AMRO អះអាង​ជាថ្មី​ថា​កំណើន​សេដ្ឋកិច្ចកម្ពុជា​នឹង​ងើប​ឡើងវិញ​ក្នុង​រង្វង់ ៦.៥ភាគរយនៅ​ឆ្នាំ២០២១

ដោយ​ម៉ា ណេ​ត

ភ្នំពេញៈ ខណៈ​ជំងឺ​រាតត្បាត​កូ​វីដ១៩ កំពុង​រីក​រាលដាល​ពាស​ពេញ​ពិភពលោក ប៉ុន្តែ​ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន (AMRO) បាន​អះអាងថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​ងើបឡើង​វិញ ៦.៥ ភាគរយ​នៅ​ឆ្នាំ២០២១។

ស្ថានភាព​លំបាក​នេះ ត្រូវបាន​គូសបញ្ជាក់​នៅក្នុង​របាយ​ការណ៍​បច្ចុប្បន្នភាព ក្នុង​ខែសីហា នៃ​ចក្ខុវិស័យ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ាន​បូក៣ ឆ្នាំ២០២០ ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី៧ ខែសីហា​នេះ។

របាយការណ៍​បានឱ្យដឹងថា “កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំនេះ ត្រូវបាន​ព្យាករណ៍​ថា នឹង​ធ្លាក់ចុះ​ពី​ការព្យាករណ៍​កាលពីមុន២,៧ ភាគរយ​ដល់-១,៨ ភាគរយ ហើយ​បាន​កែប្រែ​ការព្យាករណ៍​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ចន្លោះ​ពី៦.៨ ភាគរយ​មក៦.៥នៅ​ឆ្នាំ២០២១” ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុង​តំបន់​អាស៊ាន មានតែ​ប្រទេស​ប្រ៊ុយណេ ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម​ប៉ុណ្ណោះ ដែល​អាច​រក្សាបាន​នូវ​កំណើន​ជា​វិជ្ជមាន​នៅ​ឆ្នាំនេះ។

ប្រទេស​ឡាវ អាច​រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​របស់ខ្លួន០,៥ ភាគរយ មី​យ៉ាន់​ម៉ា ១,១ភាគរយ ប្រ៊ុយណេ១,៦ ភាគរយ និង​វៀតណាម៣,១ ភាគរយ។

សេដ្ឋកិច្ច​របស់​ឥណ្ឌូនេស៊ី​នឹង​ធ្លាក់ចុះ -០,៨ ភាគរយ កម្ពុជា -១,៨ ភាគរយ ម៉ាឡេស៊ី -៣,២ ភាគរយ​សឹង្ហ​បុរី -៦ ភាគរយ ហ្វីលីពីន -៦,៦ ភាគរយ និង​ថៃ -៧,៨ ភាគរយ។

សម្រាប់​ឆ្នាំក្រោយ​ការិយាល័យ AMRO ព្យាករណ៍​វិជ្ជមាន​បន្ថែមទៀត ពី​កំណើនសេដ្ឋកិច្ច​របស់​ប្រ៊ុយណេ​នឹង​កើន៣,១ភាគរយ ថៃ និង​ឡាវ​មាន​កំណើន៤,៦ភាគរយ ឥណ្ឌូណេស៊ី៥,២ ភាគរយ ម៉ាឡេស៊ី៥,៧ ភាគរយ មី​យ៉ាន់​ម៉ា៦,២ ភាគរយ​ក ម្ពុ​ជា និង​ហ្វីលីពីន៦,៥ ភាគរយ ខណៈ​សឹង្ហ​បុរី និង​វៀតណាម​មាន​កំណើន៧ភាគរយ។

ជំងឺ​រាតត្បាត COVID-១៩ នៅតែ​បន្ត​មាន​ស្រមោល​ងងឹត និង​មិន​ច្បាស់​លើ​ចក្ខុវិស័យ​នៃ​កំណើនសេដ្ឋកិច្ច ដែល​បានធ្វើឱ្យ​ខូចខាត​ដល់​សេដ្ឋកិច្ចពិភពលោក ចាប់តាំងពី​ខែកុម្ភៈ​ឆ្នាំ ២០២០ ។

លោក Hoe Ee Kh ប្រធាន​សេដ្ឋវិទូ AMRO មានប្រសាសន៍ថា “យើង​រំពឹងថា​ការ​ងើប​ឡើងវិញ​ជា​រាង​អក្សរ U ជាបណ្តើរៗ នៅក្នុង​តំបន់​អាស៊ាន​បូក៣ ដែល​នាំមុខ​ដោយ​ប្រទេស​ចិន។ លោក​បន្តថា “កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​ត្រូវបាន​រំពឹងថា នឹង​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៅ​ឆ្នាំនេះ​ពី៤,៨ ភាគរយ​នៅក្នុង​ឆ្នាំ ២០១៩ មក​សូន្យ​ភាគរយ មុនពេល​ស្ទុះ​ងើបឡើង​ខ្លាំង​ដល់៦,០ ភាគរយ​នៅ​ឆ្នាំ២០២១” ។

លោក​បាន​បន្ថែមថា សមាជិក​ចំនួន៩ ក្នុងចំណោម​សមាជិក​អាស៊ាន​ទាំង១៤ ត្រូវបាន​រំពឹងថា​នឹង​ធ្លាក់ចុះ​នៅ​ឆ្នាំនេះ។

លោក​Li Lian Ong ប្រធាន​ក្រុម និង​អ្នកជំនាញ​នាំមុខ​សម្រាប់​ក្រុម​អ្នកបង្កើត​គោលនយោបាយ​អាស៊ាន​បូក៣បាន​និយាយថា ក្នុង​ឆមាស​ទី២ ឆ្នាំ ២០២០បញ្ហា​ប្រឈម​ធំ​បំផុត ដែល​អាស៊ាន​កំពុង​ប្រឈម គឺ​ការគ្រប់គ្រង​ការចាកចេញ​ពី​វិបត្តិ ជំងឺ​រាតត្បាត​នឹង​ជា​គន្លឹះ​សម្រាប់​ស្ថេរភាព​ហិរញ្ញវត្ថុ​ក្នុង​តំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here