ការិយាល័យOsmepរបស់ថៃ នឹងជួយវិស័យSMEsពង្រីកទីផ្សារមកកាន់កម្ពុជា

ដោយ៖ ម៉ាណេត

ភ្នំពេញៈ ការិយាល័យលើកកម្ពស់សហគ្រាសខ្នាតតូច និងមធ្យមនៃប្រទេសថៃ (Osmep) គ្រោងនឹងជួយសហគ្រាសធុនតូច និងមធ្យមពង្រីកទីផ្សាររបស់ខ្លួនទៅកាន់ប្រទេសកម្ពុជា និងប្រទេសចំនួន៨ផេ្សងទៀតនៅតំបន់អាស៊ី។

ការិយាល័យ Osmep បាននិងកំពុងស្វះស្វែងកៀរគរប្រភពហិរញ្ញវត្ថុបន្ថែម ដើម្បីជំរុញវិស័យSMEsរបស់ខ្លួន ហើយសង្ឃឹមថានឹងជួយសហគ្រាសធុនតូច និងមធ្យមពង្រីកទីផ្សាររបស់ខ្លួនទៅកាន់ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា ហ្វីលីពីន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍ចុះផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះបីជាយ៉ាងក៏ដោយ ដើម្បីជួយសហគ្រាសធុនតូច និងមធ្យមឱ្យរួចផុតពីការរីករាលដាលនៃជំងឺរាតត្បាត Osmep កំពុងស្វែងរកប្រភពហិរញ្ញប្បទានថ្មី ដើម្បីគាំទ្រដល់វិស័យ SMEs របស់ខ្លួន។

នៅថ្ងៃទី១៩ ខែសីហា មន្ត្រីOsmep នឹងពិភាក្សារកពិធីសាស្ត្រថ្មីៗ ផ្សេងទៀតជាមួ​យក្រុមប្រឹក្សាទីភ្នាក់ងាររបស់ខ្លួន បន្ទាប់មកនឹងបញ្ជូនបន្តទៅគណៈរដ្ឋមន្រ្តីថ្មី សម្រាប់ការពិចារណា។

លោក Veerapong Malai ប្រធានការិយាល័យ Osmep បាននិយាយថា មូលនិធិដែលមានតម្លៃ៥០ពាន់លានបាត ដើម្បីជួយសហគ្រាសធុនតូច និងមធ្យមក្នុងការទទួលបានប្រាក់កម្ចីទ ខណៈពួកគេភាគច្រើនមិនមានលក្ខណៈគ្រប់គ្រាន់ សម្រាប់ប្រាក់កម្ចីពីធនាគារពាណិជ្ជកម្មជាធម្មតា ផ្អែកលើលក្ខខណ្ឌតឹងរឹង។

ស្ថាប័នប្រឹក្សាផ្នែកច្បាប់របស់រដ្ឋ គឺក្រុមប្រឹក្សារដ្ឋបាននិយាយថា Osmep មិនអាចប្រើប្រាស់លុយពីកញ្ចប់ចំនួន៤០០ពាន់លានបាត ដោយសារតែមានភាពស្មុគស្មាញផ្នែកច្បាប់។

លោកVeerapong បានមានប្រសាសន៍ថា “មូលនិធិនេះត្រូវបានដាក់កម្រិតដោយលក្ខខណ្ឌសម្រាប់គម្រោងនានា ដែលត្រូវតែផ្តល់ហិរញ្ញប្បទានដោយកញ្ចប់ជំនួយ។ Osmepរំពឹងថា ក្រុមប្រឹក្សាភិបាលនឹងស្វែងរកមធ្យោបាយមួយទៀត ដើម្បីជួយសហគ្រា​សធុនតូចនិងមធ្យមនិងស្វែងរកថវិកាថ្មី។

ប្រសិនបើក្រុមប្រឹក្សាភិបាល និងគណៈរដ្ឋមន្រ្តីថ្មីមិនអាចរកដំណោះស្រាយថ្មីបានទេOsmep បារម្ភថា សហគ្រាសធុនតូច និងមធ្យមរបស់ថៃជាច្រើន នឹងមិនអាចរួចផុតពីវិបត្ដិនេះបានទេ។

មូលនិធិ៥០ពាន់លានបាត ត្រូវបានស្នើដោយអតីតឧបនាយករដ្ឋមន្ត្រីលោក Somkid Jatusripitak កាលពីខែមិថុនា ដោយសារលោកចង់ផ្តល់នូវបណ្តាញថ្មីនៃប្រាក់កម្ចីទន់សម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីធ្វើឱ្យអាជីវកម្មរបស់ពួកគេមានភាពប្រសើរឡើងវិញ ដោយសារតែផលប៉ះពាល់ដល់វិធានការណ៍បិទប្រទេស។

សហគ្រាសធុនតូច និងមធ្យមចំនួន៣,៣លាន ហើយភាគច្រើនទទួលបានប្រាក់កម្ចីតិចតួចពីធនាគារក្នុងស្រុក។

ជាធម្មតា រដ្ឋាភិបាលអនុម័តថវិកា១ពាន់លានបាតប្រចាំឆ្នាំ សម្រាប់Osmep ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យមចំនួន២០០.០០០។ សម្រាប់ឆ្នាំសារពើពន្ធឆ្នាំ ២០២១ រដ្ឋាភិបាលបានសម្រេចកាត់បន្ថយថវិកាចំនួន៥%។

លោក Veerapong មានប្រសាសន៍ថា “ថវិកាប្រចាំឆ្នាំមិនគ្រប់គ្រាន់ ដើម្បីជួយសហគ្រាសធុនតូច និងមធ្យមទេ។ នេះគឺផ្ទុយនឹងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការផ្តល់អាទិភាព ដល់ការគាំទ្រដល់អាជីវកម្មក្នុងស្រុកជាមុនសិន”។

បន្ថែមលើការស្វែងរកហិរញ្ញវត្ថុ Osmep កំពុងជួយសហគ្រាសធុនតូច និងមធ្យមចំនួនជាង៤៦,០០០ ក្នុងការលក់ផលិតផល និងសេវាកម្មរបស់ពួកគេ តាមរយៈបណ្តាញអនឡាញ និងក្រៅបណ្តាញក្រោមគ្រោងការណ៍Connext ដែលភ្ជាប់អាជីវកម្មជាមួយទីផ្សារ និងអតិថិជនអនាគត។ គម្រោងនេះនឹងបង្កើតតម្លៃសេដ្ឋកិច្ចបន្ថែម ដែលមានតម្លៃ ១៣ពាន់លានបាត៕

LEAVE A REPLY

Please enter your comment!
Please enter your name here