រថយន្ត ៣ សេរ៊ី សម្បូរអ្នកជិះនិងពេញនិយមច្រើនជាងគេនៅកម្ពុជា

មុននឹងចំណាយលុយរាប់ម៉ឺនដុល្លារក្នុងការទិញរថយន្ត អ្នកច្បាស់ជាគិតគួរយ៉ាងល្អិតល្អន់ទៅលើម៉ាករថយន្តដែលកំពុងពេញនិយម។ គ្មាននរណាចង់មានឬប្រើប្រាស់រថយន្តដែលគ្មានមនុស្សស្គាល់ច្រើន ឬមិនពេញនិយមឡើយ ព្រោះកាលណាដែលអ្នកទិញរថយន្តដែលគ្មានហាងឆេងល្អ នៅពេលដែលលក់វិញពិតជាខាតលុយគួរឱ្យស្តាយ។

តើរថយន្តសេរ៊ីណាខ្លះដែលមានការពេញនិយម និងមានអ្នកជិះច្រើនជាងគេ?

១.រថយន្ត Prius សេរ៊ីឆ្នាំ ២០១០ ៖ ជាមួយរូបរាងដ៏ស្រស់ស្អាត និងទាន់សម័យ ស្របជាមួយនឹងតម្លៃសមរម្យ ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជា ជាពិសេសយុវវ័យមានសមត្ថភាពក្នុងការទិញរថយន្តនេះមកប្រើប្រាស់។ ម្យ៉ាងប្រភេទរថយន្តនេះគឺដើរដោយម៉ាស៊ីន Hybrid ជួយសន្សំសំចៃថវិកាច្រើន ជំនួសឱ្យការចំណាយលើថ្លៃសាំង។ សង្កេតឃើញថា ប្រភេទរថយន្តនេះរីកឡើងត្រៀបត្រាតាមដងវិថី និងផ្លូវតូចធំនានាទូទាំងទីក្រុងភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២.រថយន្ត Lexus 330 សេរ៊ី ឆ្នាំ ២០០៤ ៖ យានយន្តមួយនេះ ត្រូវបានអ្នកទិញភាគច្រើនលាន់មាត់សរសើរពីដំណើរការម៉ាស៊ីនដែលរត់ស្រួល រួមទាំងរូបរាងស៊ីវីល័យពោរពេញដោយភាពថ្លៃថ្នូរ។ រថយន្តនេះពេញនិយមសម្រាប់ក្រុមគ្រួសារសមាជិកតិច និងមនុស្សវ័យកណ្តាល។ រីឯពណ៌វិញមានដូចជា ពណ៌ស្ករ និងពណ៌ស ដែលសម្បូរអ្នកជិះច្រើនជាងគេ។

៣.រថយន្ត Land Cruiser V6 ៖ ពេលដែលអ្នកចុះពីលើរថយន្តនេះសម្តីលាន់សរសើរជាច្រើន ដោយសាររូបរាងពោរពេញដោយអំណាច និងជារថយន្តលំដាប់អភិជន។ មិនថាតែកម្ពុជាដែលពេញនិយម សូម្បីតែនៅខាងប៉ែកអារ៉ាប់ ក៏មានអ្នកនិយមទិញជិះច្រើនដែរ។ ជាមួយរូបរាងដ៏ខ្ពស់សង្ហារ និងទាក់ទាញរបស់រថយន្តនេះ បានទាក់ចិត្តអតិថិជនជាច្រើនជាពិសេសអ្នកមានជីវភាពធូរធារ បានបោះលុយទិញរថយន្តនេះដើម្បីបំពេញក្តីស្រម៉ៃរបស់ខ្លួន។

ទិន្នន័យចុងក្រោយបង្អស់បង្ហាញថា គិតមកត្រឹមខែ ឧសភា ឆ្នាំ ២០២០ នេះ យានជំនិះចំនួន ២,៨២៣ គ្រឿង បានលក់ចេញនៅលើទីផ្សារកម្ពុជា ដែលជាចំនួនមួយកើនឡើងជាងកាលពីឆ្នាំមុន ដោយហេតុថាសេដ្ឋកិច្ចកម្ពុជានៅត្រីមាសទី ២ នេះកំពុងស្តារឡើងវិញយ៉ាងឆាប់រហ័ស ក្រោយពីរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here