លោកវ៉ី សំណាងចង់ជំរុញតំបន់ជាប់ផ្លូវជាតិលេខ៤៤ទៅជាតំបន់ឧស្សាហកម្ម

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបានមានប្រសាសន៍ថា អាជ្ញាធរខេត្តកំពុងជម្រុញ និងលើកទឹកចិត្តប្រែក្លាយតំបន់នៅជាប់ផ្លូវជាតិលេខ៤៤ ជាតំបន់ឧស្សា​ហកម្ម។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី១៥ កក្កដានេះថា បច្ចុ​ប្បន្ននៅក្នុងខេត្ត មិនទាន់មានគំរោងវិនិយោគថ្មីៗ ពិសេសវិនិយោគិនអន្តរជាតិបានចូលមកដល់នៅឡើយទេ ដោយសារបញ្ហាជំងឺកូវីដ១៩ ប៉ុន្តែមានសកម្មភាពសាងសង់រោងចក្រថ្មីៗ ដែលរើចេញពីរាជធានីភ្នំពេញ មកកាន់តំបន់ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៥១ និងផ្លូវជាតិលេខ៤៤ ប៉ុន្តែគោលដៅរបស់ខេត្តចង់រុញតំបន់ជាប់ផ្លូវជាតិលេខ៤៤ ក្លាយជាតំបន់ឧស្សាហកម្មរបស់ខេត្ត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ផ្លូវជាតិលេខ៤៤ ដែលឆ្ពោះទៅកាន់ស្រុកឱរ៉ាល់នេះ កំពុងទាក់ទាញការវិនិយោគលើវិស័យឧស្សាហកម្ម ស្របពេលតម្លៃដីធ្លីនៅធូរថ្លៃល្មម ប៉ុន្តែយ៉ាងណាក៏ដោយទោះបីមានវិបត្តិក្តី តែតម្លៃដីធ្លីនៅកំពង់ស្ពឺមិនធ្លាក់ចុះនោះទេ”។លោកបន្តថា “សក​ម្ម​ភាពទិញលក់ដីធ្លី សកម្មភាពរើសកម្មកររោងចក្រ នៅតែបន្តមានពីសំណាក់ថៅកែ​រោងចក្រ សហគ្រាសនានា”។

លោកវ៉ី សំណាងបានបន្តថា បច្ចុប្បន្នក្រៅពីផ្លូវជាតិលេខ៤៤ ផ្លូវជាតិលេខ៤១ លោកមើលឃើញតំបន់ ស្ថិតនៅជុំវិញផ្លូវជាតិលេខ៥១ ពិសេសតំបន់ឧត្តុង កំពុងមានសកម្មភាពអភិវឌ្ឍន៍ច្រើនជាងគេទាំងរោងចក្រ សហគ្រាស បុរី រមណីយដ្ឋានទេសចរណ៍​កែច្នៃផងដែរ។

ជាមួយគ្នានេះ ប្រធានសមាគមអចលនទ្រព្យសកល លោកសំ សុខនឿនបានមានប្រសាសន៍ថា បច្ចុប្បន្ននេះតំបន់ផ្លូវជាតិលេខ៤៤ ហាក់នៅឆ្ងាយបន្តិច ប៉ុន្តែតំបន់នេះមានអនាគតល្អប្រសើរ ព្រោះដីនៅតំបន់នេះមានតម្លៃទាបនៅឡើយ ដោយមួយម៉ែត្រការ៉េមាន​តម្លៃចន្លោះពី១០ទៅ២៥ដុល្លារក្នុងមួយម៉ែត្រការ៉េ សំរាប់ដីជាប់ថ្នល់ធំ។

លោកបន្តថា “បច្ចុប្បន្នដីនៅតំបន់នេះ ស្ថិតនៅក្នុងសភាពទ្រឹងនៅឡើយ ដោយសា​រការទិញលក់ហាក់ស្ងប់ស្ងាត់ ដោយសារមិនសូវមានអ្នកវិនិយោគអន្តរជាតិចូលមក ព្រោះដោយសារជំងឺកូវីដ១៩”។ លោកបន្តថា “តំបន់នេះនឹងមានការរីកចម្រើនលឿននាពេលអនាគត ពិសេសបន្ទាប់ពីផ្លូវជាតិលេខ៤១ ផ្លូវ៥១ ផ្លូវលេខ១៣០ និងផ្លូវ១៤០មានការអភិវឌ្ឍ

LEAVE A REPLY

Please enter your comment!
Please enter your name here