ស្កាយបារ (Skybar) លំដាប់ប្រណិតទាំង ៣ ធ្វើឱ្យអ្នកមានអារម្មណ័ដូចអភិជន

ស្កាយបារ Skybar ជាកន្លែងលម្ហែអារម្មណ៍នៅលើអគារខ្ពស់ៗ អាចឱ្យភ្ញៀវកម្សាន្តនឹងទេសភាពរបស់ទីក្រុង និងផ្តល់នូវទស្សនីយភាពប្លែក។ ស្កាយបារទាំង ៣កន្លែងនេះ នឹងនាំឱ្យលោកអ្នកទទួលបានអារម្មណ៍ដូចជាអភិជន ដោយសារអាហារដ៏ឈ្ងុយឆ្ងាញ់ សេវាកម្មល្អ និងបរិយាកាសយ៉ាងហ៊ឹហារ។

១.Sora Skybar
ពេលដែលគេនិយាយដល់ស្កាយបារលំដាប់អភិជន ច្បាស់ជាមិនអាចរំលងបានឡើយចំពោះ Sora Skybar ដែលស្ថិតនៅលើអគារវឌ្ឍនៈ។ គ្រាន់តែឈានជើងចូលទៅដល់ទីនោះ អារម្មណ៍អ្នកនឹងទទួលជ្រាបពីចំហាយលំដាប់ហាយសូ ដោយសារការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់បុគ្គលិក និងការតុបតែងនៅទីនោះផងដែរ។ ជាពិសេស ទេសភាពដ៏ស្រស់ស្អាត និងអភិវឌ្ឍរបស់ទីក្រុងភ្នំពេញ បង្កើនជាទស្សនីយភាពដែលធ្វើឱ្យអ្នកមិនអាចក្រឡេកចេញបាន។ ទាំងភេសជ្ជៈនិងអាហារទៀតសោត សុទ្ធសឹងតែជាអាហារប្លែកៗ ការតុបតែងដ៏ប្រណិត រៀបចំឡើងយ៉ាងយកចិត្តទុកដាក់ កាន់តែទាក់ចិត្តអតិថិជនមួយកម្រិតទៀត។

២.Celeste Sky bar
គ្រាន់តែលឺឈ្មោះក៏ដឹងថា ក្លាសសិក និងខុសប្លែកពីគេ ជាមួយនឹងស្កាយបារបែបបារាំង Celeste ស្ថិតនៅជាន់ទី ៤៣ នៃអគារខុនដូកម្រិតខ្ពស់ The Penthouse ទល់មុខផ្សារទំនើបអ៉ីអន ១។ ជាមួយបច្ចេកវិទ្យាទំនើប អនុញ្ញាតឱ្យភ្ញៀវកម្សាន្តនឹងទេសភាព ៣៦០ ដឺក្រេ និងស្រូបខ្យល់អាកាសដ៏បរិសុទ្ធព្រមទាំងអាចឃើញទឺកទន្លេយ៉ាងច្បាស់។ ស្រាក្រឡុក ម្ហូបអាហារ និងបង្អែម មានជាច្រើនជម្រើសនិងមានរសជាតិឆ្ងាញ់ ជាពិសេសបុគ្គលិកបម្រើសេវាកម្មមានភាពរួសរាយរាក់ទាក់ សម្តីផ្អែម ធ្វើឱ្យលោកអ្នកមានអារម្មណ៍កក់ក្តៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

៣.វេហា Vehaa
ប្រជាប្រិយភាពដ៏ល្បីរន្ទឺអំពីរសជាតិស្រាក្រឡុក និងម្ហូបអាហារឈ្ងុយឆ្ងាញ់ របស់ភោជនីយដ្ឋាននិងស្កាយបាររបស់វេហា បានជម្រុញឱ្យយុវវ័យជាច្រើនសម្តៅទៅរកកន្លែងមួយនេះ។ ជាពិសេស ទីតាំងល្អអមការតុបតែងក្នុងហាងដ៏ទាក់ទាញ ធ្វើឱ្យលោកអ្នកមានអារម្មណ៍ប្លែកនិងស្រស់ស្រាយ។ ថ្វីត្បិតតែរាងអ៊ូអរ ប៉ុន្តែសេវាកម្មរបស់បុគ្គលិកនៅតែបំពេញជូនដោយយកចិត្តទុកដាក់។ ដូច្នេះបើសិនជាលោកអ្នកមានអារម្មណ៍ចង់សម្រាកលេងកម្សាន្តបំបាត់ស្ត្រេសនាចុងសប្តាហ៍ឬចេញធ្វើការក្តី អាចរក្សាជម្រើសនៅស្កាយបារនេះបាន។

LEAVE A REPLY

Please enter your comment!
Please enter your name here