ក្រសួងឧស្សាហកម្មចាប់ផ្តើមអនុវត្តការធ្វើតេស្តរហ័សទ្រង់ទ្រាយធំដើម្បីចូលរួមកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩

ដោយៈ សាវុធ

ភ្នំពេញៈ ដើម្បីចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្រ្តីនាពេលកន្លងទៅថ្មីៗនេះ ស្តីពីលទ្ធភាពត្រៀមបម្រុងការធ្វើតេស្ដរហ័សដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ នៃក្រសួង-ស្ថាប័នស៊ីវិល រដ្ឋាភិបាលមានគោលដៅទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ គិតគូខ្ពស់ដល់សុខភាពសាធារណ: និងឈានទៅកាត់ផ្តាច់ការចម្លង ដែលកំពុងបាត់ដាននោះ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្រ្តីចម ប្រសិទ្ធដែលតែងតែគិតគូជាប្រចាំចំពោះសុខទុក្ខ និងសុខមាលភាពរបស់មន្ត្រីក្រោមឱវាទ ជាពិសេសក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ បានរៀបចំការចាប់ផ្តើមការអនុវត្តការធ្វើតេស្តរហ័សទ្រង់ទ្រាយធំជាលើកទី១ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទនៃទីស្តីការក្រសួងទាំងអស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការធ្វើដូច្នេះគឺដើម្បីងាយស្រួលក្រសួងក្តាប់បាននូវស្ថានភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រី ហើយអាចចាត់ចែងដោះស្រាយទាន់ពេលវេលា ទប់ស្កាត់បាននូវការរីករាលដាលជំងឺកូវីដ១៩ ឲ្យបានជាអតិបរមា ។

ស្ថិតក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសក្នុងព្រឹត្តិការណ៍ការឆ្លងចូលសហគមន៍២០ កុម្ភៈ លោកទេសរដ្ឋមន្រ្តីចម ប្រសិទ្ធ តែងតែគិតគូជាប្រចាំ នូវសុខមាលភាពរបស់ថ្នាក់ដឹកនាំនិងមន្ត្រីក្រោមឱវាទជាទូទៅ។

ក្នុងនោះ លោកទេសរដ្ឋមន្រ្តី បានធ្វើការកោះប្រជុំជាប្រចាំ ក្នុងមួយសប្តាហ៍ម្តងតាមប្រព័ន្ធអនឡាញ ស្តីពីស្ថានភាពកូវីដនៅកម្ពុជា ដើម្បីស្តាប់របាយការណ៌ និងដាក់ចេញនូវវិធានការជាក់ស្តែងជាបន្តបន្ទាប់ មានដូចជា៖ការបាញ់អាល់កុលសម្លាប់មេរោគ-ការបំពាក់ឧបករណ៌ស្កេន និងបាញ់អាល់កុល-ការអនុវត្តស្កេនQR Code -ការដាក់វេនធ្វេីការរបស់មន្ត្រី-វិធានការនៃលំហូរឯកសារ-ការអនុវត្តរបបប្រជុំ ឬសិក្ខាសាលាតាមប្រព័ន្ធអនឡាញ-ការបង្កើតក្រុមការងារ ពិសេសឆ្លេីយតបរហ័ស(Hotspot)ដើម្បីដឹកនាំ ចាត់ចែង និងតាមដាន ស្ថានភាពកូវីដនៃមន្ត្រីក្រោមឱវាទក្រសួង-ការគិតគូការឧបត្ថម្ភទឹកប្រាក់និងគ្រឿងឧបភោគ-បរិភោគដល់មន្ត្រីរាជការក្រោមឱវាទដែលស្ថិតក្នុងតំបន់ក្រហម តំបន់បិទខ្ទប់ និងមន្ត្រីដែលមានវិជ្ជមានកូវីដ១៩ជាដើម។

ក្រៅពីនោះ ដោយទទួលបានជំនួយពីប្រភពផ្សេងៗ បូកនិងជំនួយផ្ទាល់របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត និងលោកជំទាវ គឺបានឧបត្តម្ភ ជាម៉ាស់ ជាអាល់កុល ជាថវិកា និងគ្រឿងឧបភោគ-បរិភោគ ដល់តំបន់គោលដៅមួយចំនួន ដូចជាសាលារាជធានីភ្នំពេញ ខេត្តកែប ខេត្តកំពត និងរដ្ឋបាលខេត្តកំពង់ស្ពឺជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here