផ្ទាល់ដីសាខាទី១នេះ នឹងបញ្ចប់ឆ្នាំ២០២៣ ហើយបន្ទាប់ពីពង្រីករួចផ្សារដ៏មានប្រជាប្រិយភាពនេះ អាចទាក់ទាញហាងល្បីៗបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here