តើអ្នកដឹងទេថា មុនពេលញ៊ាំស្រាក្រហម ហេតុអ្វីគេត្រូវគ្រលែងកែវសិន?

ស្រាក្រហម គឺជាភេសជ្ជៈដ៏សំខាន់សម្រាប់ប្រារព្ធកម្មវិធីអបអរសាទរ និងជាគ្រឿងបង្កើនរសជាតិម្ហូបអាហារឱ្យកាន់តែមានឱជារសឆ្ងាញ់ពិសារ។ លោកអ្នកធ្លាប់សង្កេតឃើញដែរឬទេថា ហេតុអ្វីបានជាមុនពេលផឹកស្រាក្រហម តែងតែឃើញគេគ្រលែងកែវជាមុនសិន?

នៅពេលដែលអ្នកចាក់ស្រាក្រហមចូលទៅក្នុងកែវ រឿងចាំបាច់ត្រូវធ្វើគឺគ្រលែងវា។ មូលហេតុមានច្រើនចំនុចដូចជា នៅពេលដែលគ្រលែងស្រាមុននឹងញ៊ាំ វាជួយឱ្យស្រាមានក្លិនឈ្ងុយឈ្ងប់។ សមាសធាតុដែលមានក្នុងស្រា និងជម្រុញឱ្យរសជាតិដិតដាមនៅចុងអណ្តាតភ្លាមៗ ដោយគ្រាន់តែក្រេបរសជាតិដំបូង។ លើសពីនេះ ក្លិនស្រាអាចដាស់អារម្មណ៍ក្នុងរាងកាយឱ្យមានភាពធូរស្បើយពីទុក្ខកង្វល់ និងបំបាត់ភាពតានតឹង ឬស្រេ្តស បានយ៉ាងមានប្រសិទ្ធភាពមិនគួរឱ្យជឿ។

ជាពិសេស ពេលដែលអ្នកគ្រលែង ភាគល្អិតនិងគ្រឿងផ្សំរបស់ស្រាក្រហមនឹងបំបែកចេញនូវរសជាតិ ដើម្បីឱ្យអ្នកក្រេបរសជាតិពិតៗនៃស្រាក្រហម។ សូម្បីតែពណ៌ក្រហមចាស់នៃស្រាក្រហមក៏ផុសឡើងយ៉ាងច្បាស់ ប្រសិនបើអ្នកបានគ្រលែងមុនញ៊ាំ ។ ចំនុចនេះគឺមានសារៈសំខាន់សម្រាប់អ្នកដែលនិយមទទួលទានស្រាក្រហមជាញឹកញាប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សូមចំណាំថា ការគ្រលែងស្រាញឹកញាប់ពេកក៏អាចបណ្តាលឱ្យស្រាក្រហមអាចនឹងឡើងពពុះច្រើន ដែលជាហេតុបណ្តាលឱ្យស្រាបាត់បង់រសជាតិឆ្ងាញ់ឬរសជាតិដើម និងធ្វើសមាសធាតុផ្សំនៃកម្រិតស្រាអាចថមថយចុះ។ អ្នកជំនាញស្រាមិនណែនាំឱ្យធ្វើសកម្មភាពនេះឡើយ។

របៀបនៃការគ្រលែង

អ្នកអាចសាកល្បងអនុវត្តនៅផ្ទះឬតាមភោជនីយដ្ឋានផ្ទាល់បាន ដើម្បីចៀសវាងការឆ្គាំឆ្គង និងភ្លាត់ដៃ។ មុនដំបូង នៅពេលចាក់កែវស្រាក្រហម សូមចាក់ក្រោមកម្រិតពាក់កណ្តាលកែវ (ចាក់ច្រើនពេកនាំឱ្យពិបាកគ្រលែង) បន្ទាប់មកកាន់ជើងកែវ និងចាប់ផ្តើមគ្រលែងថ្នមៗ ឬអ្នកអាចសង្កេតឃើញថា កដៃរបស់អ្នកគ្រលែងជាមួយគ្នាដែរ។ គ្រលែងប្រមាណ ៥ទៅ ៦វិនាទី សឹមទទួលទាន នោះអ្នកនឹងទទួលដឹងពីភាពខុសប្លែកគ្នារវាងពេលគ្រលែង និងមិនគ្រលែងជាក់ជាមិនខាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here