ក្រុមហ៊ុន​ដឹក​ជ​ញ្ជួ​ន​ខ្នាត​យក្ស​របស់​ចិន​បានប្រកាស​ឈាន​ជើង​ចូល​កម្ពុជា

ដោយ ប៊ី

ភ្នំពេញៈ ក្រុមហ៊ុន BEST Inc., ផ្តល់​ដំណោះស្រាយ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ឆ្លាត​វៃ​ឈានមុខ​គេ និង​ជា​អ្នកផ្តល់​សេវាកម្ម​ដឹក​ជ​ញ្ជួ​ន​នៅ​ប្រទេស​ចិន នៅ​ថ្ងៃ​ម្សិល​ម៉ិ​ញ​នេះ​បានប្រកាស​ពង្រីក​បន្ថែម​ទៀត​របស់ខ្លួន​ទៅកាន់​អាស៊ីអាគ្នេយ៍។ នេះ​បើ​យោង​តាម​​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​នៅ​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ។

ការបើក​ដំណើរការ​សេវាកម្ម ដឹកជញ្ជូន​រហ័ស​រប​ស់​ក្រុមហ៊ុន នឹងធ្វើ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី កម្ពុជា និង​សឹង្ហ​បុរី បន្ទាប់ពី​ប្រទេស​ថៃ និង​វៀតណាម​កាលពី​ឆ្នាំមុន និង​ជាការ​បោះជំហាន​ទៅមុខ​ដ៏​សំខាន់​មួយទៀត នៅក្នុង​មហិច្ឆតា​របស់​ក្រុមហ៊ុន ក្នុង​ការកសាង​បណ្តាញ​ភ័ស្តុភារ​ដឹកជញ្ជូន ប្រកបដោយ​ប្រសិទ្ធភាព ជាមួយនឹង​ការ​គ្របដណ្តប់​យ៉ាង​ទូលំទូលាយ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន​ក៏បាន​ប្រកាស​បង្កើន ដំណោះស្រាយ​ដឹក​ជ​ញ្ចូ​ន​អន្តរជាតិ ដោយ​បើក​ដំណើរការ​សេវាកម្ម​ឆ្លងកាត់​ព្រំដែន រវាង​ប្រទេស​ចិន និង​ទីផ្សារ​ចំនួន៥នៅ​អាស៊ីអាគ្នេយ៍​ក្នុង​ខែ​នេះ។

លោក Johnny Chou ស្ថាបនិក និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Best Inc បាន​មានប្រសាសន៍ថា “យើង​មានការ​រំភើប​ក្នុងការ​អភិវឌ្ឍ បណ្តាញ​ភ័ស្តុភារ​របស់​យើង​នៅ​អាស៊ីអាគ្នេយ៍ ដែលជា​តំបន់​ផ្តោត​សំខាន់​នៃ​យុទ្ធសាស្ត្រ​សកល​របស់​យើង។ លោក​បាន​បន្តថា “ការផ្ទុះ​ឡើង​នៃ​ជំងឺ​ COVID-19 បាន​បង្កើនល្បឿន និង​ការពឹងផ្អែក​របស់​អតិថិជន​ទៅលើ ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច និង​បង្កើត​ឱកាស​សក្តានុពល​កាន់តែ​ធំ​នៅក្នុង​តំបន់” ។

លោក​បាន​ថ្លែងថា យើង​មាន​ទំនុកចិត្ត​ថា​សេវាកម្ម​ដឹក​ជ​ញ្ចូ​ន ដែល​ផ្តល់​ដោយ​បច្ចេកវិទ្យា​របស់​យើង និង​ជម្រើស​ដឹកជញ្ជូន ដែលមាន​គុណភាព​ខ្ពស់ នឹង​ក្លាយជា​សមាសធាតុ​សេវាកម្ម​ដ៏​សំខាន់​សម្រាប់​ទាំង​ពាណិជ្ជករ និង​អ្នកប្រើប្រាស់​ទាំង ក្នុងអំឡុងពេល​ដ៏​លំបាក​នេះ និង​លើសពីនេះ​ទៀត។

ដោយ​ប្រើ​គំរូ និង​បទពិសោធន៍​ជោគជ័យ​នៅក្នុង​ប្រទេស​ថៃ និង​វៀតណាម ក្រុមហ៊ុន គ្រោង​នឹង​ដំណើរការ​មជ្ឈមណ្ឌល​ត​ចំនួន១២ និង​ស្ថានីយ​សេវាកម្ម​ចំនួន៤០០កន្លែង​នៅ​ទូទាំងប្រទេស​ម៉ាឡេស៊ី កម្ពុជា និង​សឹង្ហ​បុរី​ក្នុង​រយៈពេល៣ឆ្នាំ​ខាងមុខ។ នេះ​រួមបញ្ចូល​ទាំង​មជ្ឈមណ្ឌល ទៅតាម​តម្រូវការ​ពីរ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ និង​រាជធានី​ភ្នំពេញ ដែល​នឹងត្រូវ​បំពាក់​ដោយ​ឧបករណ៍​ស្វ័យប្រវត្តិកម្ម​ទំនើប ដូចជា ស្វ័យប្រវត្តិកម្ម​ល្បឿន​លឿន និង​ប្រព័ន្ធ​ស្កេ​ន​ទម្ងន់។

យោងតាម​ការស្រាវជ្រាវ​រួមគ្នា​របស់ Google, Temasek និង​ Bain & Company ដោយមាន​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត តាម​ទូរស័ព្ទ​ចល័ត​មាន​ចំនួន៣៦០លាន​នាក់ វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក នៅ​អាស៊ីអាគ្នេយ៍​នឹងមាន​តម្លៃ​ដល់១៥០ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០២៥ កើនឡើង៣៨ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១។

ដើម្បី​ឆ្លើយតប​នឹង​ការកើនឡើង តម្រូវការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច និង​ការវិវឌ្ឍ​តំរូវការ​របស់​អតិថិជន ករុមហ៊ុន​BEST ផ្តល់ជូន​ជម្រើស​នៃ​ការ​ចែកចាយ​នៅ​ថ្ងៃក្រោយ​សំ​ម្រា​ប់​តំបន់សំខាន់ៗនៃ​ប្រទេស​ថៃ និង​ការ​ចែកចាយ​នៅ​ថ្ងៃ​តែមួយ​នៅ​ទីក្រុង​ហូជីមិញ និង​ហាណូយ​ប្រទេស​វៀតណាម។ បរិមាណ​កញ្ចប់​ដឹង​ជ​ញ្ជួ​ន​របស់​ក្រុមហ៊ុន​មកពី​អាស៊ីអាគ្នេយ៍​បាន​កើន​ដល់៨,៨ កញ្ចប់​នៅក្នុង​ត្រីមាស​ទី ១ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here