ចប់កូវីដ១៩ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ នឹងប្លែកភ្នែកពេលទៅលេងសៀមរាប

ដោយៈលក្ខិណា

ភ្នំពេញៈ ខេត្តសៀមរាបកំពុងតែត្រៀមខ្លួន ក្នុងការស្វាគមន៍ទេសចរជាតិ និងអន្តរជាតិ ក៏ដូចជា វិនិយោគិនពេលចប់កូវីដ១៩ដោយពេលនេះ សៀមរាបកំពុងមមាញឹកក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ៣៨ខ្សែ នៅក្នុងក្រុងជាមួយនឹងសាងសងផ្លូវថ្មីជើងសម្រាប់ទេសចរដើរកម្សាន្ត នៅក្នុងក្រុងនិងរៀបចំប្រព័ន្ធលូយ៉ាងត្រឹមត្រូវផងដែរ។

ទេសរដ្ឋមន្រ្តីលោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ការសាងសង់ផ្លូវជាច្រើនខ្សែនៅក្រុងសៀមរាបនេះ គឺជាការត្រៀមទទួលស្វាគម​ន៍ទេសចរជាតិ និងអន្តរជាតិ មកលេងខេត្តសៀមរាបពេលចប់កូវីដ១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ពេលគេមកលេងខេត្តសៀមរាប ពេលចប់កូវីដ១៩គេនឹងឃើញផ្លូវដ៏ស្រស់ស្អាត៣៨ខ្សែ គេក៏នឹងឃើញការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងក្រុងសៀមរាបនេះកាន់តែស្អាត”។ លោកបន្តថា “ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងសៀមរាប ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេសនេះ គឺជាការសន្សំរបស់រដ្ឋាភិបាលដើម្បីទុកសាងសង់ផ្លូវស្អាត ជូនបងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ និងសម្រាប់ទាក់ទាញទេសចរអន្តរជាតិ ចូលកម្ពុជាកាន់តែច្រើន និងបង្កើតការងារបង្កើតចំណូលជូនបងប្អូនប្រជាពលរដ្ឋផងដែរ”។

លោកស៊ុន ចាន់ថុលបានបន្តថា ក្រៅពីផ្លូវ៣៤ខ្សែនៅខេត្តសៀមរាប រដ្ឋាភិបាលក៏បានខិតខំកសាងផ្លូវផ្សេងៗទៀត ដូចជានៅខេត្តព្រះសីហនុ ផ្លូវតភ្ជាប់ពីភ្នំពេញទៅបណ្ដាខេត្ត ហើយរដ្ឋាភិបាក៏គ្រោងនឹងពង្រីកផ្លូវពីស្គន់ មកទៅសៀមរាប ដើម្បីសម្រួលដល់ភ្ញៀវទេសចរធ្វើដំណើរទៅកាន់ខេត្តសៀមរាបផងដែរ ។

ប្រតិបត្តិករទេសចរណ៍កម្ពុជាជាច្រើន ចង់ឃើញហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំបានល្អរបស់រដ្ឋាភិបាលបែបនេះ ដែលជាការទាក់ទាញដល់ភ្ញៀវទេសចរបរទេស ចូលកម្ពុជា ។ នៅពេលផ្លូវស្អាតល្អហើយ ពលរដ្ឋគ្រប់រូបក៏ត្រូវចូលរួមថែរក្សាអនាម័យ ការទុកដាក់សម្រាមបានត្រឹមត្រូវ ពីព្រោះសម្រាមនេះ ហើយជាសត្រូវរបស់ភ្នែកទេសចរ ហើយគ្មានទេសចរណាចង់ទៅទស្សនាសម្រាមនោះឡើយ ។

លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានលើកឡើងថា ការរៀបចំ ទទួលស្វាគមន៍ទេសចរចាប់ពីពេលនេះ មិនមែនជាការលឿនពេក ឬប្រញ៉ប់ពេកនោះទេ ។ ការរៀបចំគួរតែរៀបចំទុកមុនបែបនេះ មិនមែនទាល់តែដល់ពេលចប់កូវីដ១៩ភ្លាមហើយទើបរៀបចំនោះ យើងមិនអាចរៀបចំទាន់ពេលវេលា ហើយពេលទេសចរចូលមកឃើញប្រទេសយើងមិនស្អាត គេនឹងលែងមកហើយនឹងផ្សព្វផ្សាយអាកក្រក់ពីយើងថែមទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here