វិភាគៈអាមេរិកជាមហាអំណាចទី១ ហេតុអ្វីជំពាក់លុយមហាយក្សចិនដែលជាគូប្រជែងធំបំផុតរបស់ខ្លួនច្រើនម៉្លេះ?

ដោយៈសុខុម

វិភាគ: អ្នកខ្លះប្រហែលធ្លាប់បានឮល្ហៀងៗរួចមកហើយថា សហរដ្ឋអាមេរិក ជំពាក់លុយមហាយក្សចិនច្រើនណាស់។
តើវាជាការពិតទេ ឬក៏គ្រាន់តែជាពាក្យចចាអារ៉ាម? សំណួរជាច្រើនត្រូវបានចោទសួរជុំវិញបញ្ហា ហើយចម្លើយទៀតសោតក៏មានខុសៗគ្នា ដោយខ្លះឆ្លើយថាវាជាការពិត ប៉ុន្តែគ្មានអ្វីជាអំណះអំណាងច្បាស់លាស់ ឬយកជាការបាន ចំណែកឯខ្លះទៀតនិយាយថា វាមិនអាចទៅរួចដាច់ខាត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកដែលឆ្លើយថា មិនអាចទៅរួចដាច់ខាត ដោយបានទាញហេតុផលងាយស្ដាប់បានចំនួន២ មកធ្វើជាទឡ្ហីករណ៍ការពារដូចខាងក្រោម៖

ទី១- សហរដ្ឋអាមេរិក ជាប្រទេសមហាអំណាចទី១ ក្នុងពិភពលោកមិនថាផ្នែកយោធា និងសេដ្ឋកិច្ច ហើយប្រទេសនេះ ត្រូវចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំៗ នៅក្នុងការផ្ដល់ជំនួយ ដល់បណ្ដាប្រទេសជាសម្ព័ន្ធមិត្តក្នុងពិភពលោក រួមទាំងស្ថាប័នអន្តរជាតិនានា ដើម្បីឱ្យខ្លួនអាចរក្សាបានតំណែងជាមហាអំណាចទី១។ ដូចនេះវាគ្មានផ្លូវឡើយ ដែលសហរដ្ឋអាមេរិក ជំពាក់លុយប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទី២ យ៉ាងច្រើនសន្ធឹកសន្ធាប់។

ទី២- ពិភពលោកសុទ្ធតែដឹងថា គូប្រជែងដ៏ធំបំផុត និងគ្រោះថ្នាក់បំផុតរបស់សហរដ្ឋអាមេរិក គឺមហាយក្សចិន ដែលតែងតែចង់ចិត្តទាញទម្លាក់សហរដ្ឋអាមេរិក ដើម្បីខ្លួនឡើងធ្វើជាមហាអំណាចសេដ្ឋកិច្ចទី១ ឬសូម្បីមហាអំណាចយោធាទៀតផង ក៏អាចថាបាននៅពេលអនាគត។

ការប្រជែងគ្នាយ៉ាងស្វិតស្វាញ និងល្វីងជូរចត់បំផុតដែលយើងបានឃើញ បាន​បង្ហាញថា មហាយក្សទាំងពីរនេះបានជួបភាពជូរចត់កាន់តែខ្លាំង ក្រោមរដ្ឋបាលប្រធា​នាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ លោក ត្រាំ បានបញ្ឆេះសង្គ្រាមពាណិជ្ជកម្មយ៉ាងក្ដៅគគុកជាមួយមហាយក្សចិន ក្រោមការដឹកនាំរបស់បុរសខ្លាំងស៊ី ជីនភីង។ និយា​យដោយសង្ខេប ឬឱ្យងាយស្ដាប់បានគឺថា មហាយក្សទាំងពីរនេះ គឺជាសត្រូវស៊ីសាច់ហុតឈាម ថ្វីបើមិនទាន់ឈានដល់ការផ្ទុះសង្គ្រាមយោធាក្ដី។ ដូចនេះ វាមិនអាចទៅរួចឡើយដែលសត្រូវខ្ចីលុយពីសត្រូវ។

បើការបកស្រាយខុសៗគ្នា និងសុទ្ធតែមានទឡ្ហីករណ៍រៀងៗខ្លួនបែបនេះ តើធ្វើម៉េចទើបអាចយើងដឹងបានថា ចម្លើយមួយណាសុក្រឹត និងត្រឹមត្រូវ? អញ្ចឹងតោះ! មកស្រាយចម្ងល់នេះទាំងអស់គ្នា៖

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post បង្ហាញថា សហរដ្ឋអាមេរិក ពិតជាជំពាក់បំណុលប្រទេសចិន ច្រើនពិតមែន។

*តើបំណុលអ្វីដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក ជំពាក់មហាយក្សចិន?
ចំនួនបំណុលដែលសហរដ្ឋអាមេរិក ជំពាក់មហាយក្សចិន គឺសំដៅលើបំណុលមូលបត្រ (securities) ដូចជាវិក្កយបត្រ និងប័ណ្ណបំណុល (Bond) ជាដើមដែលចេញដោយក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក តាងនាមឱ្យរដ្ឋាភិបាលសហព័ន្ធ ដើម្បីប្រមូលលុយ យកទៅដោះស្រាយឱនភាពថវិកា (Budget Deficit) ឬចំណាយលើសចំណូលប្រចាំឆ្នាំ និងដោះបំណុលចាស់ដែលមានស្រាប់។

*តើសហរដ្ឋអាមេរិក ជំពាក់មហាយក្សចិនចំនួនប៉ុន្មាន?
រដ្ឋាភិបាលចិន មិនបានទម្លាយឱ្យច្បាស់ទេថា តើសហរដ្ឋអាមេរិក ជំពាក់ខ្លួនចំនួនប៉ុន្មាន។ ប៉ុន្តែក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក ជាអ្នកចេញផ្សាយទិន្នន័យប្រចាំខែរបស់ខ្លួនស្ដីពី ម្ចាស់បំណុលបរទេសទាំងអស់របស់សហរដ្ឋអាមេរិក ហើយប្រទេសជប៉ុន និងមហាយក្សចិន ក៏ស្ថិតក្នុងចំណោមម្ចាស់បំណុលធំៗរបស់សហរដ្ឋអាមេរិកដែរ។

ទិន្នន័យរបស់ក្រសួងរតនាគារអាមេរិក បានបង្ហាញថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ សហរដ្ឋអាមេរិក បានជំពាក់បំណុលរដ្ឋាភិបាលបរទេសនានា ចំនួន៧.០៥៣ទ្រីលានដុល្លារ ដោយក្នុងនោះរួមមាន ទាំងបំណុលជំពាក់មហាយក្សចិន ចំនួន១,០៦៣ទ្រីលានដុល្លារ និងជំពាក់ប្រទេសជប៉ុន ចំនួន១,២៦០ទ្រីលានដុល្លារ ផងដែរ។

ទោះជាយ៉ាងណា ក្រសួងរតនាគារសហរដ្ឋអាមេរិក បានព្រមានថា ទិន្នន័យនេះមិនអាចបញ្ជាក់ពីចំនួនមូលបត្រ ជាក់លាក់រតនាគារសហរដ្ឋអាមេរិក ដែលប្រទេសនីមួយៗកាន់កាប់ឡើយ ព្រោះមូលប័ត្ររបស់សហរដ្ឋអាមេរិក ក៏អាចត្រូវបានរក្សាទុកក្នុងគណនេយ្យផ្សេងៗនៅក្រៅប្រទេសផងដែរ ដូចនេះមិនអាចបញ្ជាក់ពីចំនួនកាន់កាប់ពិតប្រាកដបានឡើយ។

បណ្ដាអ្នកវិភាគទីផ្សារ បានដាក់មន្ទិលសង្ស័យជាច្រើនឆ្នាំមកហើយថា ប្រទេសចិន ប្រើប្រាស់ក្រុមហ៊ុនមូលបត្រនានា នៅប្រទេសផ្សេងទៀត ដើម្បីទិញបំណុលអាមេរិក បន្ថែមទៀត។

*ហេតុអ្វីបានជាមហាយក្សចិន ទិញបំណុលអាមេរិក?
ប្រទេសចិនបាន និងកំពុងដំណើរការអតិរេកពាណិជ្ជកម្ម (trade surplus) ដ៏ធំមួយផ្នែកទំនិញ និងសេវាកម្មអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ បើនិយាយឱ្យងាយស្ដាប់នោះមានន័យថា ប្រទេសចិន ធ្វើការនាំចេញច្រើនជាងធ្វើការនាំចូល។ ដូចនេះប្រាក់ចំណូលអន្ដរជាតិរបស់មហាយក្សចិន ក៏បានកើនឡើងពីអតិរេកពាណិជ្ជកម្ម ដែលកំពុងកើនឡើងរបស់ខ្លួន ដោយប្រតិបត្តិការពាណិជ្ជកម្មជាច្រើន ជាមួយក្រុមហ៊ុនសហគ្រាសនានានៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងទៀត បានទូទាត់ជាដុល្លារអាមេរិក។

ហេតុដូចនេះ ប្រទេសចិន ទទួលបានប្រាក់ដុល្លារអាមេរិក កាន់តែច្រើនឡើងៗដែលខ្លួនយកទៅទិញទ្រព្យសកម្ម ដែលគេនិយមប្រើលុយដុល្លារអាមេរិក ដូចជាមូលបត្រជាដើម ព្រមទាំងទ្រព្យសកម្ម ក្នុងរូបិយប័ណ្ណផ្សេងៗទៀតផងដែរ។ ទ្រព្យសកម្មទាំងនេះត្រូវបានរួមបញ្ចូលនៅក្នុងទុនបម្រុងអន្តរជាតិ (Foreign Exchange Reserves) របស់ខ្លួនដែលពេលនេះ មានទំហំធំបំផុតក្នុងពិភពលោក ក្នុងចំនួន៣,២២ទ្រីលានដុល្លារអាមេរិក។

មហាយក្សចិន គ្រប់គ្រងទុនបម្រុងអន្តរជាតិ (Foreign Exchange Reserves) របស់ខ្លួន តាមរយៈការបោះទុនវិនិយោគ លើទ្រព្យសកម្មផ្សេងៗគ្នា ដែលផ្តល់សុវត្ថិភាព និងស្ថិរភាព ដូច្នេះខ្លួនអាចប្រើប្រាស់ទុនបម្រុងអន្តរជាតិទាំងនោះ ដើម្បីទប់ទល់ស្ថានភាពឆាប់ប្រែប្រួលនៅក្នុងរំហូរមូលនិធិ និងដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនមានលំនឹងអំឡុងវិបត្តិហិរញ្ញវត្ថុ។

ប្រទេសចិន ក៏រឹតបន្តឹងយ៉ាងណែនដែរលើអត្រាប្តូរប្រាក់យ័ន ជាមួយប្រាក់ដុល្លារអាមេរិក ដើម្បីរក្សាការនាំចេញឱ្យមានការប្រកួតប្រជែង ឬថោកជាង ដូចជា តាមរយៈការគ្រប់គ្រងយ៉ាងតឹងរ៉ឹង លើរំហូរសាច់ប្រាក់ចូល និងចេញពីប្រទេសចិនផងដែរ។

ប្រទេសចិន បន្តដំណើរការអតិរេកពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក ដែលជួយប្រទេសចិន ខ្លួនឯងរក្សាកម្រិតមានការងារធ្វើ និងរក្សាសេដ្ឋកិច្ចរបស់ខ្លួនឱ្យរីកចម្រើនខ្លាំង។

ខណៈប្រទេសចិន មិនបង្ហាញជាសាធារណៈ នូវទ្រព្យសកម្មទុនបម្រុងអន្តរជាតិដែលខ្លួនបានវិនិយោគ មហាយក្សនៅអាស៊ី មួយនេះបានការកាន់កាប់មួយចំនួនធំ ដែលប្រហែល១ ភាគ៣នៃទុនបម្រុងរបស់ខ្លួន នៅក្នុងបំណុលរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ភាគច្រើននោះ គឺដោយសារតែសហរដ្ឋអាមេរិក ជា “កន្លែងដ៏មានសុវត្ថិភាព” សម្រាប់ការវិនិយោគ អំឡុងមានភាពច្របូកច្របល់ក្នុងទីផ្សារ ព្រោះរដ្ឋាភិបាលអាមេរិក មិនដែលសងបំណុលយឺតពេលឡើយ។

ទីភ្នាក់ងារដាក់កម្រិតគុណភាពឥណទានអន្តរជាតិ Fitch Ratings និង Moody’s Investors Services សុទ្ធតែបានដាក់ពិន្ទុ AAA ឱ្យសហរដ្ឋអាមេរិក ជាពិន្ទុកំពូលផុតលេខសម្រាប់ការសងបំណុលត្រឹមត្រូវ និងទៀងទាត់។ ចំណែកឯទីភ្នាក់ងារដាក់កម្រិតគុណភាពឥណទានអន្តរជាតិ Standard & Poor’s បានដាក់ពិន្ទុ AA+ សម្រាប់បំណុលរយៈពេលវែងរបស់ប្រទេសនេះ ដែលក្រោមកម្រិត AAA តែបន្តិចប៉ុណ្ណោះ។

ប្រាក់ដុល្លារអាមេរិក ក៏ត្រូវបានគេទទួលយក និងប្រើប្រាស់យ៉ាងទូលំទូលាយផងដែរ នៅក្នុងប្រតិបត្តិការនានាជាអន្តរជាតិ។ ទំនិញដូចជាប្រេង និងឧស្ម័នជាដើមសុទ្ធតែតែគិត និងទូទាត់ជាប្រាក់ដុល្លារអាមេរិក។ បើនិយាយឱ្យងាយស្ដាប់បាន វាគឺជារូបិយប័ណ្ណដែលអាចប្តូរយករូបបិយប័ណ្ណផ្សេងៗ និងជារូបិយប័ណ្ណ ដែលគេជួញដូរច្រើនបំផុតក្នុងពិភពលោក។

*តើមានអ្វីកើតឡើង ប្រសិនបើមហាយក្សចិន លក់ចេញនូវបំណុលអាមេរិក ទាំងអស់របស់ខ្លួន?
ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្ម រវាងមហាយក្សចិន និងសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៨ មក មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ប្រទេសចិន អាចនឹងធ្វើ ឱ្យបំណុលអាមេរិក របស់ខ្លួនធ្វើជាអាវុធដើម្បីសងសឹក ចំពោះពន្ធពាណិជ្ជកម្មកប់ពពកដែលសហរដ្ឋអាមេរិក ដាក់មកលើខ្លួន។

ប្រសិនបើប្រទេសចិន លក់បំណលរបស់សហរដ្ឋអាមេរិក កត្តានេះអាចបង្កឱ្យមានការលក់ចេញយ៉ាងគំហុក នៅក្នុងទីផ្សារប័ណ្ណបំណុល ដោយធ្វើឱ្យអត្រាការប្រាក់របស់អាមេរិក កើនឡើងខ្ពស់ ហើយប្រហែលជាជះផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។

ប៉ុន្តែការលក់ភ្លាមៗយ៉ាងគំហុក ក៏អាចបណ្តាលឱ្យអត្រាប្តូរប្រាក់ដុល្លារអាមេរិក ធ្លាក់ចុះផងដែរ ធៀបនឹងប្រាក់យ័ន ដោយធ្វើឱ្យការនាំចេញរបស់ចិន មានតម្លៃថ្លៃជាងធម្មតា ហើយប្រាក់ដុល្លារ ធ្លាក់ថ្លៃនឹងធ្វើឱ្យប្រទេសចិន ទទួលបានប្រាក់ចំណូលតិចជាងមុនពីការលក់ប័ណ្ណបំណុលរបស់ខ្លួនទាក់ទិននឹងប្រាក់យ័ន។
នៅក្នុងខែសីហា ឆ្នាំ២០១៥ ប្រទេសចិន បានកាត់បន្ថយការកាន់កាប់របស់ខ្លួន លើមូលបត្រសហរដ្ឋអាមេរិក ប្រមាណ១៨០ពាន់លានដុល្លារអាមេរិក ប៉ុន្តែចំណាត់ការនេះ មិនបានបង្កឱ្យមានប្រតិកម្មជាដុំកំភួន នៅក្នុងទីផ្សារប័ណ្ណបំណុលឡើយ ហើយនៅក្នុងអត្រាការប្រាក់របស់សហរដ្ឋអាមេរិកក៏ដូចគ្នា។

មហាយក្សចិន គ្រប់គ្រងទុនបម្រុងអន្តរជាតិ (Foreign Exchange Reserves) របស់ខ្លួនតាមរយៈការបោះទុនវិនិយោគលើទ្រព្យសកម្មផ្សេងៗគ្នាដែលផ្តល់សុវត្ថិភាព និងស្ថិរភាព ដូច្នេះខ្លួនអាចប្រើប្រាស់ទុនបម្រុងអន្តរជាតិទាំងនោះដើម្បីទប់ទល់ស្ថានភាពឆាប់ប្រែប្រួលនៅក្នុងរំហូរមូលនិធិ និងដើម្បីធ្វើឱ្យសេដ្ឋកិច្ចរបស់ខ្លួនមានលំនឹងអំឡុងវិបត្តិហិរញ្ញវត្ថុ។

NEW YORK, NY – JANUARY 12: Traders work on the floor of the New York Stock Exchange (NYSE) on January 12, 2015 in New York City. Stocks were slightly lower in morning trading on news of a continued drop in global oil prices and that jewelry retailer Tiffany & Co. had weaker than expected holiday sales. (Photo by Spencer Platt/Getty Images)

ប្រទេសចិន ក៏រឹតបន្តឹងយ៉ាងណែនដែរលើអត្រាប្តូរប្រាក់យ័ន ជាមួយប្រាក់ដុល្លារអាមេរិក ដើម្បីរក្សាការនាំចេញឱ្យមានការប្រកួតប្រជែង ឬថោកជាង ដូចជាតាមរយៈការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើរំហូរសាច់ប្រាក់ចូល និងចេញពីប្រទេសចិន ផងដែរ។

ប្រទេសចិន បន្តដំណើរការអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដែលជួយប្រទេសចិន ខ្លួនឯងរក្សាកម្រិតមានការងារធ្វើ និងរក្សាសេដ្ឋកិច្ចរបស់ខ្លួនឱ្យរីកចម្រើនខ្លាំង។

ខណៈប្រទេសចិន មិនបង្ហាញជាសាធារណៈ នូវទ្រព្យសកម្មទុនបម្រុងអន្តរជាតិដែលខ្លួនបានវិនិយោគ មហាយក្សនៅអាស៊ីមួយនេះ បានការកាន់កាប់មួយចំនួនធំដែលប្រហែល១​ភាគ៣នៃទុនបម្រុងរបស់ខ្លួន នៅក្នុងបំណុលរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ភាគច្រើននោះ គឺដោយសារតែសហរដ្ឋអាមេរិក ជា “កន្លែងដ៏មានសុវត្ថិភាព” សម្រាប់ការវិនិយោគអំឡុងមានភាពច្របូកច្របល់ក្នុងទីផ្សារ ព្រោះរដ្ឋាភិបាលអាមេរិក មិនដែលសងបំណុលយឺតពេលឡើយ។

ទីភ្នាក់ងារដាក់កម្រិតគុណភាពឥណទានអន្តរជាតិ Fitch Ratings និង Moody’s Investors Services សុទ្ធតែបានដាក់ពិន្ទុ AAA ឱ្យសហរដ្ឋអាមេរិក ជាពិន្ទុកំពូលផុតលេខសម្រាប់ការសងបំណុលត្រឹមត្រូវ និងទៀងទាត់ ចំណែកឯទីភ្នាក់ងារដាក់កម្រិតគុណភាពឥណទានអន្តរជាតិ Standard & Poor’s បានដាក់ពិន្ទុ AA+ សម្រាប់បំណុលរយៈពេលវែងរបស់ប្រទេសនេះដែលក្រោមកម្រិត AAA តែបន្តិចប៉ុណ្ណោះ។

ប្រាក់ដុល្លារអាមេរិក ក៏ត្រូវបានគេទទួលយក និងប្រើប្រាស់យ៉ាងទូលំទូលាយផងដែរនៅក្នុងប្រតិបត្តិការនានាជាអន្តរជាតិ។ ទំនិញដូចជាប្រេង និងឧស្ម័នជាដើមសុទ្ធតែតែគិត និងទូទាត់ជាប្រាក់ដុល្លារអាមេរិក។ បើនិយាយឱ្យងាយស្ដាប់បាន វាគឺជារូបិយប័ណ្ណដែលអាចប្តូរយករូបបិយប័ណ្ណផ្សេងៗ និងជារូបិយប័ណ្ណដែលគេជួញដូរច្រើនបំផុតក្នុងពិភពលោក។

*តើមានអ្វីកើតឡើង ប្រសិនបើមហាយក្សចិន លក់ចេញនូវបំណុលអាមេរិក ទាំងអស់របស់ខ្លួន?
ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្ម រវាងមហាយក្សចិន និងសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៨ មក មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ប្រទេសចិន អាចនឹងធ្វើ ឱ្យបំណុលអាមេរិក របស់ខ្លួនធ្វើជាអាវុធដើម្បីសងសឹក ចំពោះពន្ធពាណិជ្ជកម្មកប់ពពកដែលសហរដ្ឋអាមេរិក ដាក់មកលើខ្លួន។

ប្រសិនបើប្រទេសចិន លក់បំណលរបស់សហរដ្ឋអាមេរិក កត្តានេះអាចបង្កឱ្យមានការលក់ចេញយ៉ាងគំហុក នៅក្នុងទីផ្សារប័ណ្ណបំណុល ដោយធ្វើឱ្យអត្រាការប្រាក់របស់អាមេរិកកើនឡើងខ្ពស់ ហើយប្រហែលជាជះផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។

ប៉ុន្តែការលក់ភ្លាមៗយ៉ាងគំហុក ក៏អាចបណ្តាលឱ្យអត្រាប្តូរប្រាក់ដុល្លារអាមេរិក ធ្លាក់ចុះផងដែរ ធៀបនឹងប្រាក់យ័ន ដោយធ្វើឱ្យការនាំចេញរបស់ចិន មានតម្លៃថ្លៃជាងធម្មតា។ ហើយប្រាក់ដុល្លារ ធ្លាក់ថ្លៃនឹងធ្វើឱ្យប្រទេសចិន ទទួលបានប្រាក់ចំណូលតិចជាងមុនពីការលក់ប័ណ្ណបំណុលរបស់ខ្លួនទាក់ទិននឹងប្រាក់យ័ន។
នៅក្នុងខែសីហា ឆ្នាំ២០១៥ ប្រទេសចិន បានកាត់បន្ថយការកាន់កាប់របស់ខ្លួនលើមូលបត្រសហរដ្ឋអាមេរិក ប្រមាណ១៨០ពាន់លានដុល្លារអាមេរិក ប៉ុន្តែចំណាត់ការនេះមិនបានបង្កឱ្យមានប្រតិកម្មជាដុំកំភួន នៅក្នុងទីផ្សារប័ណ្ណបំណុលឡើយ ហើយនៅក្នុងអត្រាការប្រាក់របស់សហរដ្ឋអាមេរិកក៏ដូចគ្នា។

ទោះជាយ៉ាងណា ការលក់ចេញទ្រង់ទ្រាយធំ ដោយរដ្ឋាភិបាលក្រុងប៉េកាំង នៅតែអាចបង្កការរាំងស្ទះ ដល់ទីផ្សាររតនាគារសហរដ្ឋអាមេរិក និងទីផ្សារហិរញ្ញវត្ថុធំៗជាងនេះ ជាពិសេសប្រសិនបើវាជាចំណាត់ការ នយោបាយរបស់រដ្ឋាភិបាលចិន ដែលមានចេតនាធ្វើឱ្យទីផ្សាររាំងស្ទះ។

លោក Xi Junyang សាស្រ្តាចារ្យនៅ “សកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចក្រុងសៀងហៃ” (Shanghai University of Finance and Economics) ត្រូវបានសារព័ត៌មាន Global Times ដកស្រង់សម្តីកាលពីខែកញ្ញាថា ប្រទេសចិន នឹងកាត់បន្ថយការកាន់កាប់បំណុលសហរដ្ឋអាមេរិក របស់ខ្លួនបន្តិចម្តងៗ ឱ្យមកនៅត្រឹមប្រមាណ៨០០ពាន់លានដុល្លារ។

លោកបានបន្ថែមថា “ប៉ុន្តែជាការពិតណាស់ថា ប្រទេសចិន អាចនឹងលក់ចេញនូវប័ណ្ណបំណុលអាមេរិក ទាំងអស់របស់ខ្លួន ក្នុងករណីធ្ងន់ធ្ងរដូចជាជម្លោះយោធាជាដើម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here